ព័ត៌មានអន្តរជាតិ ៖ បាតុកររាប់ពាន់នាក់បានមកប្រមូលផ្តុំនៅតាមដងវិថីក្នុងទីក្រុងប៉ារីស
ប្រទេសបារាំង កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រឆាំងទៅនឹងភាពស្របច្បាប់ទៅនឹងការរៀប
ការមនុស្សភេទដូចគ្នា ស្របពេលដែលការប្រមូលផ្តុំធ្វើបាតុកម្មលើកនេះ គឺជាការប្រមូលផ្តុំ
បាតុករដ៏ច្រើនបំផុត ចាប់តាំងពីលោកប្រធានាធិបតី François Hollande ចូលកាន់តំណែងមក

ប្រភពដដែលបានបន្ថែមថា មនុស្សប្រមាណជាង ៣៤០,០០០នាក់ បានមកប្រមូលផ្តុំក្នុងការ
ធ្វើបាតុកម្មលើកនេះ ស្របពេលដែលនៅតាមវិថីនានា នៃក្រុងប៉ារីសពួកបាតុករបាននាំគ្នា
ហែក្បួនចំនួន៣រៀបចំឡើងដោយក្រុមLA MANIF POUR TOUTមុននឹងលើកគ្នាទៅប្រមូល
ផ្តុំនៅឯ CHAMP-DE-MARS ចំណែកក្បួនបាតុកម្មទី៤ដឹកនាំធ្វើដោយអង្គការជ្រុលនិយម CI
VITAS ។

លើសពីនេះទៅទៀត ប្រភពព័ត៌មានដដែលបានបន្ថែមថា រដ្ឋាភិបាលសង្គមនិយមបារាំងដែ
លត្រៀមដាក់ជូនសភា និងព្រឹទ្ធសភាអនុម័តច្បាប់ដែលអនុញ្ញាតឱ្យពួកអ្នករួមភេទ ដូចគ្នារៀ
បការស្របច្បាប់ហាក់ដូចជាប្រកាន់ភាពម៉ឺងម៉ាត់លើ បញ្ហានេះ ទោះបីមានការប្រឆាំងពីមជ្ឈ
ដ្ឋានសង្គមមួយចំនួន ពិសេសពីសំណាក់បណ្តាសមាគមកាតូលិកក៏ដោយ។ រដ្ឋមន្ត្រីយុត្តិធម៌
បារាំងលោកស្រីគ្រីស្ទីយ៉ាណាតាអ៊ូ ប៊ីរ៉ាបានប្រកាសយ៉ាងច្បាស់កាលពីថ្ងៃទី១១ មករាថ នឹង
ការពារគម្រោងច្បាប់នេះ។

គួររំឭកផងដែរថា ទន្តឹមនឹងការដាក់ជូនសភានិងព្រឹទ្ធសភាអនុម័តច្បាប់ដែលអនុញ្ញាតឱ្យពួក
អ្នករួមភេទ ដូចគ្នារៀបការស្របច្បាប់នេះ ប្រព្រឹត្តិទៅបានមែននោះ នោះប្រទេសបារាំងនឹង
ក្លាយជា ប្រទេសទី ១២ ដែលមានមានសិទ្ធស្របច្បាប់នៅក្នុងការរៀបការមនុស្សស្រឡាញ់
ភេទដូចគ្នា៕

ដោយ ៖ រិទ្ធី
ប្រភព ៖ wsj