ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍នាវាយក្ស ខួស្តា ខន់ខូឌា ដែលបានបើកទៅបុកនិង
ច្រាំងថ្មបានកើនឡើងដល់១៥នាក់ហើយបន្ទាប់ពីក្រុមអ្នកជួយសង្រ្គោះបានរកឃើញ
សាកសពស្រ្តី២នាក់ទៀតនៅក្នុងកប៉ាល់យក្សនោះ។
យោងតាមទីភ្នាក់ងារពត៌មាន ANSA បានអោយដឹងថាមនុស្សចំនួន២៤នាក់ផ្សេងទៀត
នៅតែបន្តបាត់ខ្លួនដែលក្នុងនោះរួមមានសាកសពដែលរកឃើញហើយតែមិនអាចកំនត់
អត្តសញ្ញាណបាន បន្ទាប់ពី១០ថ្ងៃមកហើយដែលកប៉ាល់ទេសចរណ៍ដ៏ធំមួយនេះដែល
មានផ្ទុកអ្នកដំណើរ ៤,២២៩នាក់បានលិចមួយចំហៀងបន្ទាប់ពីបានបើកទៅបុកនិងច្រាំង
ថ្មក្បែរកោះ គីក្លូ។
បើតាមសំដីរបស់ប្រធានទីភ្នាក់ងារការពារជនស៊ីវិលបានអោយដឹងថាចំនួនអ្នកបាត់ខ្លួន
អាចនឹងមានការកើនឡើងក្នុងករណីនៃអ្នកដំណើរខ្លះមិនបានចុះឈ្មោះបានត្រឹមត្រូវ៕
ដោយ
វឌ្ឍនា
ប្រភព៖
Xinhua