លទ្ធភាពច្រើនដែល Galaxy S5 នឹងក្លាយជាស្មាតហ្វូនមានអេក្រង់ Quad HD (2K) បន្ទាប់ ដែល នឹងបង្ហាញខ្លួននៅលើទីផ្សារ ក្រោយពីគំរូស្មាតហ្វូន Vivo Xplay 3S ដែលទើបតែបង្ហាញខ្លួនជា ផ្លូវការ កាលពីពេលថ្មីៗនេះ។

បើទោះជាវា អាចមិនត្រូវបានបំពាក់នូវអេក្រង់កោង ប៉ុន្តែលទ្ធភាពច្រើន Galaxy S5 នឹងជាម៉ូ ដែល កំណែថ្មីដ៏អស្ចារ្យមួយ បើប្រៀបជាមួយ S4។

គេហទំព័រកូរ៉េខាងត្បូង Ddaily ទើបតែបញ្ជាក់ឲ្យដឹងថា Samsung Display បានចាប់ផ្តើមឲ្យផលិត នូវបន្ទះអេក្រង់ 5,25 inch QHD (Quad HD) AMOLED សម្រាប់ Galaxy S5 ហើយ។ បើសិនជា ព័ត៌មាននេះជាការពិត ស្មាតហ្វូនស៊េរីខ្ពស់ជំនាន់បន្ទាប់ របស់ Samsung នឹងមានអេក្រង់ កំរិតដង់ ស៊ីតេភិចស្យែលឡើងដល់ 559,47 ppi, និងកំរិតរីសូលុយស្យុង 2.560 x 1.440 pixel។

(រូបភាពតំណាង)

បើតាមប្រភពព័ត៌មានពី Ddaily បានឲ្យដឹងថា បន្ទះអេក្រង់ថ្មី ប្រើប្រាស់បច្ចេកវិទ្យា PenTile ក្រោមទម្រង់ជាត្បូងពេជ្រ ដែលអាចបញ្ជៀស បាននូវបញ្ហាមួយចំនួន ស្តីពីគុណភាពនៃការ បង្ហាញពន្លឺ ដែលករណីទាំងនេះ បានធ្លាប់លេចចេញឡើង នៅលើប្រភេទអេក្រង់ PenTile ទម្រង់ចាស់ មួយចំនួន។

ជាមួយនឹងអេក្រង់ទំហំ 5,25 inch វាគឺជាទំហំមួយ មិនជាធំប៉ុន្មានឡើយ ហើយសំខាន់នោះ សម្រាប់ពេលបច្ចុប្បន្ន ស្មាតហ្វូនស៊េរីខ្ពស់ៗមកពី Samsung សុទ្ធតែបានបំពាក់នូវបច្ចេកវិទ្យា ស៊ុមព័ទ្ធអេក្រង់ ប្រភេទដ៏ស្តើងៗ។ កត្តានេះ ធ្វើឲ្យអ្នកប្រើប្រាស់អាចកាន់ និងប្រើស្មាតហ្វូនថ្មី នេះ ដោយដៃតែម្ខាង បានងាយស្រួលផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- Nokia Moneypenny: ស្មាតហ្វូនស៊ីមពីរ ដំបូងគេប្រើ Windows Phone
- iPhone 3GS និង iPhone 4 ប្រើ iOS 6.x អាច Jailbreak បានទាំងស្រុងហើយ (Video inside)
- iPhone 6 អាចនឹងបង្ហាញខ្លួនឆាប់ជាងមុន ពោលអាចនៅ ខែឧសភា ឆ្នាំក្រោយ

ប្រែសម្រួល៖ សិលា
ប្រភព៖ zing