យ៉ាងហោចណាស់មានមនុស្ស ១១នាក់កំពុងជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីអគារមួយ
ដែលមានកំពស់ ១៨ជាន់នៅក្នុងរដ្ឋធានី Rio de Janeiro (Brazil) បានស្រុតដួលរលំភ្លាមៗ។
បច្ចុប្បន្ន គេនៅមិនទាន់ដឹងច្បាស់ពីចំនួននាក់ស្លាប់ និងរងរបួសក្នុងហេតុការណ៍នេះ នៅ
ឡើយ។ ប៉ុន្ដែ យោងតាមព័ត៌មានពីទីភ្នាក់ងារសេវាសង្គ្រោះបន្ទាន់របស់ Rio de Janeiro បាន
អោយដឹងថា ប្រជាជនប្រមាណជា ៣០នាក់ដែលរស់នៅក្បែរអគារស្រុតនោះ ត្រូវបានបញ្ជូន
ទៅកាន់ទីសុវត្ថិភាព។
ទំព័រ Reuters ក៏បានចេញផ្សាយដែរថា អគារការិយាល័យខ្ពស់នេះ បានស្រុតដួលរលំកាលពី
វេលាម៉ោង ២០ និង ៣០នាទី ថ្ងៃទី ២៥មករា(ម៉ោងក្នុងស្រុក)នៅតំបន់ Cinelandia ក្បែររោង
មហោស្រពធំ នៅក្នុងរដ្ឋធានី Rio de Janeiro ។
មូលហេតុដែលនាំអោយមានការស្រុតអគារនេះ កំពុងត្រូវបានក្រុមមន្ដ្រីមានសមត្ថកិច្ចធ្វើការ
ស្រាវជ្រាវរកការពិត។ ប៉ុន្ដែ បើតាមសាក្សីមួយចំនួន និយាយថា ពួកគេបានឮសម្លេងផ្ទុះធំមួយ នៅមុនពេលអគារត្រូវដួលរលំ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Lenta