CamNews

បាញ់ប្លន់ម៉ូតូស្កុបពី ពីនារីវ័យក្មេង ទាំងកណ្តាលរាត្រី

ភ្នំពេញៈ នាវ័យ២ក្មេងពីរនាក់ ត្រូវបានក្រុមចោរ ប្រដាប់ដោយកាំភ្លើងខ្លី៤នាក់ ជិះម៉ូតូដេញ
តាមបាញប្លន់យកម៉ូតូ ស្កុបពី ពណ៌ផ្កាឈូកមួយគ្រឿងបានដោយសុវត្ថិភាព បណ្តាលឲ្យនារី
វ័យក្មេងម្នាក់ រងរបួសត្រង់ក នាវេលាម៉ោង ១ និង៥៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣១
ខែឧសភា ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយផ្លូវលេខ៩៣ ក្រុមទី១៩ ភូមិ-សង្កាត់ទួលសង្កែ ខណ្ឌ
ឬស្សីកែវ។

បើតាមការរៀបរាប់ពីសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុនារីវ័យក្មេងពីនាក់ បានជិះ
ម៉ូតូស្កុបពីពណ៌ផ្កា ឈូក មិនចាំស្លាកលេខ តាមបណ្តោយផ្លូវលេខ៩៣ តែមិនដឹងមកពីទីណា
នោះទេ តែសង្ស័យចេញមកពីដើរលេង ព្រោះក្នុងសម្លៀកឡូយឆាយបែបយុវវ័យត្រាច់ចរ
ពេលរាត្រី។ លុះចំណុចកន្លែងកើតហេតុ ជនល្មើសមានគ្នា៤នាក់ ជិះម៉ូតូវីវ៉ាមួយគ្រឿង និង
មួយគ្រឿងទៀត មិនស្គាល់ម៉ាក់ បានដេញតាម ព្រមទាំងបាញ់មួយគ្រាប់ត្រូវចំនារីជាអ្នក ឌុប
ត្រង់ក ហើយពួកជនល្មើសយកម៉ូតូស្កុបពី ជិះគេចខ្លួនបាត់អស់ទៅ។

ដោយឡែកនារីរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅគ្លីនិកឯកជន។

រហូតដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ដដែលនេះ គេនៅមិនទាន់ដឹងថា កម្លាំងសមត្ថកិច្ចខណ្ឌ
ឬស្សីកែវ ចេញប្រតិ បត្តិការ និងមានចំណាត់ការយ៉ាងណានៅឡើយទេ ចំពោះស្ថិរភាព
សន្តិសុខនៅក្នុងទឹកដីរបស់ខ្លួន គ្រាដែលការ បោះឆ្នោតខិតជិតមកដល់នោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល