ធ្មេញស ភ្លឺចែងចំាង គឺជាភាពជឿជាក់មួយ សំរាប់មនុស្សគ្រប់រូប ដែលប្រាថ្នាចង់បាន ហើយ
វាក៏ជាផ្នែកមួយនៃសម្រស់ដ៏ស្រស់ស្អាតផងដែរនៅពេលដែលអ្នកបញ្ចេញស្នាមញញឹមដ៏កក់
ក្តៅរបស់អ្នក ទៅកាន់មនុស្សដែលនៅជុំវិញខ្លួនអ្នក។ តើធ្វើណាយ៉ាង ដើម្បីទទួលបានធ្មេញ
សស្អាត ភ្លឺចែងចាំង និង មានសុខភាពមាត់ធ្មេញល្អ? ខាងក្រោមនេះ គឺជាកំពូល អាហារពីរ
ប្រភេទ ដែលជួយកំចាត់បាក់តេរី និង ធ្វើឱ្យធ្មេញរបស់អ្នកស ភ្លឺរលោង ដោយធម្មជាតិ។

១/ ផ្លែស្តូបឺរី៖ គឺជាប្រភេទផ្លែឈើម្យ៉ាង ដែលអាចជួយឱ្យធ្មេញសស្អាត ភ្លឺរលោងដោយធម្ម
ជាតិ។ សារធាតុអាស៊ីតដែលមាននៅក្នុងស្តូបឺរី មានតួនាទីយ៉ាងសំខាន់ ក្នុងការកំចាត់ និង
សំអាតកាកសំណល់ ដែលជាប់នៅលើធ្មេញរបស់អ្នក។ សូមយក ផ្លែស្តូបឺរី កិនឱ្យម៉ដ្ឋលាយ
ជាមួយនឹង ម្ស៉ៅ Baking Soda កូរចូលគ្នាឱ្យសព្វ លាបនៅលើធ្មេញរបស់អ្នក ទុករយៈពេល
៥នាទី បន្ទាប់លាងសំអាតធ្មេញចេញ នឹងជួយធ្មេញរបស់អ្នក សស្អាត និង គ្មានមេរោគ។
សូមបញ្ជាក់ថា៖ ម៉្សៅ Baking Soda អាចរកទិញបាននៅតាមផ្សារទំនើប។

២/ ផ្លែប៉ម៖ គឺជាផ្លែឈើដ៏ឆ្ងាញ់ពិសាមួយប្រភេទ ដែលមានផ្ទុកនូវសារធាតុ អាស៊ីត ដែល
មានតួនាទី ពីរយ៉ាង៖ ផ្លាស់ប្តូរពណ៌ធ្មេញ ធ្វើឱ្យធ្មេញស ភ្លឺចែងចាំង និង កំចាត់មេរោគ ឬ
កាកសំណល់ ដែលមាននៅជាប់លើធ្មេញរបស់អ្នក បានយ៉ាងល្អ គ្រាន់តែ យកផ្លែប៉មមួយ
ទាំងមូល មកទទួលទាន ធម្មតា វានឹងជួយកំចាត់មេរោគ កាកសំណល់ និង ធ្វើឱ្យធ្មេញស
ចែងចំាង ភ្លាមៗ៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-បីយ៉ាង ធ្វើឱ្យដៃគូ មានភាពស្កប់ស្កល់ នៅលើគ្រែ
-កំពូលវិធីងាយៗ ព្យាបាលកំចាត់មុន បានឆាប់រហ័ស រយៈពេល ៥នាទី
-វិធីពីរយ៉ាង ធ្វើឱ្យស្បែកមុខបុរស សម៉ដ្ឋ តឹងណែន ភ្លឺរលោង ដោយធម្មជាតិ
-វិធីងាយៗ ពីរយ៉ាង កំចាត់មុន និង ជួយឱ្យស្បែកមុខតឹងណែន បានឆាប់រហ័ស
-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

ដោយ៖ វណ្ណៈ
ប្រភព៖ avlazra