ភ្នំពេញៈ បុរសម្នាក់ បានលើកដៃសំពះគេឯង ខណៈដែលបើករ៉ឺម៉កកង់បី ចេញពីកន្លែងផឹកស៊ី
ក្នុងល្បឿនលឿន ជ្រុលបុកគូទរថយន្តកាមរីហាយប្រ៊ិត ពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យ
គូទរថយន្តនឹងក្បាលរ៉ឺម៉កកង់បីត្រូវរងការខូចខាត។ គ្រោះថ្នាក់ខាងលើកើតឡើងកាលពីវេលា
ម៉ោង ២១ នឹង ១០ នាទីយប់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៣ នៅតាមបណ្តោយ ផ្លូវព្រះមុនីរ៉េត
កែងផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

សាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តកាមរីហាយ
ប្រ៊ិត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T 0396 ធ្វើដំណើរ តាមបណ្តោយផ្លូវព្រះមុនីរ៉េត
ក្នុងទិសដៅពីត្បូងទៅជើងដោយបានជិះយ៉ាងលឿនខណៈដល់កែងផ្លូវម៉ៅសេទុងរថយន្តបាន
ចាប់ហ្រ្វាំង ឈប់តាមបញ្ជាភ្លើងស្តុប ខណៈ នោះស្រាប់តែមានបុរសម្នាក់ស្រវឹងស្រា បើករ៉ឺម៉ក
កង់បី មួយគ្រឿង យ៉ាងលឿន ក្នុងទិសដៅស្របគ្នាជាមួយនឹង រថយន្តកាមរីហាយប្រ៊ិត បាន
ជ្រុលបុកគូទ រថយន្តពីក្រោយលាន់ដូចរន្ទះ បណ្តាលឲ្យក្បាលរ៉ឺម៉កកង់បី គាបជាប់ ជាមួយនឹង
គូទរថយន្តកាមរីហាយប្រ៊ិត រងការខូចខាត ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុនឹងនិយាយ
សម្របសម្រួលរវាងភាគីទាំង២ ដោយម្ចាស់រថយន្តបានទាមទារសំណង ៣០០ដុល្លារ ពីម្ចាស់
រ៉ឺម៉កកង់បី ប៉ុន្តែភាគីរ៉ឺម៉កកង់បី បានសុំសងប្រាក់ចំនួន ១០ដុល្លារ នឹងបានលើកដៃសំពះម្ចាស់
រថយន្តកាមរីហាយប្រ៊ិត តែការសំពះ សុំអង្វរ របស់ភាគីម្ចាស់រ៉ឺម៉កកង់បីខាងលើនេះ សមត្ថកិច្ចក៏សម្រេចអូសយករថយន្តនឹងរ៉ឺម៉កកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ
ចំការមន រង់ចាំដោះសា្រយ តាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល