នេះជាគំរូទូរស័ព្ទ Smartphone ថ្មីបំផុតមួយទៀតដែលរចនាឡើងដោយជនជាតិរុស្ស៊ីឈ្មោះ
Ilshat Garipov ។ ហើយបច្ចុប្បន្នគំរូនេះកំពុងតែស្ថិតនៅជាគំនិតរចនានៅឡើយដោយយក
គំរូតាមកូនសៀវភៅកំណត់ត្រាតូចមួយដែលអាចបត់ចូលគ្នាបាន ហើយចំពោះរូបសណ្ឋាន
លំអិតរបស់វាក៏មិនត្រូវបានធ្វើការបញ្ជាក់អោយដឹងនៅឡើយដែរ។
គំរូទូរស័ព្ទនេះត្រូវបានផលិតឡើងពីសារធាតុ silison គួបផ្សំជាមួយនឹងសរសៃសារធាតុ
nano ស្វិតមាំល្អ ជាហេតុធ្វើអោយទូរស័ព្ទនេះអាចបត់ចុះឡើងតាមអំពើចិត្តដោយមិនមាន
ភ័យព្រួយឡើយ។
បើតាមការប៉ាន់ស្មានវាយតំលៃពីសំណាក់មហាជនជាច្រើនបាននិយាយថាប្រភេទទូរស័ព្ទនេះ
នៅពេលដែលមានវត្តមានពិតប្រាកដនៅលើទីផ្សារមែននោះ នោះវាគឺជាគូរប្រជែងដ៏ខ្លាំងក្លា
ថ្មីបំផុតមួយទៀតរបស់ផលិតផលពេញនិយមនាពេលបច្ចុប្បន្នរួមមានដូចជា iPhone , HTC ,
Nokia , Samsung.... ជាដើមផងដែរ៕
ប្រភព៖ TIIN
ដោយ៖ រស្មី