CamNews

កូនស្រី ម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ចេញមុខ សុំទោសសាធារណៈ និងលាលែងចេញពីតំណែង ក្រោយរឿងអាស្រូវ

ព័ត៌មានអន្តរជាតិ ៖ ស្ថាបនិក ក៏ដូចជា នាយកប្រតិបត្តិក្រុមហ៊ុន អាកាសចរណ៍ Korean Air បានចេញ មុខមកសុំទោសជាផ្លូវការ និងសាធារណៈ កាលពីថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅនេះ​  ពាក់ព័ន្ធនឹងរឿង អាស្រូវដែលកូនស្រីរបស់លោកបានបង្កឡើង ពោល ធ្វើអោយមានការពន្យា ​​​ ​​​  ពេលនូវជើងហោះហើរ កាលពីថ្ងៃចុងសប្តាហ៍ ក៏ព្រោះតែនាងមិនសប្បាយចិត្ត ទៅនឹង វិធី ក៏ដូចជា របៀប ក្នុងការបម្រើជូននូវ គ្រាន់ធញ្ញជាតិជូនដល់នាង អំឡុងពេលដែលអង្គុយនៅក្នុង បន្ទប់កាប៊ិន យន្តហោះ First Class ។

លោក Cho Yang-ho អះអាងអោយដឹងថា លោកនឹងធ្វើការពិចារណាក្នុងការដកកូនស្រីរបស់ខ្លួនចេញ ពីមុខតំណែងទាំងអស់នៅក្នុងក្រុមហ៊ុន ដោយអនុលោមទៅតាមការលើកឡើងរបស់កូនស្រីខ្លួនឈ្មោះ Heather Cho ស្នើលាលែងចេញពីតំណែង អនុប្រធានក្រុមហ៊ុន អាកាសចរណ៍កូរ៉េមួយនេះខណៈនាង ខ្លួនឯងផ្ទាល់ មានតួនាទីគ្រប់គ្រងលើសេវាកម្ម in-flight service ។

ដោយយោងតាម និង អនុលោមទៅតាម អ្វីដែលជារបកគំហើញជាក់ស្តែង   នូវទោសកំហុសកូនស្រីខ្ញុំ បាទ រកឃើញដោយ ក្រសួងគមនាគមន៍ និង ក្រុមព្រះរាជអាជ្ញា ខ្ញុំបាទនឹងសម្រេចចិត្តបញ្ឈប់តំណែង កូនស្រីរបស់ខ្លួន ពីមុខតំណែង អនុប្រធានក្រុមហ៊ុន ផ្ទាល់តែម្តង​ នេះ     បើ យោងតាមសម្តី ស្ថាបនិក ក៏ដូចជា នាយកប្រតិបត្តិក្រុមហ៊ុន អាកាសចរណ៍ Korean Air លោក Cho Yang-ho ថ្លែងនៅក្នុងសុន្ទរ កថា សន្និសាទសារព័ត៌មាននៅឯ ទីស្នាក់ការកណ្តាលក្រុមហ៊ុន នាទីក្រុង    សេអ៊ូល ប្រទេស កូរ៉េខាង ត្បូង ។

ដោយឡែក មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃអាទិត្យទី ១៤ ម្សិលមិញនេះ កូនស្រីនាយកប្រតិបត្តិក្រុមហ៊ុន អាកាសចរណ៍ខាងលើ បានជួបនឹងប្រធាន សហសេវិក ក្រុមបម្រើការលើ យន្ត ហោះ គោលបំណងធ្វើ ការសុំទោសដោយផ្ទាល់ទៅលើអ្វីដែលជាកំហុសឆ្គងរបស់នាង ក្នុងការ   ទាត់សហសេវិក ចេញពីយន្ត ហោះក៏ដូចជា ពន្យាពេលហោះហើរ យន្តហោះ ទាក់ទិនទៅនឹងកំហឹងក្រេវ  ក្រេោធ ស្តីពី របៀបក្នុងការ បម្រើជូនគ្រាប់ធញ្ញជាតិ ដល់រូបនាង ។ មិនត្រឹមតែប៉ុណ្ណោះ មានការគូសបញ្ជាក់អោយដឹងថានាងបាន បង្ខំ អោយសហសេវិក ភេទប្រុសរូបនោះ លុតជង្គង់ចុះ និងអោយសុំការអភ័យទោស​ថែមទៀតផង ។

គួរបញ្ជាក់ថា ជាលទ្ធផល​ កូនស្រីនាយកប្រតិបត្តិក្រុមហ៊ុន រូបនេះ បានសម្រេច ចិត្តលាលែងចេញពីតំ ណែង និងចេញមុខមកសុំទោសជាសាធារណៈ ចំពោះអ្វីដែលខ្លួនបានប្រព្រឹត្តិ   ខណៈប្រឈមជាខ្លាំង ជាមួយនឹងមតិរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ពលរដ្ឋស៊ីវិល និងប្រឈមជាមួយនឹងការរកឃើញទោស កំហុសពីសំណាក់ ក្រុមព្រះរាជអាជ្ញា ។ គួររំឮកថា ស្ថិតនៅក្នុងវ័យ ៤០ កូន  ស្រី នាយកក្រុមហ៊ុនមួយ នេះបានពន្យាពេលយន្តហោះ ធ្វើការហោះហើរ ខណៈមានបញ្ហាប្រឈម ជាមួយ នឹង ក្រុមសហសេវិក ក្នុងការបម្រើជូននូវគ្រាប់ធញ្ញជាតិជូនដល់នាង ដោយរក្សាទុក នៅក្នុងហ៊ៅបៅ ជាជាងរក្សាទុកនៅក្នុង ចាន ក្នុងនោះ នាងបានបង្ខំអោយ បុគ្គលិក សហសេវិក លុតជង្គង់ចុះ និង សុំអភ័យទោស ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន និង Channelnewsasia