CamNews

នគរបាលខេត្តកំពង់ធំ បញ្ជូនជនជាតិ វៀតណាម រស់នៅខុសច្បាប់ ទៅប្រទេសវិញ ចំនួន ២៣ នាក់

កំពង់ធំ ៖ ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ជូរ សំអានបានថ្លែង ប្រាប់​មជ្ឈមណ្ឌល​ព័ត៌មាន​ ដើមអម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ នេះថា ជនជាតិ​វៀត​ណាម​ដែល​រស់​នៅ​ខុស​ច្បាប់ ពោល គឺអត់មានលិខិតស្នាមត្រឹមត្រូវ ចំនួន ២៣នាក់ ត្រូវកម្លាំងនគរបាលរបស់លោក ឃាត់ខ្លួនកាលពីសប្តាហ៍មុន ហើយបានបញ្ជូនជាបន្តបន្ទាប់ ទៅប្រទេសកំណើតវិញអស់ហើយ ។

លោក ជូរ សំអាន បានបន្តថា ការឃាត់ខ្លួនជនជាតិវៀតណាម មានចំនួន ២៣នាក់ ដែល​ពួក​គេ​មក​ធ្វើ​នៅ​ក្នុង ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនឯកជន និងធ្វើការជាជាងសំណង់ ក្នុងខេត្តកំពង់ធំ។ ក្រោយ​ឃាត់ខ្លួនរកឃើញថា អត់មានលិខិតត្រឹមត្រូវ ដោយមុនដំបូងកម្លាំងរបស់លោក បានបញ្ជូនទៅចំនួន ១១នាក់ បន្ទាប់មក ចំនួន ៥នាក់ ហើយនៅព្រឹកថ្ងៃទី១៨ ខែតុលា នេះ បញ្ជូនចំនួន ៧នាក់បន្ថែមទៀត ។

លោក ជូរ សំអាន បានបញ្ជាក់ថា ការបោសសំអាតជនជាតិ ដែលរស់នៅខុសច្បាប់ ក្នុង​ខេត្ត​កំពង់ធំ​បាន​នឹង​កំពុង ធ្វើជាបន្តបន្ទាប់ ក្រោយពីមានការណែនាំ ពីអគ្គស្នងការនគរបាលជាតិ ដើម្បីត្រួតពិនិត្យមើល ថាតើពួកគេមករស់ នៅប្រទេសកម្ពុជា ស្របច្បាប់ ឬខុសច្បាប់ ។ បើតាមលោក ជូរ សំអាន បញ្ជាក់ថា ពួកមកធ្វើការតាម រយៈក្រុមហ៊ុន សំណង់ឯកជន នៅក្នុងប្រទេសវៀតណាម ។

លោកបានបន្តថា សម្រាប់ជនជាតិវៀតណាម ដែលមករស់នៅដោយខ្លួនឯង តាម​ច្រក​ទ្វារអន្តរជាតិ​ផ្សេងៗ ហើយ រស់នៅខុសច្បាប់ លោកនឹងឃាត់ខ្លួន ហើយបញ្ជូនទៅអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនពួកគេត្រឡប់ ទៅវិញ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល​