អ្នកសេដ្ឋកិច្ចជនជាតិជប៉ុនម្នាក់ និយាយថា គាត់បានរកឃើញយុទ្ទសាស្រ្តដ៏ល្អមួយដើម្បី
ទប់ទល់ប្រឆាំងនឹងភាពនៅលីវរបស់បុរស។ គាត់បន្ថែមទៀតថា យើងត្រូវតែយកថ្លៃពន្ធ
ចំពោះបុរសដែលមានសម្រស់ស្រស់ស្អាតសង្ហា។ គំនិតនេះត្រូវបានស្នើសុំ ដោយលោក
Takuri Morinaga ជាអ្នកសេដ្ឋកិច្ចជនជាតិជប៉ុន នៅពេលដែលគាត់បានមកធ្វើជាភ្ញៀវ
កិត្តិយស នៅសាកលវិទ្យាល័យ Dokkyo University នៅជាយក្រុង ទីក្រុងតូយ្យូ។ ដើម្បី
វាយប្រឆាំងសងសឹកភាពនៅលីវរបស់បុរសដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសជប៉ុន នេះជា
គំនិតផ្ទាល់របស់គាត់។ លោកTakuri Morinaga បន្តទៀតថា វាជារឿងធម្មតា យើងត្រូវតែ
យកពន្ធពីបុរសដែលមានសម្រស់ស្រស់ស្អាតសង្ហា និង ដូចគ្នានេះដែរ យើងត្រូវតែកាត់
បន្ថយពន្ធ លើមនុស្សដែលមានសម្រស់មិនស្រស់ស្អាត។ ដើម្បីធ្វើការងារនេះបាន យើង
ត្រូវមានគណៈកម្មាការនៃភាពស្រស់ស្អាតមួយ ដើម្បីវាយតំលៃ និង បែងចែកមនុស្សជា
បួនប្រភេទ។ គាត់បានពន្យល់ថា យើងត្រូវធ្វើបទសម្ភាសន៍មួយផ្សាយតាម ស្ថានីយ៍
ទូរទស្សន៍នឹងកំណត់ពី ប្រភេទរបស់វា។ មានដូចជា ប្រភេទស្អាត ធម្មតា អាក្រក់ និង
អាក្រក់ខ្លាំង ហើយក្នុងប្រភេទនិមួយៗ ត្រូវយកពន្ធខុសៗគ្នា។ ប្រភេទស្អាត ត្រូវយកពន្ធ
១០០% ហើយប្រភេទអាក្រក់បំផុតត្រូវកាត់បន្ថយតំលៃសល់២០%។ ពីព្រោះបញ្ហាដែល
មានគឺ អ្នកមានប្រាក់ និង បុរសមានរូបរាងសង្ហា គឺមិនមានបញ្ហាក្នុងការរៀបអាពាហ៍
ពិពាហ៍ទេ។ ៥០% នៃបុរសជនជាតិជប៉ុន ដែលមានអាយុ៣០ឆ្នាំ គឺនៅតែ នៅលីវ។

ដោយៈ វណ្ណៈ
ប្រភពៈ lhrtimes