កម្មករ និយោជិត និងនិស្សិត នឹងត្រូវចំណាយថ្លៃភ្លើងត្រឹម ៦១០រៀល ក្នុងមួយគីឡូវ៉ាត់

ភ្នំពេញ៖ កម្មករ កម្មារិនីកម្ពុជា នៅឆ្នាំ២០១៥នេះ បានទទួលបានរង្វាន់ធំផ្ទួនៗ ពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ដែលរង្វាន់ទី១ គឺការដំឡើងប្រាក់ឈ្នួលគោលរហូតដល់ ១២៨ដុល្លារ និងរង្វាន់ ទី២ គឺរាជរដ្ឋាភិបាលបោះទុនវិនិយោគ ២លានដុល្លារ តបណ្តាញខ្សែ និង ដំឡើងកុងទ័រ ដល់បន្ទប់ជួល ដើម្បី ទម្លាក់តម្លៃអគ្គិសនីមកនៅត្រឹម ៦១០រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត។ រង្វាន់ធំទាំងពីរ នឹងជួយផ្តល់ផលប្រយោ ជន៍កាន់តែច្រើនដល់កម្មករ កម្មការិនី និង ជួយឲ្យជីវភាពរបស់ពួកគេកាន់តែប្រសើរ។

ក្នុងឱកាសអញ្ជើញបើកដាក់ឲ្យដំណើរការវារីអគ្គិសនីឬស្សីជ្រុំ ក្នុងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០ ១៥ សម្តេចតេជោ បានមានប្រសាសន៍ជំរុញឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងក្រសួងស្ថា ប័នអជ្ញាធរាជធានី-ខេត្ត ពាក់ព័ន្ធចុះពិនិត្យឡើងវិញ នូវតម្លៃអគ្គិសនី ដែលម្ចាស់ផ្ទះជួលយកថ្លៃពីកម្មករខ្ពស់ជាង តម្លៃរបស់អគ្គិសនីកម្ពុជា។

បន្ទាប់ពីការទទួលបាននូវបទបញ្ជារបស់នាយករដ្ឋមន្រ្តី អគ្គិសនីកម្ពុជា ដែលដឹកនាំដោយលោក កែវ រតនៈ ក៏ បានបើកកិច្ចប្រជុំបន្ទាន់ និងសម្រេចតបណ្តាញខ្សែ និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ កម្មការិនី ដើម្បី រក្សា តម្លៃជូនកម្មករ កម្មការិនី ត្រឹម ៦១០រៀល សម្រាប់អ្នកប្រើក្រោម ៥០គីឡូវ៉ាត់ ដូចការកំណត់របស់រដ្ឋ។ ការតបណ្តាញខ្សែ និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ កម្មការិនីនេះ អគ្គិសនីកម្ពុជា ត្រៀមចំណាយ រហូតដល់ ២លានដុល្លារអាម៉េរិក។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា នៅក្នុងជំនួបផ្តល់បទសម្ភាសន៍ផ្តា ច់មុខជាមួយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៥ បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុក្ខដាក់ខ្ពស់ ដល់ជីវភាព និងសុខទុក្ខរបស់កម្មករ ទើបមានការគិតគូរឲ្យដំឡើងប្រាក់ខែខ្ពស់ និងទម្លាក់តម្លៃអគ្គិសនីឲ្យមក នៅកម្រិតទាប។

លោក បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ផ្តើមចេញពីកង្វល់របស់សម្តេចតេជោ ហ៊ុន សែន ដែលលោក ចង់ឃើញពីការសម្រេចមួយ ក្នុងខ្លឹមសារតែមួយ តែទិសដៅបញ្ច្រាសទិសគ្នា។ ទី១. សម្តេចចង់ឲ្យមានប្រាក់ខែ កម្មករអប្បបរមា ឲ្យឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងលោកចង់ទាញថ្លៃអគ្គិសនីឲ្យចុះ ដើម្បីបូកបញ្ចូលគ្នាត្បិតទិស ដៅបញ្ច្រាសទិសគ្នា តែចុងក្រោយសរុបមកវិញ បានផលច្រើនទៅលើបងប្អូនកម្មករ កម្មការិនីយើង ដែលមកធ្វើ ការនៅរាជធានីភ្នំពេញ»។

លោក កែវ រតនៈ បានឲ្យដឹងថា តាមការសិក្សារបស់ក្រុមការងារអគ្គិសនី បានរកឃើញថា នៅក្នុងរាជធានីភ្នំពេ ញមានបន្ទប់ជួលប្រមាណជា ៣ម៉ឺនបន្ទប់។ ក្នុងនោះកម្មករ កម្មការិនី ត្រូវចំណាយថ្លៃអគ្គិសនីចន្លោះពី៨៥០ រៀល ទៅ២៥០០រៀល ក្នុងមួយគីឡូវ៉ាត់ ដែលជាមធ្យមស្ថិតនៅចន្លោះពី ១៥០០រៀល ដល់១៨០០រៀលក្នុង មួយគីឡូវ៉ាត់។ បន្ទាប់ពីរកឃើញថា តម្លៃអគ្គិសនីនេះខ្ពស់ពីតម្លៃរបស់រដ្ឋ ហើយជាបន្ទុកខ្ពស់ នៃការចំណាយ របស់កម្មករ កម្មការិនី មកពីតាមបណ្តាខេត្ត មានជីវភាពលំបាក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុ ជា បានសម្រេច និងសិក្សាពីលទ្ធភាព ទម្លាក់តម្លៃមកនៅត្រឹម ៦១០រៀលប៉ុណ្ណោះ សម្រាប់កម្មករ កម្មការិនី ដែល ប្រើអស់ក្រោម ៥០គីឡូវ៉ាត់ ក្នុងមួយខែ។

លោក កែវ រតនៈ បានទទួលស្គាល់ថា ការយកតម្លៃថ្លៃលើថាមពលអគ្គិសនីពីសំណាក់ម្ចាស់បន្ទប់ជួល ដោយ សារម្ចាស់ផ្ទះជួលខ្លះចង់វិនិយោគបានផលចំណេញខ្ពស់។ តែម្ចាស់បន្ទប់ជួលខ្លះទៀតយកថ្លៃ ដោយសារពួក គាត់ត្រូវចំណាយទៅការតបណ្តាញខែ្ស និងត្រូវចំណាយលើការបាត់បង់ថាមពលអគ្គិសនីនៅតាមខ្សែបណ្តាញ។

ដើម្បីដោះស្រាយបញ្ហានេះ អគ្គិសនីកម្ពុជា បានសម្រេចបោះទុន ២លានដុល្លារអាម៉េរិក ដើម្បីវិនិយោគក្នុងតប ណ្តាញខ្សែអគ្គិសនី និងដំឡើងកុងទ័រទៅដល់បន្ទប់ជួលរបស់កម្មករ កម្មការិនី ដោយមិនគិតថ្លៃ។ ការធ្វើបែបនេះ នឹងមិនធ្វើឲ្យម្ចាស់ផ្ទះជួលត្រូវខាតបង់ដោយសារការតបណ្តាញខ្សែ និងកុងទ័រ។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា នេះមិនមែនជាបន្ទោសទេ ពិតហើយថាបងប្អូនម្ចាស់បន្ទប់ ដែលជួលហ្នឹងគាត់ឆ្លៀតកេងប្រវ័ញ្ច។ ប៉ុន្តែជាក់ស្តែងគាត់ត្រូវប្រមូលអាការបាត់បង់តាមខ្សែ តាមអីគាត់ហ្នឹង។ ចឹ ងដើម្បីឲ្យយុត្តិធម៌ជាមួយម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា តាមរយៈការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី គឺវិនិយោគ ខ្សែ និងកុងទ័រ ទៅដល់បន្ទប់បងប្អូនកម្មករ ចឹងម្ចាស់ផ្ទះអត់មានខាតអីទេ អត់រងការវិនិយោគលើខ្សែ អត់រងការ បាត់បង់ថាមពលតាមខ្សែចម្លងបំបែកដូច្នេះគាត់រួចខ្លួន។ ខ្ញុំគិតថា យន្តការនេះ ម្ចាស់ផ្ទះក៏គួរសប្បាយចិត្ត ហើយ ជាពិសេសបងប្អូនកម្មករ កម្មការិនី ក៏នឹងបានផលផ្លែផ្កា គឺឲ្យភ្លើងក្នុងកម្រិត ៦១០រៀលក្នុងមួយគីឡូ ដែលគាត់ ប្រើក្រោម ៥០គីឡូ»។

លោក កែវ រតនៈ បានឲ្យដឹងទៀតថា ក្រុមការងារបច្ចេកទេស បានបញ្ជាទិញកុងទ័រ ៤ម៉ឺនគ្រឿង ឌីហ្សង់ទ័រ ៤ ម៉ឺនគ្រឿង និងខ្សែរាប់ម៉ឺនម៉ែត្រពីក្រៅប្រទេស ដែលធានានូវគុណភាពខ្ពស់ និងមិនស៊ីភ្លើងរបស់កម្មករ កម្មការិនី នោះឡើយ។ លោក កែវ រតនៈ ក៏បានឲ្យដឹងផងដែរ ការងារតបណ្តាញខ្សែនិងចាប់ផ្តើមនៅក្នុងពេលខាងមុខដ៏ ខ្លី បន្ទាប់ពីឧបករណ៍ត្រូវបាននាំមកដល់ប្រទេសកម្ពុជា ហើយរាល់ពន្ធ នៃការនាំចូលឧបករណ៍ទាំងអស់ គឺត្រូវ បានរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកចំណាយ។

អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ម្ចាស់ផ្ទះបន្ទប់ជួល និងអាជ្ញាធរពាក់ព័ន្ធ ទាំងអស់ ចូលរួមសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីសម្រេចនូវការងារទាំងអស់នេះ។

លោក កែវ រតនៈ ក៏បានប្តេជ្ញាខិតខំធ្វើការអស់ពីចិត្តពីថ្លើម ដើម្បីសម្រេចការងារតម្លៃអគ្គិសនីជូនជាប្រយោជន៍ សម្រាប់កម្មករ កម្មការិនី។ «ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមកធ្វើការនៅរាជធានី ភ្នំពេញ យើងខ្ញុំនឹងធ្វើការនេះហ្មត់ចត់ តាមការណែនាំ របស់សម្តេច ហើយអស់ពីចិត្តពីថ្លើម ជាមួយសហជីព ដើម្បីឲ្យបងប្អូនមានជំនឿទុកចិត្តថា សម្តេចនេះ ជាសម្តីម៉ឺងម៉ាត់។ យើងមានថវិការួចហើយ គ្រាន់តែសុំការ យោគយល់ សុំទុកពេលឲ្យយើងខ្ញុំទិញឧបករណ៍ ពីព្រោះការទិញឧបករណ៍ហ្នឹងអាច២-៣អាទិត្យ។ ប៉ុន្តែបាន ឧបករណ៍ភ្លាម យើងប្រកាសដាក់កម្មវិធី ដាក់ផែនការការងារចុះតាមតំបន់»។

លោក កែវ រតនៈ បានឲ្យដឹងទៀតថា តំបន់ ដែលអាចនឹងដំណើរការមុនគេ គឺនៅកន្លែងដែលមានកម្មករច្រើន ជាងគេ ដូចជានៅតាមបណ្តោយផ្លូវវេងស្រេង ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យជាដើម។

មិនត្រឹមតែកម្មករ កម្មការិនីនោះទេ ដែលនឹងត្រូវទទួលបានការចំណាយតម្លៃអគ្គិសនីមកនៅត្រឹម ៦១០រៀល ក្រោម ៥០គីឡូវ៉ាត ដែលជាតម្លៃដើមរបស់រដ្ឋនោះ សិស្សនិស្សិត និងនិយោជិតដទៃទៀត ក៏នឹងត្រូវទទួលបាន តម្លៃដូចគ្នានោះដែរ។ នេះបើតាមការបញ្ជាក់របស់លោក កែវ រតនៈ។

អាជ្ញាធរអគ្គិសនី ក៏នឹងបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ (Hot Line) មួយ សម្រាប់ទទួលការរាយការណ៍ពីកម្ម ករ កម្មការិនី និយោជិត និងនិស្សិត សម្រាប់ម្ចាស់ផ្ទះណា ដែលមិនព្រមអនុវត្តន៍តាមគោលការណ៍នេះ។

កើតចេញពីការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនោះ កម្មករ កម្មការិនីកម្ពុជានាឆ្នាំ២០១៥នេះ បានទទួលរង្វាន់ថ្មីផ្ទួនៗ គឹការដំឡើងប្រាក់ឈ្នួលគោល ១២៨ដុល្លារ អាម៉េ រិក និងការប្រើប្រាស់តម្លៃអគ្គិសនី ៦១០រៀល ដូចប្រជាពលរដ្ឋទូទៅ។ លទ្ធផលកើតចេញពីការយកចិត្ត ទុក ដាក់របស់នាយករដ្ឋមន្រ្តីកម្ពុជានេះ នឹងជួយឲ្យជីវភាពរបស់ពួកគេកាន់តែល្អប្រសើរ និងធូរធារមួយកម្រិត ថែមទៀត៕

<object width="500" height="350" data="http://www.youtube.com/v/V5vQOHPV7p0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/V5vQOHPV7p0&rel=1" /></object>

ផ្ដលសិទ្ធដោយ៖ ដើមអម្ពិល