កាលពីម្សិលមិញ យើងបានឃើញហើយថា David Moyes អ្នកដឹកនាំក្រុម Manchester United បានដុតដៃ ដុតជើង មមាញឹក ហ្វឹកហាត់ ជាមួយកូនក្រុម យ៉ាងសស្រាក់សស្រាំ ទាំងមេឃភ្លៀង ដើម្បីស្តារមុខ មាត់អោយ ក្រុមឡើងវិញ ។ ហើយឥលូវនេះ ការខិតខំប្រឹងប្រែង ពិតជាបាន ផលមែនដោយ Manchester United បំបាក់ Olympiakos នៅជើងទី ២ នេះបានហើយ ។

David Moyes បានត្រៀមនូវ យុទ្ធសាស្ត្រ ដ៏ល្អសំរាប់ Manchester United ដោយក្នុងតង់ទី ១ Manchester United ពិតជាសំណាង ណាស់ដែលទទួល បានបាល់ពិន័យ ១១ ម៉ែត មួយគ្រាប់ បន្ទាប់ពីកីឡាករ របស់ Olympiakos រត់ទៅបុក Van PErsie ពីក្រោយ ។ ទីបំផុត Van Persie ជាអ្នករកគ្រាប់ អោយក្រុម Manchester United នាំមុខមុន ១ ទល់ ០ ក្នុងនាទីទី ២៥ ។ ចុងតង់ទៅហើយ នាទីទី ៤៥ Rooney ទទួល បានបាល់មក បញ្ជូនអោយ Van Persie ភ្លាមៗហើយ ក៏ស៊ុតចូល ជាគ្រាប់ទី ២ របស់ក្រុម និង Van Persie ដែរ ។ ចប់តង់ទី ១ Manchester United នាំមុខ Olympiakos ២ ទល់ ០ ។ ចូលមកដល់តង់ទី ២ Manchester United ក៏ទទួលបាន បាល់ Free Kick មួយគ្រាប់ទៀត ដែលបានរៀប ក្រឡាបន្លំ យ៉ាងស្អាត ដោយ Rooney ជាអ្នកបន្លំ យ៉ាងសមគ្មាន អ្នកណា ចាប់អារម្មណ៍ថា Van Persie ជាអ្នកទាត់បាល់នោះទេ។ Van Persie ទាត់បាល់ Free Kick ចូលក្នុង សំណាញ់ទី បង្កើនគ្រាប់ទី ៣ ដែលចប់ការប្រកួត Mancester United ឈ្នះក្រុម Olympiakos ៣ ទល់ ០ ដែលបូកជាមួយ ជើងទី ១ គឺ ៣ ទល់ ២ ដូចនេះ បិសាចក្រហម Manchester United នៅ លេងក្នុង Champion League ជាបន្ត ៕

<object width="500" height="400" data="http://www.youtube.com/v/wQssHaD4TiE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/wQssHaD4TiE&rel=1" /></object>

ដោយ ៖ កុសល
ប្រភព ៖ livescore,youtube