ភ្នំពេញ៖ សពនារីវ័យ ក្មេងពីរនាក់ ត្រូវបានគេ ប្រទះឃើញ ក្នុងស្ថានភាព ហើមស្អុយ ដោយមាន
ខ្សែភ្លើង ចងរំជាច្រើនជុំ នៅក្បែររបងផ្ទះប្រជាពលរដ្ឋ ហើយក្រុមគ្រួសារ សង្ស័យថា ជាករណីប្លន់
សម្លាប់ ខណៈកម្លាំងនគរបាលជំនាញនិងកម្លាំង សមត្ថកិច្ចមូលដ្ឋាន បានកំពុងធ្វើការ ស្រាវជ្រាវ
យ៉ាង យកចិត្តទុកដាក់។

ហេតុការណ៍ ភ្ញាក់ផ្អើល និងគួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលា ម៉ោង៧ និង៣០
នាទី ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅក្នុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍
សែនជ័យ រាជធានីភ្នំពេញ។ មន្រ្តីនគរបាលបាន ឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ វន លក្ខណា
ភេទស្រី អាយុ២០ឆ្នាំ និងទី២ឈ្មោះ ហ៊ុល សំណាង ភេទស្រី អាយុប្រហាក់ ប្រហែលគ្នា អ្នកទាំង
ពីរ ជាសិស្សសាលា ម៉េតូឌីកម្ពុជា រស់នៅក្នុងភូមិច្រែស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

មន្រ្តីនគរបាលបានបន្តទៀតថា មុនពេលកើតហេតុមានអ្នកភូមិម្នាក់បានដើរចូលម្តុំព្រៃល្បះ នោះ
ដើម្បីបត់ជើងពេល ទៅដល់ក្បែរនោះ ស្រាប់តែធំក្លិន ស្អុយខ្លាំង ក៏តាមរកមើល ស្រាប់តែ ប្រទះ
ឃើញសពក្នុងស្ថានភាពហើមដោយ ចងរុំ និងខ្សែភ្លើង ជាច្រើនរួចក៏មានការភ្ញាក់ផ្អើលកើតឡើង
តែម្តងទៅ ។ ភ្លាមៗនោះ កម្លាំងនគរបាល មូលដ្ឋាន បានចុះទៅដល់ រួចសន្និដ្ឋានថា សពត្រូវគេ
រឹតក សម្លាប់យក មកទម្លាក់ចោលនៅទីនេះ ។

ឪពុកម្តាយ របស់ក្មេងស្រី រងគ្រោះវិញ បានឲ្យដឹងថា កូនស្រីរបស់គាត់ បានស្លាប់ដោយសារតែ
ជនមិនស្គាល់ អត្តសញ្ញាណ រឹតក សម្លាប់ប្លន់យកម៉ូតូ ពីព្រោះកូនរបស់គាត់ ចេញមកពីផ្ទះ បាន
ជិះម៉ូតូ មួយគ្រឿង ម៉ាកស្កុបពី ស៊េរីឆ្នាំ២០១៣ ពណ៌ក្រហម ពាក់ ស្លាកលេខភ្នំពេញ BQ-9343
ហើយម៉ូតូមួយគ្រឿងនេះ បានបាត់ ដូច្នេះហើយមានតែប្លន់ សម្លាប់នោះទេមិនមែនជារឿងគំនុំអ្វី
ឡើយ ពីព្រោះកូនរបស់គាត់ មិនដែលមាន គំនុំជាមួយ នរណាគេឡើយ ។

ពួកគាត់បានបន្តថា កូនរបស់គាត់ បានចេញពីផ្ទះ ទៅបាត់តាំងពីថ្ងៃច័ន្ទទី២២ ខែកក្កដា ឆ្នាំ
២០១៣ មកម៉េ្លះ ហើយពួកគាត់ បានខិតខំស្វះស្វែង រកគ្រប់ច្រកល្ហក ទាំងអស់ មិនឃើញ លុះ
ដល់ថ្ងៃកើតហេតុ ទើប ទទួលដំណឹងមានគេប្រទះឃើញ សាកសពក្មេងស្រី ពីរនាក់ ត្រូវជនមិន
ស្គាល់ អត្តសញ្ញាណ សម្លាប់ហើយយកមកបោះ ចោលនោះ ទើបពួកមកពិនិត្យមើល ឃើញថា
ពិតជាកូនស្រី របស់ពួកគាត់មែន ។

ពួកគាត់បានបន្តថា កាលពីថ្ងៃច័ន្ទ ទី២២ ខែកក្កដា កន្លងទៅនេះនាងទាំងពីរនាក់បានឌុបគ្នាក្នុង
គោលបំណង ទៅរៀន ប៉ុន្តែ កាលពីល្ងាចទី២៣ ខែកក្កដា ឆ្នាំ២០១៣ មិនឃើញកូនវិល ត្រឡប់
ទៅផ្ទះវិញ ក៏កើតមាន ការសង្ស័យ ទើបនាំគ្នាដើររក ។

ប៉ុន្តែទោះបីជាពួកគាត់ ខំដើររកយ៉ាងណាក៏មិនឃើញស្រាប់តែទទួលដំណឹង កូនស្លាប់ បាត់ទៅ
ហើយ។ ក្នុងទិដ្ឋភាពនោះ គេឃើញភាពសោកសង្វេងរបស់ក្រុមគ្រួសារ ស្តាយស្រណោះ នារីរង
គ្រោះទាំងពីរនាក់ យ៉ាងខ្លាំង ។ នគរបាល បន្ទាប់ពីពិនិត្យ ចប់សព្វគ្រប់ បានប្រគល់ សពទៅឲ្យ
ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល