ស៊ុតអ៊ែត៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០៩ តុលាម្សិលមិញនេះ
ថា រឿងរ៉ាវមួយដែលគួរអោយអស់សំណើច និងក៏ជារឿងមួយហួសចិត្ដ ដែលបានកើតឡើង
ចំពោះក្មេងស្រីជំទង់ម្នាក់ ខណៈដែលនាងបានយករូបថតរបស់នាងទៅផ្ដិត តែបែរជាផ្ដិត
រួចហើយ ស្រាប់តែរូបថតរបស់នាង មានភ្នែកដល់ទៅបី។

រូបថតដែលនាង Tilde Norgaard បានផ្ដិតរួច

ប្រភពខាងលើបានបន្ថែមថា រឿងរ៉ាវដែលចម្លែកមួយនេះ ត្រូវបានកើតឡើងចំពោះក្មេងស្រី
ជំទង់ម្នាក់ គឺនាងTilde Norgaardមានវ័យ ១៩ឆ្នាំរៀននៅសាលា Maneskold ទីក្រុង Lidkoping
ប្រទេសស៊ុតអ៊ែត។ នាង Tilde បាននិយាយថា ដំបូងឡើយពេលនាង យករូបថតនេះ ទៅ
ដល់សាលារៀន មិត្ដភ័ក្រទាំងអស់ក៏នាំគ្នាសើច ព្រមទាំងមានការឆ្ងល់ផងដែរ។

តែនៅពេលនាងមកដល់ផ្ទះ នាងបានអោយម្ដាយ និងបងប្អូនមើល ពួកគាត់ក៏កើតភាពមិន
ពេញចិត្ដ ក៏យករូបផតនេះ ទៅកន្លែងហាងផ្ដិតរូបថតសារជាថ្មី ដើម្បីសាកសួរ។ ទោះបីជា
ហាងផ្ដិតរូប Skolfoto Norden បានបដិសេធន៏ថា ខ្លួនមិនបានធ្វើរឿងនេះក៏ដោយ ក៏គ្រួសារ
នាងTilde បានអោយម្ចាស់ហាងនេះ បង់ប្រាក់អោយកូនស្រីគាត់ចំនួន១,៥០០ Kronor ដែល
ស្មើរនឹង ១៤០ អឺរ៉ូ ព្រមទាំងបានផ្ដឹងទៅប៉ូលីសអោយស៊ើបអង្កេត ហេតុអ្វីបានជាងហាងនេះ
មានគោលបំណងធ្វើយ៉ាងនេះដែរ៕

ដោយ៖ សីហា
ប្រភព៖ dailymail