CamNews

ក្រឡាប់គោយន្ត ដឹកកម្មករដំឡូង នៅស្រុកស្នួល ស្លាប់ និងរបួស១២នាក់

ក្រចេះ ៖ កម្មករដំឡូង ៤នាក់ បានស្លាប់ និង១២នាក់ បានរងរបួស ដោយសារតែ ក្រឡាប់គោយន្ត មួយគ្រឿង កាលពីវេលាម៉ោង ជាង៨ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅ ចំណុចទួលព្រិច ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានគោយន្ត ច្នៃមួយគ្រឿង បានដឹកកម្មករ ចេញពីក្នុងព្រៃ ដោយធ្វើដំណើរ តាមបណ្តោយផ្លូវលំ ស្រាប់តែចុះទួល ដាច់ហ្វ្រាំង ក្រឡាប់តែម្តង ។ សមត្ថកិច្ច បានបន្តទៀតថា ភ្លាមៗ នៅកន្លែងកើតហេតុ មានអ្នកស្លាប់៤នាក់ និងរបួស៨នាក់ ។

ក្រោយ កើតហេតុ សមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍ ភ្លាមៗ ដើម្បីនាំយកជនរងគ្រោះទៅ សង្គ្រោះនៅមន្ទីរពេទ្យ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល