តាមការស្រាវជ្រាវមួយរបស់ប្រទេសនៅអឺរ៉ុបបានអោយដឹងថាក្រុចឆ្មារអាចជួយបន្សាបការ
ញៀនបារីរបស់មនុស្សបានក្នុងរយះពេលតែ ២សប្តាហ៍ប៉ុណ្ណោះ ។ នេះបង្ហាញអោយឃើញ
ថាក្រូចឆ្មារអាចជួយផ្តាច់ការញៀនបារីបានក្នុងរយះពេលយ៉ាងខ្លី បើប្រៀបធៀបនឹងវិធី
សាស្រ្តដ៏ទៃ ។
វិធីសាស្រ្តនេះសាមញ្ញ និងមានប្រសិទ្ទភាពខ្ពស់ជាពិសេសវាមិនប៉ះពាល់ដល់សុខភាព និង
មិនចំណាយប្រាក់អស់ច្រើនទៀតផង ។ វាផ្តល់ភាពងាយស្រួលចំពោះប្រជាជនដែលរស់នៅ
ជនបទ ដូចជានៅក្នុងប្រទេសកម្ពុជា ។ ប្រទេសកម្ពុជាមានក្រូចឆ្មារសឹងគ្រប់ទីកន្លែងតាម
ស្រុក ភូមិរបស់អ្នកស្រុក ។
វាជាការងាយណាស់គ្រាន់តែកាត់ផ្លែក្រូចឆ្មារ ជាចំណិតតូចៗ ហើយបៀមវាដាក់ក្នុងមាត់ និង
ជញ្ជក់យកទឹកវាបន្តិចម្តងៗដោយយឺត ជាពិសេសទឹកចេញពីសំបករបស់ក្រូចឆ្មារ នៅពេល
ដែលអ្នកចង់ជកបារី ។
ដំបូងវាតែងតែពិបាកព្រោះដោយសារតែរសជាតិរបស់ក្រូចឆ្មារ តែប្រសិនបើលោកអ្នកព្យា
យាមក្នុងរយះពេលប្រហែលជាពីរសប្តាហ៍ប៉ុណ្ណោះនោះលោកអ្នកនឹងទទួលបានលទ្ទផល
ភ្លាម ។
គួរបញ្ជាក់ថាបារីបណ្តាលអោយខូចសុខភាពអ្នក អ្នកនៅជុំវិញអ្នក ជាពិសេសវាបានបំផ្លាញថវិការបស់អ្នក ដូច្នេះចូលរួមទាំងអស់គ្នាឈប់ជក់បារីដើម្បីអោយកម្ពុជាជាប្រទេសដែលគ្មាន
ផ្សែងបារី និងជាពិសេសដើម្បីខ្លួនអ្នក គ្រួសារ និងសង្គមជាតិផងដែរ៕
ដកស្រង់ពីគេហទំព័រខ្មែរសារិកា