ព័ត៌មានអន្តរជាតិ ៖ ច្រើនជាង ១២០ នាក់ បានស្លាប់បាត់បង់ជីវិត អំឡុងមានការវាយប្រហារដោយ រលកកំដៅក្តៅខ្លាំង ទៅលើភាគខាងត្បូង ប្រទេស ប៉ាគីស្ថាន ខេត្ត Sindh ផ្ទាល់តែម្តង ។ មន្រ្តីសុខា ភិបាលគូសបញ្ជាក់អោយដឹងថា ភាគច្រើននៃជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតនោះ គឺមាន វត្តមាន មក ពី ទីក្រុង Karachi ខណៈពេលដែលសីតុណ្ហភាព កើនកំដៅខ្លាំង ដល់ទៅ ៤៥ អង្សា ឯណោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានពីប៊ីប៊ីស៊ី បន្ត ចុះផ្សាយអោយដឹងថា បណ្តាញផ្គត់ផ្គង់ អគ្គីសនី នៅក្នុងទីក្រុង ត្រូវបានកាត់ផ្តាច់ និងមានភាពរអាក់រអួល ដោយសារតែមានការកើនឡើងនៃការប្រើ ប្រាស់អគ្គីសនីខ្លាំង អំឡុងសីតុណ្ហភាព កាន់តែអាក្រក់ (ក្តៅខ្លាំង) ។

ប្រធាននាយកដ្ឋាន សង្គ្រោះបន្ទាន់ ពីមន្ទីរពេទ្យ Jinnah ទីក្រុង Karachi អោយដឹងថា ភាគច្រើននៃ ជនរងគ្រោះស្លាប់បាត់បង់ជីវិត គឺជាក្រុមមនុស្ស មានវ័យចំណាស់ ។ យ៉ាងណា មិញ បើយោងតាម ការគូសបញ្ជាក់ ពីការិយាល័យ ឧតុនិយមជាតិ ប៉ាគីស្ថាន លើកឡើងអោយដឹងថា អាកាសធាតុក្តៅ នឹងបន្តគម្រាមគំហែង ដល់ថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ ខណៈ ចាប់ ពី ថ្ងៃអង្គារទៅ នឹងមានការស្រាក ស្រាន្តម្តងបន្តិចៗ ។

គួររំឮកថា សីតុណ្ហភាពកើនឡើងកំដៅក្តៅខ្លាំង នៅក្នុងទីក្រុង Karachi ដែលបំបែកកំណត់ត្រា នៅ ក្នុងទំព័រប្រវត្តិសាស្រ្ត ចាប់តាំង ពី ១៩៧៩ គឺ ៤៧ អង្សា ។ គួរបញ្ជាក់ថា អំឡុងខែ កន្លងទៅនេះ មានករណីស្លាប់មនុស្ស ជិត ១,៧០០ នាក់ ដោយសារតែ រលកកំដៅក្តៅខ្លាំង វាយប្រហារ ទៅលើ ប្រទេស ឥណ្ឌា ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី