ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី លោក Ali Zeidan ចូលបម្រើការងារជាធម្ម
តាវិញហើយ ក្រោយក្រុមឧទ្ទាមធ្វើការដោះលែង ១ ម៉ោងក្រោយពីការចាប់ពង្រត់ នេះបើ
យោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស euronews ។

គួរបញ្ជាក់ផងដែរថា នាយករដ្ឋមន្រ្តីរូបនេះ ត្រូវបានក្រុមឧទ្ទាមប្រដាប់ទៅដោយកាំភ្លើងគ្រប់
ដៃសម្រុកចូលក្នុងសណ្ឋាគារដែលលោកកំពុងតែស្នាក់នៅ រួចក៏ចាប់ពង្រត់យកទៅតែម្តង
ក្រោយកើតមានឡើងជាកំហឹងក្រេវក្រោធ ខណៈកងកម្លាំងសន្តិសុខពិសេសរបស់សហរដ្ឋ
អាមេរិក ធ្វើការចាប់ឃាត់ខ្លួនបាននូវមេដឹកនាំ Al Qaeda ។

នៅក្នុងជំនួបកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោក Zeidan បានព្យាយាមកសាងនូវទំនុកចិត្តទៅ
លើបណ្តាប្រទេសដទៃ អោយមានភាពជឿជាក់មកលើប្រទេសខ្លួន។ ខ្ញុំគ្រាន់តែចង់បញ្ជាក់
អោយដឹងថា អ្វីដែលបានកើតឡើងកន្លងមកនេះ វាគ្រាន់តែជាវិបត្តិនយោបាយតែប៉ុណ្ណោះ
ដូច្នេះ ខ្ញុំសូមធានាបានថា ជនបរទេសមិនមែនជាគោលដៅចម្បងរបស់ពួកគេនោះទេ ។

ដោយឡែក ករណីចាប់ពង្រត់លើកនេះ ត្រូវបានគេសង្ស័យថាជាសកម្មភាពរបស់ក្រុម
សកម្មប្រយុទ្ធ ក៏ដូចជាអតីតក្រុមឧទ្ទាមពីរក្រុមផ្សេងទៀត។ គួររំឭកផងដែរថា ករណីចាប់
ពង្រត់លើកនេះ សរបញ្ជាក់អោយឃើញពី អស្ថេរភាពនៅល៊ីបី ពីរឆ្នាំក្រោយ ផ្តួលរបបដឹក
នាំផ្តាច់ការរបស់មេដឹកនាំ Gaddafi ៕

<object width="438" height="375" data="http://www.youtube.com/v/ZU-GflsAkI8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/ZU-GflsAkI8&rel=1" /></object>

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី លោក Ali Zeidan ត្រូវបានក្រុមឧទ្ទាម ចាប់ពង្រត់
- ១០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយទឹកជំនន់ ជន់លិច អណ្តូងរ៉ែមួយកន្លែង
- ឆ្មក់ចាប់ ឡានក្រុងមួយ ពោរពេញទៅដោយ សត្វពស់ដល់ទៅ ៣០០ ក្បាល
- ទំព័រសារព័ត៌មានបរទេស ចាប់អារម្មណ៍ចុះផ្សាយ វិបត្តិគ្រោះទឹកជំនន់ នៅកម្ពុជា

ប្រែសម្រួល ៖ សំណាង
ប្រភព ៖ euronews