ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង របស់ផលិតកម្ម ថោន កញ្ញា អេននី ហ្សាម ខណៈដែលអាជីពសិល្បៈ កំពុងតែមានសន្ទុះហក់ឡើង ទៅមុខគួរកត់សម្គាល់ នៅក្នុងអំឡុងមួយឆ្នាំចុងក្រោយនេះ ស្រាប់ជួបប្រទះបញ្ហារឿងរ៉ាវ ស្នេហាជីវិតឯកជន បន្តបន្ទាប់ជាមួយបុរសកូន អ្នកមានអំណាច និងមានទ្រព្យស្តុកស្តម្ភក្នុងស្រុក។ ប៉ុន្តែព័ត៌មានទាំងនេះ ត្រូវបានច្រានចោលភ្លាមៗ ពីសំណាក់តារាស្រី អេននីហ្សាម ថា ជារឿងមិនពិត ។

ជារឿយៗបើទោះបីជា មានការចេញមុខបកស្រាយ និង ច្រានចោលពីសំណាក់ កញ្ញា អេននី ហ្សាម ជុំវិញ ការចោទប្រកាន់ រឿងលួចមានទំនាក់ទំនងស្នេហា ក្រៅឆាកយ៉ាងនេះ ក៏ពិតមែនតែមិនយូរប៉ុន្មាន នៅតែ បន្ត លេចឮដំណឹងថ្មី ជាបន្តបន្ទាប់ថា នាងបានលួចសាងស្នេហ៍ស្ងាត់ៗ ជាមួយអ្នកនេះ ជាមួយអ្នកនោះ មានទាំងបុរសក្នុងស្រុក និងក្រៅស្រុកមិនចេះចប់មិនចេះហើយសោះ។

ដោយហេតុតែរឿងទាំងនោះ ចេះតែកើតឡើងមកលើនាងដដែល ទើបពេលខ្លះមិនបានធ្វើឱ្យកញ្ញា អេននី ហ្សាម អើពើឈឺក្បាលវិលមុខ នឹងរឿងអស់ទាំងនេះទៀតឡើយ។ ប៉ុន្តែទើបតែថ្មីៗនេះ ធ្លាយដំណឹង ដ៏ រសើបមកថា អេននី ហ្សាម កំពុងមានស្នេហាភេទដូចគ្នា ស្របពេលគេធ្លាប់ ឧស្សាហ៍ឃើញនាង ដើរហើរ ជាមួយនារីម្នាក់ ជាញឹកញាប់ព្រមទាំង បង្ហាញកាយវិការស្អិតល្មួត ខុសពីធម្មតាទៀតផង។

ការបែកធ្លាយ រឿងទំនាក់ទំនងស្នេហា ខុសធម្មជាតិរបស់ កញ្ញា អេននី ហ្សាម នេះបានលេចឡើង ក្រោយ ពីគេឧស្សាហ៍ឃើញ នាងបង្ហាញភាពសិ្នទ្ធស្នាល ជាមួយស្រី្តវ័យប្រហែលនាងម្នាក់ ហើយពេលខ្លះ គេ ក៏សង្កេត ឃើញអ្នកពីរ ហាក់មានភាពចុះសម្រុង ផ្អែមល្ហែមជាមួយគ្នាប្រៀបដូចគូស្នេហ៍ រវាងប្រុស -ស្រី កំលោះក្រមុំ។

ផ្អែកតាមប្រភព និយាយរអេចរអូច ពីមាត់មួយទៅមាត់មួយ បានឲ្យដឹងថា រឿងដែលគេមានការសង្ស័យ ថា អេននី ហ្សាម មានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយមនុស្សស្រីភេទ ដូចគ្នានោះ ព្រោះនាងតែងបង្ហាញវត្តមានលក្ខណៈជាគូពីរនាក់ ជាមួយនឹងស្រី្ត វ័យប្រហែលគ្នាញឹកញាប់។ ម្យ៉ាងទៀតនៅពេល មានបុរសតាម សុំស្នេហ៍ នាងតែងតែប្រកែក ដោយយកលេសថា មិនទាន់ចង់គិតពីរឿងនេះ ។

ប្រភពបានបន្តថា តារាចម្រៀង អេននី ហ្សាម នាពេលកន្លងមក កម្រឃើញបង្ហាញភាពសិ្នទ្ធស្នាល ជាមួយបុរសណាម្នាក់ រហូតធ្វើឲ្យទស្សនិកជនមួយចំនួន លើកឡើងថា មូលហេតុ ដែលធ្វើឲ្យនាងមិន មានទំនាក់ទំនង ស្នេហាជាមួយបុរស គឺដោយសារតែនាងមានម្ចាស់ចិត្តរួចទៅហើយ គ្រាន់តែនាងមិនហ៊ាន បើកចំហ ព្រោះស្នេហា នោះខុសធម្មជាតិ។

ជុំវិញព័ត៌មានលេចឮខាងលើនេះ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY មិនអាចសុំការបំភ្លឺពី កញ្ញា អេននី ហ្សាម បាននៅឡើយទេ ព្រោះលេខទូរស័ព្ទរបស់នាង នៅពេលខលចូល តែគ្មានអ្នកទទួល។ LookingTODAY ស្វាមគមន៍ ចំពោះការចេញមុខបំភ្លឺ ពីសំណាក់ កញ្ញា អេននី ហ្សាម នៅពេលក្រោយ ដោយក្ដីរីករាយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល