បន្ទាប់ពីគេចផុតពី SOPA ប្រព័ន្ធអ៊ីនធើរណែតត្រូវប្រឈមមុខជាមួយនឹង"សុបិនអាក្រក់" ដែលគួរអោយខ្លាចជាង SOPA ទៅទៀត នោះគឺ ACTA ។
សេចក្ដីព្រាងច្បាប់ស្ដីពីការរំលោភលើកម្មសិទ្ធិបញ្ញានៅលើអ៊ីនធើរណែត ដែលហៅថា SOPA
និង PIPA បានរលាយទៅហើយកាលពីពេលថ្មីៗនេះ ប៉ុន្ដែសេរីភាពអ៊ីនធើរណែត នៅតែទទួល
រងការគំរាមយ៉ាងធ្ងន់ធ្ងរ ដែលគួរអោយខ្លាចជាង SOPA បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម
ប្រឆាំងនឹងផលិតផលក្លែងក្លាយ (ACTA) ដែលកំពុងត្រូវបានប្រទេសជាច្រើននៅលើពិភព
លោកអនុមតិដោយស្ងាត់ស្ងៀម។
តំណាងរាស្ដ្រ អាមេរិក លោក Darrell Issa ថ្លែងថា ៖ "ជាសមាជិកនៃសភា ខ្ញុំអះអាងថា ACTA
មានគ្រោះថ្នាក់ជាង SOPA ទៅទៀត។ ប៉ុន្ដែកិច្ចព្រមព្រៀង មិនមែនជាអ្វីដែលយើងខ្ញុំអាចបោះ
ឆ្នោតលុបចោលបាននោះទេ។ ACTA នឹងមិនផ្លាស់ប្ដូរច្បាប់បច្ចុប្បន្ន ប៉ុន្ដែនៅពេលចាប់ផ្ដើម
មានប្រសិទ្ធិភាព កិច្ចព្រមព្រៀងនេះនឹងបង្កើតបានជាប្រព័ន្ធមុខងារថ្មី ដែលអនុញ្ញាតអោយ
ធ្វើនិរាករណ៍នូវការខិតខំលុបចោលរបស់សភា"។
មិនដូចទៅនឹង SOPA និង PIPA ជាសេចក្ដីព្រាងច្បាប់ ដែលត្រូវបានសភាអាមេរិកពិនត្យ
ACTA មានឥទ្ធិពលខ្លាំង និងទូទាំងពិភពលោក ដែលបង្កើតបានជាស្ដង់ដាមួយដើម្បីការពារ
កម្មសិទ្ធិបញ្ញា និងភាពជាម្ចាស់បញ្ញារវាងប្រទេសនានា។ កិច្ចព្រមព្រៀងនេះត្រូវបានគាំទ្រ
យ៉ាងច្រើនពីសហភាពអ៊ឺរ៉ុប(២២ ប្រទេសបានអនុមតិ) ជប៉ុន កូរ៉េខាងត្បូង សឹង្ហបុរី ស្វីស
និងអាមេរិក(បានចុះហត្ថលេខាកាលពីឆ្នាំទៅ)។ ថ្វីបើ ACTA មិនបង្ហាញច្បាស់អំពីបទបញ្ជា
ដូចទៅនឹង SOPA ប៉ុន្ដែលោក Darrel Issa អះអាងថា ៖ "មាត្រាជាច្រើនរបស់ SOPA គឺផ្អែកទៅ
លើ ACTA"។
ដោយសារតែ ACTA ត្រូវបានបង្កើតឡើងដោយសំងាត់ និងមិនត្រូវបានប្រកាសទូលំទូលាយ
ដូច្នេះ ការតវ៉ាហាក់ដូចជាមិនអាចកើតមានឡើង។
ការប្រឆាំងសេចក្ដីព្រាងច្បាស់ SOPA
និយាយពីការបិទទ្វាររបស់ Wikipedia ដើម្បីប្រឆាំងនឹង SOPA ស្ថាបនិក Jimmy Wales បាន
ថ្លែងថា៖ "យើងបានដឹងពីគ្រោះថ្នាក់របស់ SOPA ហើយយើងគិតថាត្រូវតែធ្វើសកម្មភាពមួយ
ដើម្បីជំទាស់នឹងសេចក្ដីព្រាងច្បាប់នេះ ដូច្នេះយើងក៏សម្រេចចិត្ដធ្វើការបោះឆ្នោតបិទគេហ
ទំព័រមួយរយៈ ដើម្បីសំដែងមតិ"។
តំណាងរាស្ដ្រ Darrel Issa បានថ្លែងដែរថា ៖ "សហព័ន្ធអ៊ីនធើរណែតទូលំទូលាយ មានកម្លាំង
មួយ ដែលមានភាពខ្លាំងក្លាជាងខ្ទង់ប្រាក់ទៅទៀត។ ការសម្រេចចិត្តបោះឆ្នោតអនុមតិលើ
សេចក្ដីព្រាងច្បាប់ណាមួយនៅក្នុងសភា នាពេលនេះគឺត្រូវបានគេធ្វើឡើងដោយមានការ
ពិចារណាយ៉ាងល្អិតល្អន់ជាទីបំផុត"។
ចំណែកអគ្គនាយករងជាងខ្ពស់ទទួលបន្ទុកផ្នែកច្បាប់របស់ Google លោក David Drummond
សង្កត់ធ្ងន់ថា ៖
"ពុំមានអ្នកណាបដិសេធចំពោះបញ្ហារំលោភលើកម្មសិទ្ធិបញ្ញានោះទេ ប៉ុន្ដែ
SOPA នឹងធ្វើអោយគេហទំព័រមួយចំនួនត្រូវបិទទ្វារ រួមនឹងផលប៉ះពាល់ជាច្រើនទៀត។ អ្នក
ធ្វើច្បាប់គួរតែរកដំណោះស្រាយល្អបំផុតសម្រាប់អ្នកប្រើប្រាស់ សម្រាប់អ៊ីនធើរណែត និង
ម្ចាស់ទិន្នន័យ។"
ACTA កំពុងត្រូវបានគេអនុវត្ត
យោងតាមអ្នកជំនាញការបានអោយដឹងថា ACTA កំពុងត្រូវបានគេអនុវត្តដោយស្ងាត់ស្ងៀម
ប៉ុន្ដែវាមិនមែនជារឿងថ្មីបំផុតនោះទេ។ អត្ថបទទាំងឡាយដែលសរសេរអំពីសេចក្ដីព្រាងច្បាប់
លើអ៊ីនធើរណែត បានបង្ហាញខ្លួនកាលពីឆ្នាំ ២០០៨ (អាមេរិក និង ជប៉ុន ឆ្នាំ២០០៦)។
ទំព័រពាណិជ្ចកម្មអន្ដរជាតិ និងការទូតរបស់ Canada បានរំឮកដល់ ACTA ថា វាដូចជាការ
ពិភាក្សាដែលត្រូវបានគេធ្វើឡើងយ៉ាងស្ងៀមស្ងាត់បំផុត ៖
"ដំណើរការនេះមិនត្រូវបានគេ
បញ្ចេញជាសាធារណៈ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០០៧ ក្រុមប្រទេសជាដៃគូគ្រាន់តែ
ប្រកាសថា ពួកគេកំពុងពិភាក្សាពី ACTA ។ ប៉ុន្ដែ ប្រទេសមួយចំនួនជាសមាជិក បានពិគ្រោះ
យោបល់ជាមួយសាធារណមតិ អំពីកិច្ចព្រមព្រៀងនេះ"។
ទោះជាយ៉ាងណាក៏ដោយ គេមិនអាចបដិសេធបានថា ACTA កំពុងធ្វើអោយមានផលប៉ះពាល់
ច្រើនជាង SOPA ទៅទៀតនោះដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14