ភ្នំពេញៈ កន្លងមកធ្លាប់មាន ព័ត៌មាន លេចឮជា បន្តបន្ទាប់ថា តារាស្រីសិចស៊ី កញ្ញា វ៉ាង ស្រីណូ កំពុងតែត្រៀមខ្លួន វិលត្រឡប់ ចូលក្នុងវិថីសិល្បៈ សារជាថ្មី ម្តងទៀត ដើម្បីស្តារមុខមាត់ និងកេរ្តិ៍ឈ្មោះឲ្យ ល្បីល្បាញឡើងវិញ ។

តែរហូតមកដល់ពេលនេះ ហាក់នៅមិនទាន់បង្ហាញ ពីកាលបរិចេ្ឆទ ច្បាស់លាស់ថា ត្រឡប់មកវិញ នៅពេលណាទេ ។ សម្រាប់ការវិលរក ឆ្នាំងចាស់នេះ គេក៏មិនទាន់ដឹងច្បាស់ថា នាងអាចជ្រោង ប្រជាប្រិយភាព បានដូចមុនឬយ៉ាងណាទេ ខណៈមហាជនបែរជា ឃើញនាង ធ្វើបុណ្យដាក់ទានជូន លោកយាយ លោកតា តាមទីជនបទ គួរឲ្យកោតសរសើរ និងមានសកម្មភាពយ៉ាង សស្រាក់សស្រាំទៅវិញ។

តារាស្រីរូបស្រស់ មានសម្រស់ដើមទ្រូង មូលក្បំ កញ្ញា វ៉ាង ស្រីណូ ត្រូវបានគេចាត់ទុកថា ជាតារាស្រីមួយដួង ជាប់ងារជាតារាសិចស៊ី មិនសំចៃដៃ មួយរយៈក្រោយមក តារាស្រីរូបនេះ ហាក់មានសកម្មភាព រស់រវើកជាមួយការធ្វើបុណ្យ ដើរចែកអំណោយ ទៅដល់ចាស់ជរា នៅតាមបណ្តាខេត្ត និងធ្វើបុណ្យស្រោចទឹក លើករាសី ជាមួយក្រុមគ្រួសារ ។ ជារឿយៗនាងតែងតែរំលេចរូបភាព នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់នាង មិនដាច់នោះទេ និងធ្វើឲ្យអ្នកគាំទ្រ របស់នាង មួយចំនួនបានលាន់មាត់ និយាយស្រដៀងគ្នាថា “ អីយ៉ា ! វ៉ាង ស្រីណូ ក្រៅពីស្អាត ហើយនៅមានទឹកចិត្ត ធ្វើបុណ្យទៀត ” ។

បើទោះបីជានាង បាត់វត្តមាន ពីសិល្បៈច្រើនឆ្នាំហើយក៏ដោយ តែសម្រាប់កេរ្តិ៍ឈ្មោះ របស់នាងមិនបាន សាបរលាប ទៅតាមអំណាច នៃការចាកចេញពី សិល្បៈនោះទេ ពោលតារាសម្តែង វ៉ាង ស្រីណូ នៅតែជាតារាមួយដួងរះ នៅក្នុងដួងចិត្តទស្សនិកជនជាប់ជានិច្ចដដែល។ អ្វីដែលធ្វើឲ្យនាង កាន់តែក្លាយជាតារា មានប្រជាប្រិយភាពទ្វេរដង ស្ទើរតែវ៉ាដាច់ តារាស្រករក្រោយនោះ គឺការរំលេចរូបភាព នៃការខំប្រឹងប្រែង ធ្វើបុណ្យ ដាក់ទានទៅដល់ចាស់ជរា កុមារតូចៗ រស់នៅមានជីវភាព ខ្វះខាតជាដើម។

ជាមួយគ្នានោះ កាលពីអំឡុងបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ កន្លងទៅថ្មីៗនេះ នាងបានពាំនាំយក អំណោយ ជាច្រើនដូចជា សារ៉ុង មី ទឹកក្រូច ថវិកា និងសម្ភារៈមួយចំនួនទៀត ទៅចែកជូនចាស់ជរា រស់នៅក្នុង ខេត្តកំពង់ឆ្នាំង រួមជាមួយការចែកថវិកា ទៅដល់កុមារតូចៗ ក្នុងស្រុកភូមិនោះ គួរឲ្យសរសើរពីទង្វើ របស់សិល្បការិនីរូបនេះ ។

តាមរយៈការបង្ហាញពីសកម្មភាពនេះ ត្រូវបានមជ្ឈដ្ឋានអ្នកតាមដានសិល្បៈ និងជាអ្នកគាំទ្រនាង បានបញ្ចេញមតិថា ការខំប្រឹងធ្វើបុណ្យ យកអំណោយថវិកា ចែកជូនដល់យាយចាស់ៗនោះ គឺនាងចង់សន្សំបុណ្យកុសល និងលើករាសីឲ្យខ្ពស់ មុនពេលត្រឡប់ចូលសិល្បៈវិញ។ សម្រាប់ព័ត៌មានថា វ៉ាង ស្រីណូ ត្រឡប់មកដើរលើវិថីសិល្បៈវិញនោះ គេនៅមិនទាន់ហ៊ាន សន្និដ្ឋានថា ជាការពិត ឬយ៉ាងណាច្បាស់ទេ ដោយសារតែម្ចាស់សាម៉ីខ្លួន ហាក់នៅមានភាព លាក់លៀម មិនទាន់ច្បាស់នៅឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល