ភ្នំពេញៈ តារាសម្តែងវ័យក្មេង សាច់សម៉ដ្ឋរលោង ប្រៀបដូចបណ្តូលចេក កញ្ញា លីឡាវីន
ហៅ លីឡា បានបង្ហើបប្រាប់ឲ្យដឹងថា ពេលនេះនាងមិនទាន់មាន បុរសបណ្តូលចិត្ត នៅ
ឡើយទេ ហើយនាងក៏មិនបានយក ភ្នែកទៅសម្លឹង បុរសវ័យក្មេង កូនអ្នកមានណាម្នាក់ដែរ
ព្រោះថាបំណងប្រាថ្នា ចង់បានប្តីចាស់ ។

ស្រីស្រស់រាងស្រឡូន សាច់សរម៉ដ្ឋរលោង ដែលធ្វើឲ្យមហាជន ស្គាល់នាងច្រើន តាមរយៈ
ការសម្តែងឈុតខារ៉ាអូខេ នៅក្នុងផលិតកម្ម សាន់ដេ កញ្ញា លីឡាបានប្រាប់ឲ្យដឹងថា នាង
ចូលប្រឡូក ក្នុងវិស័យសិល្បៈមួយ ប្រហែលជា២ទៅ៣ឆ្នាំហើយ ពេលនេះនាងមិនទាន់ ចង់
គិតពីរឿងរ៉ាវ ស្នេហាអ្វីទេ ព្រោះចង់ ទុកពេលពង្រឹង សមត្ថភាពបន្ថែមទៀត។

តារាស្រីដែលជាកូនកំព្រាឪពុកវ័យ ២២ឆ្នាំរូបនេះ ក៏បានបង្ហើបប្រាប់ឲ្យដឹងថា ក្នុងរយៈពេល
ដែលនាង ចូលប្រឡូកសិល្បៈនាង ក៏មានកន្លង់តាម ចែចង់ច្រើនដែរ គ្រាន់តែនាងមិនយក
ភ្នែកមើលតែប៉ុណ្ណោះ ព្រោះថាមិនចង់ចំណាយ ពេលជាមួយមនុស្សប្រុស ច្រើនខាតពេល
ខាត ប្រយោជន៍រង់ចាំប្រហែល ជា៣ទៅ ៤ឆ្នាំទៀត ទើបចាប់ផ្តើម គិតពីរឿងនេះ។

កញ្ញា លីឡា បានបង្ហើបប្រាប់ឲ្យដឹងទៀតថា តាមពិតទៅក្តីស្រមៃរបស់នាង ខុសពីមនុស្ស
ស្រីដទៃត្រង់ថា “ អនាគតស្វាមីរបស់ខ្ញុំ មិនផ្តោតទៅលើ វ័យក្មេងទេ។ សម្រាប់ចិត្តខ្ញុំចង់
បានស្វាមី ដែលមានវ័យ ចាស់ជាងខ្ញុំ ងាយស្រួលក្នុងការ រស់នៅជាមួយគ្នា បើសិនជាយក
ប្តី ក្មេងពិបាកណាស់ ស្រួលមិនស្រួលហ្នឹង ចេញឈ្លោះចូលឈ្លោះ យល់តែចិត្តខ្លួន ឯង
រៀងៗខ្លួនប៉ុណ្ណោះ ” ។

តារាម៉ូដែលដែល មានកំពស់វ័យ១,៦៥ កញ្ញា លីឡា ក៏បានប្រាប់ឲ្យដឹងថា បុគ្គលិកលក្ខណៈ
បុរសកំពូល ស្នេហ៍ នាងជ្រើសរើសជាស្វាមី គឺទាល់តែមាន ចំណុចលេចធ្លោ នឹងមានគ្រប់
យ៉ាងដែល នាងចង់បានទើបនាងឆ្លើយថា ok ហើយក៏មិនមែនអាងថា ជាស្វាមីហើយ ហាម
ឃាត់បិទសិទ្ធ នាងមិនឲ្យធ្វើទៅតាម អ្វីដែលនាងចង់នោះទេ។ ចំណែកការងារសិល្បៈនាង
ក៏បញ្ចប់ក្រោយពី នាងរៀបការរួចដែល ដូច្នេះហើយ ទើបនាងមិនទាន់ចង់ ចំណាយពេល
ទៅគិតរឿងនេះ ព្រោះថាចង់រក្សា កេរ្តិ៍ឈ្មោះ នៅក្នុងសិល្បៈឲ្យបាន យូរសិន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល