បន្ទាប់ពីការបញ្ចេញរបាយការណ៍របស់មជ្ឈមណ្ឌលវិទ្យាសាស្ដ្រដើម្បីសិទ្ធិសាធារណៈ
នៅអាមេរិក(CSPI) ដែលបាននិយាយថា ពណ៌ caramel ក្នុងភេសជ្ជៈដែលមានហ្គាសគឺ
ជាមូលហេតុបណ្ដាលអោយមនុស្ស ១៥.០០០នាក់កើតមហារីកនៅអាមេរិក បណ្ដាក្រុម
ហ៊ុនផលិតភេសជ្ជៈក៏បានសម្រេចចិត្តកាត់បន្ថយសារធាតុបង្កគ្រោះថ្នាក់នេះ។

នៅក្នុងរបាយការណ៍នេះ ស្ថាប័នត្រួតពិនិត្យបានរកឃើញថា Coca-Cola និង Pepsi-Coca

មានផ្ទុកសារធាតុបង្កើតពណ៌ 4-methylimidazole (4-MI) ដែលមិនមានសុវត្ថិភាព។ ក្រុម
ស្រាវជ្រាវដែលរួមមានក្រុមហ៊ុន TS Pepper Snapple និង Whole Food’s 365 Cola បាន
ប៉ានប្រមាណថា កម្រិត 4-MI ក្នុង Coke និង Pepsi ដែលត្រូវបានពិនិត្យ បានធ្វើអោយមាន
ការកើតមហារីកចំនួន ១៥.០០០ករណីនៅអាមេរិក។

លទ្ធផលនៃការពិសោធបានបង្ហាញថា កម្រិតនៃសារធាតុនេះខ្ពស់ជាង ៤ដង បើធៀងនឹង
កម្រិតអនុញ្ញាតរបស់សមាគមវាយតម្លៃសុខភាពបរិស្ថាន California។

នាយកប្រតិបត្តិនៃ CSPI លោក Micheal F.Jacobson បានថ្លែងថា ៖ "Coke និង Pepsi
ដោយមានការយល់ព្រមពី FDA បានធ្វើអោយអ្នកប្រើប្រាស់ត្រូវទទួលយកសារធាតុបង្ក
ជម្ងឺមហារីក"។

ក្រោយពីរបាយការណ៍ត្រូវបានប្រកាស អ្នកនាំពាក្យរបស់ FDA បានអោយដឹងតាមរយៈ
e-mail ថា ៖ បច្ចុប្បន្ន ពួកគេកំពុងធ្វើការពិនិត្យមើលលិខិតរបស់ FDA និងកំពុងធ្វើការជា
មួយក្រុមហ៊ុនផលិតភេសជ្ជៈដើម្បីស្វែងយល់ពីសារធាតុបង្កើតពណ៌ caramel និង 4-MI
ជាក់ស្ដែងក្នុង cola និងអាហារផ្សេងៗ។ បន្ទាប់ពីនេះ ពួកគេនឹងកំណត់ថា តើគួរកាត់បន្ថយ
សារធាតុ 4-MI ដែរ ឬយ៉ាងណា។

អ្នកនាំពាក្យរូបនេះក៏បានថ្លែងថា អ្នកប្រើប្រាស់ត្រូវតែញ៉ាំភេសជ្ជៈមានហ្គាសអោយបាន
ច្រើនជាង ១.០០០កំប៉ុងទើបអាចមានសារធាតុ 4-MI គ្រប់គ្រាន់ដើម្បីបង្កអោយមានជម្ងឺ
មហារីក។

ប៉ុន្ដែ រយៈពេលមួយសប្ដាហ៍បន្ទាប់នោះ(ថ្ងៃទី ១២ ខែមិនា) ក្រុមហ៊ុន Coke និង Pepsi
បានយល់ព្រមទទួលយករូបមន្ដថ្មីមួយដែលមានសារធាតុ 4 methylimidazole (4-MEI)តិច
ជាងដើម្បីចៀសវាងការដាក់ការព្រមានលើកំប៉ុងស្ដីពីជម្ងឺមហារីកដែលអាចកើតឡើងដោយ
សារសារធាតុនេះ។ ការផ្លាស់ប្ដូរនេះត្រូវបានប្រកាសនៅក្នុងរដ្ឋ California ប៉ុន្ដែវានឹងត្រូវ
អនុវត្តនៅទូទាំងអាមេរិក(ចំណែកនៅអ៊ឺរ៉ុបនៅតែរក្សាដូចដើម) បើទោះជាក្រុមហ៊ុនផលិត
ភេសជ្ជៈនៅតែអះអាងថា គ្រោះថ្នាក់នៃសុខភាពមិនមែនជាមូលហេតុដែលនាំអោយពួកគេ
ត្រូវប្ដូរផ្លាស់។

បើទោះជាសារធាតុខាងលើបង្កអោយមានជម្ងឺមហារីកឬអត់ ក៏ CSPI នៅតែយល់ថា ប្រភេទ
ភេសជ្ជៈដែលមានហ្គាសនៅតែជាប្រការគួរអោយព្រួយបារម្ភ ដោយសារតែស៊ីរ៉ូពោត មាន
កម្រិត fructose ខ្ពស់ ចំណែកប្រភេទស្ករខ្លះដែលត្រូវបានប្រើក្នុងភេសជ្ជៈអាចបង្កអោយធាត់
ទឹកនោមផ្អែម រួមនឹងបញ្ហាសុខភាពផ្សេងៗទៀត ដែលជាការពិតមួយត្រូវបានយល់ស្រប
ដោយអង្គការនានា និងរដ្ឋាភិបាលអាមេរិក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ CBSnews