សម្រេចចិត្ដ របស់ EU ក្នុងការហាមឃាត់ការនាំប្រេងចូលពីអ៊ីរ៉ង់នឹងធ្វើអោយមានផលប៉ះ
ពាល់ដល់បណ្ដាប្រទេសនៅអ៊ឺរ៉ុប ចំណែប្រទេសមួយចំនួននៅអាស៊ី ជាកន្លែងដែលសន្ដិ
សុខថាមពលបានក្លយាជាកត្តាសំខាន់ដំបូង សម្រាប់យុទ្ធសាស្ដ្រអភិវឌ្ឍដ៏រឹងមាំនោះ នឹង
ត្រូវទទួលលទ្ធផលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ។
ក្ដីសង្ឃឹមរបស់អ៊ឺរ៉ុប
ក្រុមរដ្ឋមន្ដ្រីការបរទេសនៃសហភាពអ៊ឺរ៉ុប(EU)បានហាមឃាត់ការទិញដូរប្រេងថ្មីពីប្រទេស
អ៊ីរ៉ង់ និងបិទទ្រព្យសម្បតិនៃធនាគារកណ្ដាលរបស់អ៊ីរ៉ង់ នៅក្នុងកិច្ចប្រជុំមួយនៅ Brussels
កាលពីដើមសប្ដាហ៍កន្លងទៅ។
ខណៈដែលរដ្ឋមន្ដ្រីការបរទេស EU ប្រកាសពីការសម្រេចចិត្តនៅក្រុង Brussels កាលពី
ថ្ងៃទី ២៣ មករា ឆ្នាំ ២០១២ អំពីការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ តម្លៃប្រេងនៅលើពិភព
លោកបានកើនឡើងខ្ពស់
ចំនុចគួរកត់សម្គាល់នោះ គឺការហាមឃាត់មិនត្រូវបានគេអនុវត្ដនៅមុនថ្ងៃទី ១ ខែកក្កដា ឆ្នាំ
២០១២ ដើម្បីអោយបណ្ដាប្រទេសដែលកំពុងទិញប្រេងឆៅពីអ៊ឺរ៉ង់ មានពេលវេលាគ្រប់គ្រាន់
ក្នុងការស្វែងរកប្រភពផ្គត់ផ្គង់ថ្មី។ ប៉ុន្ដែ ក្រោយពេល EU បានប្រកាសអំពីការសម្រេចចិត្ត ធ្វើ
ការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ភ្លាម តម្លៃប្រេងបានកើនឡើងខ្ពស់ គឺប្រមាណជា ១០០ដុល្លារ/
ធុង កាលពីថ្ងៃទី ២៣ មករា។
អ៊ឺរ៉ុបចាប់ផ្ដើមប្រជែងកម្លាំងជាមួយអ៊ីរ៉ង់ ហើយការផ្អាកទិញប្រេងឆៅពីអ៊ីរ៉ង់ចាប់ពីពេលនេះ
រហូតដល់រដូវក្ដៅ គឺដើម្បីកៀបសង្កត់អោយអ៊ីរ៉ង់បោះបង់មហិច្ឆតានុយក្លេអែររបស់ខ្លួន។
ប៉ុន្ដែក្រុមអ្នកវិភាគបានយល់ថា អ៊ឺរ៉ុប មានការប្រថុយច្រើននៅពេលហាមឃាត់ការទិញប្រេង
ពីអ៊ីរ៉ង់។ ការហាមឃាត់ គឺជាអាវុធផ្នែកពាណិជ្ជកម្មចុងក្រោយដែលត្រូវបានប្រើប្រាស់ទៅលើ
ប្រទេសផលិតប្រេងធំទី ២ របស់ក្រុមប្រទេសផលិតប្រេង(OPEC)។ ទោះជាយ៉ាងណាក៏ដោយ
វាគឺជាការសម្រេចចិត្តយ៉ាងប្រថុយ ចំពោះរបបមួយដែលហាក់ដូចជាមិនមានចេតនាចង់បោះ
បង់កម្មវិធីអាវុធប្រល័យលោក។
សេដ្ឋកិច្ចអ៊ីរ៉ង់ ពឹងផ្អែកច្រើនទៅលើការនាំប្រេងចេញ ហើយ EU (ទិញប្រេង ៦% ពីអ៊ីរ៉ង់)គឺ
ជាទីផ្សារប្រេងធំទី ២ របស់អ៊ីរ៉ង់បន្ទាប់ពីចិន។
ការហាមឃាត់របស់អ៊ឺរ៉ុប នឹងធ្វើអោយអ៊ីរ៉ង់ត្រូវបាត់បង់ ២០% ក្នុងចំណោមប្រេងដែលត្រូវនាំ
ចេញរបស់ខ្លួន ខណៈដែលអ៊ឺរ៉ុបត្រូវបាត់បង់ ៦% នៃប្រេងនាំចូល។ ប្រសិនជប៉ុន និងកូរ៉េខាង
ត្បូងយល់ព្រមធ្វើតាមអ៊ឺរ៉ុប នោះអ៊ីរ៉ង់នឹងត្រូវបាត់បង់ចំណូលរូបិយវត្ថុបរទេសដល់ទៅ ៤០%។
ក្ដីសង្ឃឹមរបស់អ៊ឺរ៉ុប គឺដើម្បីអូសទាញសម្ព័ន្ធបន្ថែមទៀត នៅពេលទទួលការដាក់ទណ្ឌកម្ម
យ៉ាងខ្លាំងក្លា អ៊ីរ៉ង់នឹងយល់ព្រមចចារអំពីកម្មវិធីនុយក្លេអែររបស់ខ្លួន។
ប៉ុន្ដែ យោងទៅលើកាលបរិច្ឆេទនាពេលបច្ចុប្បន្ន ភាគីទាំងពីរកំពុងរត់ប្រណាំងជាមួយពេល
វេលា ៖ អ៊ីរ៉ង់នឹងបោះឆ្នោតសភាក្នុងរយៈពេល ២ខែខាងមុខ ចំណែកបណ្ដាប្រទេសនៅលោក
ខាងលិច នឹងត្រូវផ្អាកកិច្ចខិតខំដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ ដោយសារតែបារាំង និងអាមេរិក
ត្រូវធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតិជាបន្ដបន្ទាប់។
ក្រៅពីនេះ ប្រទេស អ៊ីតាលី អេស្បាញ ក្រិក ដែលធ្លាប់តែពឹងផ្អែកទៅលើប្រេងរបស់អ៊ីរ៉ង់ ក៏
ត្រូវការពេលវេលាច្រើនផងដែរ នៅមុនការអនុវត្ដការហាមឃាត់។
ចិន ឥណ្ឌា ជប៉ុន ជាប្រទេសរងផលប៉ះពាល់ច្រើន
នៅពេលយើងរកមើលប្រទេស ដែលត្រូវទទួលរងផលប៉ះពាល់ពីការហាមឃាត់នាំប្រេងចូល
ពីអ៊ីរ៉ង់ យើងនឹងឃើញថា ៖ អាមេរិក នឹងមិនទទួលរងផលប៉ះពាល់នោះទេ ព្រោះថាអាមេរិក
មិនបាននាំប្រេងចូលពីអ៊ីរ៉ង់។ នៅអ៊ឺរ៉ុបវិញ អ៊ីតាលី អេស្បាញ និងក្រិក គឺជាប្រទេសដែលអាច
ទទួលឥទ្ធិពលតិចតួច។
ផ្ទុយទៅវិញ បណ្ដាប្រទេសដូចជាកូរ៉េខាងត្បូង ជាពិសេសគឺចិន និងឥណ្ឌា ត្រូវពឹងផ្អែកច្រើន
ទៅលើអ៊ីរ៉ង់ ដោយសារតែនាំប្រេងចូលប្រមាណពី ១០ ទៅ ១១% នៃតម្រូវការប្រេងសរុប
របស់ខ្លួន។ ដូច្នេះបណ្ដាប្រទេសនេះនឹងត្រូវរងឥទ្ធិពលច្រើន។
ចិនគឺជាប្រទេសដៃគូសេដ្ឋកិច្ចចម្បងរបស់អ៊ីរ៉ង់ ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីឡើងដល់ជាង
៤០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១២។ រីឯអ៊ីរ៉ង់ក៏ជាអ្នកផ្ដត់ផ្គង់ប្រេងលំដាប់ទី ៣ របស់
ចិន។
តម្រូវការនៃការប្រើប្រាស់ប្រេងបច្ចុប្បន្នរបស់ចិន គឺប្រមាណជា ៨លានធុង/ថ្ងៃ តាមការព្យ
ករណ៍ ចំនួននេះនឹងកើនឡើងដល់ ១១,៣លានធុង/ថ្ងៃ សម្រាប់ឆ្នាំ ២០១៥។
នាយករដ្ឋមន្ដ្រីចិន លោក Wen Jiabao បានជំទាស់ទៅនឹងវិធានការប្រឆាំងអ៊ីរ៉ង់ ព្រោះ
ព្រួយបារម្ភខ្លាចភាពតានតឹងកើនឡើង បណ្ដាលអោយតម្លៃប្រេងទូទាំងពិភពលោកត្រូវ
កើនឡើង
ប្រទេសឥណ្ឌាក៏ដូចគ្នានេះដែរ គឺត្រូវពឹងផ្អែកច្រើនទៅលើអ៊ីរ៉ង់។ អគ្គលេខាធិការសន្ដិសុខ
ជាតិ លោក Shiv Shankar Menon បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួននៅក្នុងតំបន់
ឈូងសមុទ្រពែរ្ស ដូចជា Saudi Arabia, Qatar និង Kuwait ជាដើម ក៏ព្រោះតែបញ្ហាសន្ដិសុខ
ថាមពល។
ប្រទេសចិន និងឥណ្ឌា ដែលសុទ្ធតែនាំប្រេងចូលពីអ៊ីរ៉ង់(ចិន ២២% នៃប្រេងនាំចេញសរុប
របស់អ៊ីរ៉ង់) នឹងត្រូវទទួលរងផលអវិជ្ជមានពីការហាមឃាត់ការនាំប្រេងចូលរបស់ EU ។ ដូច្នេះ
ការធ្វើទស្សនកិច្ចរបស់ចិន និង ឥណ្ឌាបានបង្ហាញច្បាស់អំពីការព្រួយបារម្ភរបស់ពួកគេចំពោះ
បញ្ហាប្រភពផ្គត់ផ្គង់ថាមពល។
បច្ចុប្បន្ន មតិអន្ដរជាតិកំពុងនិងយាយអំពីបញ្ហាពីរ ៖ ទីមួយ ចិនអាចនឹងក្លាយជាអតិថិជន
ដំបូងដែលទទួលបានការបញ្ចុះតម្លៃប្រេងពីអ៊ីរ៉ង់ ក្នុងករណី EU កាត់បន្ថយការទិញប្រេងពី
អ៊ីរ៉ង់ និងបណ្ដាប្រទេសនៅអាស៊ីធ្វើតាមការស្នើរបស់អាមេរិក។
ទីពីរ ប្រសិន Saudi Arabia គោរពទៅតាមការសន្យាផ្គត់ផ្គង់កង្វះខាតប្រេងនៅលើទីផ្សារដែល
កើតឡើងដោយសារការហាមឃាត់ការនាំប្រេងចូល នោះឥទ្ធិពលនៃតម្លៃប្រេងត្រូវថយចុះ
ហើយប្រទេសដែលត្រូវទទួលរងផលអាក្រក់ធ្ងន់ធ្ងរ គឺអ៊ីរ៉ង់។ ប៉ុន្ដែ ប្រសិនអ៊ីរ៉ង់រាំងខ្ទប់ច្រក
សមុទ្រពែរ្ស ដែលជាផ្លូវនាវាដឹកប្រេងប្រមាណជា ៣៥% ត្រូវឆ្លងកាត់ នោះតម្លៃប្រេងក៏នឹង
កើនឡើងខ្ពស់៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT