CamNews

ប្រុសស្អាត ហ៊ុន សំណាង រង​ការ​ចោទ​ប្រកាន់​ថា​ទិញ​ទូរស័ព្ទ​ពីរ​គ្រឿង​តម្លៃ ១.២០០ដុល្លារ មិន​ឲ្យ​លុយ

ភ្នំពេញ៖ លោក គង់ សុខឡេង ប្អូនប្រុសតារាសម្តែងជោគជ័យ លើវិថីអាជីវកម្មលោក គង់ រ៉ាយុទ្ធ បានប្រកាសថា ខ្លួនត្រូវបានប្រុសស្អាត ហ៊ុន សំណាង បោកយកទូរស័ព្ទពីរគ្រឿង iPhone 6 និង LG G Flex តម្លៃ ១.២០០ដុល្លារ ។ លោក គង់ សុខឡេង ប្រកាសឲ្យ ហ៊ុន សំណាង ចូលខ្លួនដោះស្រាយបញ្ហា បើនៅរឹងទទឹងមិនចូលខ្លួនដោះស្រាយ ហើយនៅបន្តដើរ និយាយបរិហារកេរ្តិ៍ទៀត លោកនឹងចាត់ការទៅតាមច្បាប់ ។

បន្ទាប់ពីត្រូវបានគេទិញទូរស័ព្ទពីរគ្រឿងមិនឲ្យលុយ និងដើរនិយាយបរិហារកេរ្តិ៍តាមបណ្តាញសង្គម Facebook ថា ហាងទូរស័ព្ទរបស់ ខ្លួនលក់ទូរស័ព្ទ ចិនថែមទៀតនោះលោក គង់ សុខឡេង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានទូរស័ព្ទមក Looking TODAY ដើម្បីលាតត្រដាងការពិត ក៏ដូចជាការជូនដំណឹងឲ្យលោក ហ៊ុន សំណាង ចូលខ្លួនដោះស្រាយបញ្ហា និង បញ្ឈប់ការនិយាយបរិហារកេរ្តិ៍ បើមិនដូច្នោះទេ លោកនឹងចាត់ការទៅតាមផ្លូវច្បាប់ ។

លោក គង់ សុខឡេង បានរៀបរាប់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះលោក ហ៊ុន សំណាង បានទៅទិញទូរស័ព្ទនៅហាងរបស់ខ្លួន ស្ថិតតាមបណ្តោយផ្លូវកម្ពុជាក្រោម ទល់មុខសណ្ឋាគារប៉ារីសចំនួនពីរគ្រឿង គឺ iPhone 6 មួយគ្រឿងតម្លៃ ៧២៥ដុល្លារ និង LG G Flex មួយគ្រឿងតម្លៃ ៤២០ដុល្លារ ។

លោក គង់ សុខឡេង បន្តថា ពេលមកទិញលោក ហ៊ុន សំណាង មិនមានយកលុយមកជាមួយទេ ហើយអង្គុយទទូចសុំជំពាក់ ក្រោមលេសថា យកទៅឲ្យបងស្រីរបស់ខ្លួនមើលសិន បានឲ្យលុយជាក្រោយ ។ ទោះបីមានលេសដូច្នេះ ក៏អ្នកលក់នៅក្នុងហាង របស់លោកមិនព្រមលក់ទូរស័ព្ទឲ្យនោះឡើយ ។

លោក សុខឡេង បានបន្ថែមទៀតថា បន្ទាប់ពីការរកលេសបោកអស់ចិត្តហើយ លោក ហ៊ុន សំណាង បាននិ យាយឲ្យអ្នកលក់ទៅតាមខ្លួន នៅហាង ឆន សុវណ្ណរាជ កាត់ដេរ ដើម្បីយកលុយ ។ ដោយមានការលើកហេតុផលដូច្នេះ លោក សុខឡេង ក៏បានព្រមឲ្យលោក ហ៊ុន សំណាង យកទូរស័ព្ទដោយឲ្យអ្នកលក់ម្នាក់ទៅតាមជាមួយផងដែរ ។

បើតាមការរៀបរាប់របស់លោក សុខឡេង បន្ទាប់ពីទៅដល់ហាង ឆន សុវណ្ណរាជ កាត់ដេរលោក ហ៊ុន សំណាង បានឲ្យអ្នកលក់ ដែលទៅតាម នោះអង្គុយចាំនៅក្នុងហាង ដោយនិយាយថា ខ្លួនយកទូរស័ព្ទទៅឲ្យមីងរបស់ខ្លួន មើលនៅជាន់លើ ។ ការឲ្យអង្គុយចាំរបស់ លោក ហ៊ុន សំណាង បានកន្លងទៅអស់រយៈពេលជាងកន្លះម៉ោង មិនឃើញយកទូរស័ព្ទមកវិញនោះទេ ។

ដោយសារតែអង្គុយចាំយូរពេក អ្នកលក់ទូរស័ព្ទ ដែលទៅជាមួយនោះ ក៏បានសួរទៅអ្នកធ្វើការនៅក្នុងហាងកាត់ដេរ ស្រាប់ចម្លើយដ៏ហួស និងខកចិត្តមួយបានធ្លាក់មកដល់ គឺអ្នកធ្វើការនៅក្នុងហាងប្រាប់ថា លោក ហ៊ុន សំណាង បានលួចចេញតាមទ្វារក្រោយបាត់ទៅហើយ ។

ក្រោយពីឮថា លោក ហ៊ុន សំណាង លួចចេញទៅតាមទ្វារក្រោយ ទាំងអ្នកលក់ដែលទៅតាម និងលោក សុខឡេង សុទ្ធតែបានដឹងច្បាស់ក្នុងចិត្ត ភ្ញាក់ខ្លួនព្រឹតថា ខ្លួនចាញ់បោកលោក ហ៊ុន សំណាង ហើយ ។

លោក សុខឡេង បានបន្តទៀតថា ក្រោយពីដឹងថា ខ្លួនចាញ់បោកគេហើយនោះ លោកបានព្យាយាមទូរស័ព្ទទៅលោក ហ៊ុន សំណាង ជាច្រើនលើក ដើម្បីឲ្យចូលខ្លួនមកដោះស្រាយបញ្ហា តែត្រូវលោក ហ៊ុន សំណាង ប្រាប់ថា ជាប់រវល់នៅតាមខេត្ត ។ លោក ហ៊ុន សំណាង បានព្យាយាមគេចខ្លួនរហូត មិនព្រមចូលខ្លួនមកដោះស្រាយបញ្ហា ហើយថែមទាំងបិទទូរស័ព្ទចោលទៀត ។

មិនត្រឹមតែមិនចូលខ្លួមមកដោះស្រាយបញ្ហានោះទេ លោក ហ៊ុន សំណាង ដែលត្រូវលោក គង់ សុខឡេង ហៅថា ជាជនឆបោកនោះ បានបង្ហោះសារលើទំព័រ Facebook របស់ខ្លួនថា ហាងលោក សុខឡេង លក់ទូរស័ព្ទចិនឲ្យខ្លួនថែមទៀត ។

ឆ្លើយតបការចោទប្រកាន់នេះ លោក គង់ សុខឡេង បានលើកឡើងជាសំណួរថា ប្រសិនបើលោកលក់ទូរស័ព្ទក្លែងក្លាយម៉េច ក៏មិនយកទូរស័ព្ទ ទៅសងលោក ហាងទូរស័ព្ទរបស់លោកមិនផ្លាស់ប្តូរទីតាំងឯណា ហេតុអ្វីចាំបាច់រត់គេចខ្លួន និងបិទទូរស័ព្ទធ្វើអី?

លោក គង់ សុខឡេង បានអះអាងថា ហាងទូរស័ព្ទរបស់លោកមិនដែលលក់ទូរស័ព្ទចិន ឬទូរស័ព្ទក្លែងក្លាយទេ ព្រោះវាធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ ហាងរបស់លោក ហើយក៏ធ្វើឲ្យអាជីវកម្មរបស់លោកដួលផងដែរ ។ លោកបញ្ជាក់ថា ការរកស៊ីរបស់លោកមិនមែនលក់តែមួយថ្ងៃ ហើយឈប់នោះទេ ដូច្នេះលោកត្រូវការជាចាំបាច់នូវកេរ្តិ៍ឈ្មោះ និងកិត្តិយស ដូច្នេះគ្មានមូលហេតុណា ដែលលោកយកទូរស័ព្ទក្លែងក្លាយ ឬទូរស័ព្ទចិនមកលក់នោះឡើយ ។

លោក គង់ សុខឡេង បានកោះហៅតាមរយៈទំព័រព័ត៌មានកម្សាន្ត Looking TODAY ឲ្យលោក ហ៊ុន សំណាង ចូលខ្លួនដោះស្រាយបញ្ហា និងទូទាត់សងប្រាក់ថ្លៃទូរស័ព្ទរបស់លោក បើមិនដូច្នោះទេ លោកនឹងចាត់ការទៅតាមច្បាប់ ។

ទាក់ទងព័ត៌មានឆបោកនេះ Looking TODAY បានព្យាយាមទូរស័ព្ទទៅលោក ហ៊ុន សំណាង ជាច្រើនលើក តែទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាននោះទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល