CamNews

រិន សុធារ៉ា ត្រៀមអូស វ៉ាលីចេញទៅអូស្ត្រាលី ជាមួយក្រុមពែកមី

ភ្នំពេញ៖  តារាចម្រៀង គ្មានទ្រនំ កញ្ញា រិន សុធារ៉ា បានឈានជើង ចូលប្រឡូក ក្នុងពិភព
សិល្បៈអស់ រយៈពេល៥ឆ្នាំមកហើយ ។ តែបើមើលទៅលើ ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ
នៅក្នុង សិល្បៈរបស់នាងវិញ ហាក់មិនសូវលេចធ្លោរ និងល្បីល្បាញ ដូចតារាចម្រៀង មួយ
ចំនួនប៉ុន្មានឡើយ ព្រោះនាងជា តារាចម្រៀងមួយដួង មិនមានទ្រនំផ្ទាល់ខ្លួន សម្រាប់ជ្រក
ឡើយ ។

តែទោះជាយ៉ាងណា រយៈពេល២ឆ្នាំមកនេះ ស្រីស្រស់ រិន សុធារ៉ា បានច្រៀងឲ្យផលិតកម្ម
ក្រៅស្រុកមួយ ដែលមានឈ្មោះថា ផលិតកម្មបុប្ផា ហើយកាលពី ពេលថ្មីៗកន្លងទៅនេះ
នាងក៏បានច្រៀង ឲ្យផលិតកម្ម បុប្ផា នៅក្នុងសាលមហោស្រពចេនឡា ដើម្បីយកទៅលក់
នៅក្រៅប្រទេស។

ក​ន្លងមកកញ្ញា រិន សុធារ៉ា ធ្លាប់បានឡើងបង្ហាញសម្រស់ និងបង្ហើរសំនៀងនៅលើឆាកតន្រ្តី
ស្ទើរគ្រប់ៗស្ថានីយ៍ទូរទស្សន៍អស់ទៅហើយ ក្នុងនោះមានដូចជា ទូរទស្សន៍បាយ័ន ស៊ីធីអិន
ប៉ុស្តិ៍លេខ៣ ប៉ុស្តិ៍លេខ៥ និងប៉ុស្តិ៍អប្សរា ...ជាដើម។

បើទោះបីជាកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព របស់បុប្ផាក្រពុំ ដែលមានដើមកំណើតមកពី ខេត្ត
ពោធិសាត់ រិន សុធារ៉ា មិនសូវលេចធ្លោរ នៅក្នុងប្រទេសក៏ពិតមែន តែចំពោះសំនៀង របស់
នាង គឺមានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់បងប្អូនខ្មែរ រស់នៅឯនាយសមុទ្រ ព្រោះបទចម្រៀង
ដែលនាងបានច្រៀង គឺខាងផលិតកម្ម បានយកចេញទៅលក់ នៅខាងក្រៅប្រទេស ដូច្នេះធ្វើ
ឲ្យអ្នកនៅឯនាយសមុទ្រ មានការគាំទ្រច្រើន ។ ជាពិសេសទៅទៀតនោះ បទចម្រៀងរបស់
នាង គឺសុទ្ធសឹងតែជា បទចម្រៀងពីរោះៗ ដែលមានលក្ខណៈ ជាបទកន្រ្ទឹម បទបុរាណ និងបទ
មនោសញ្ចេតនាជាដើម ។

ដោយសារ តែការប្រឡូក ក្នុងពិភពសិល្បៈ អស់ជាច្រើនឆ្នាំ ហើយទេពកោសល្យសិល្បៈ និង
មានសំនៀងពីរោះផងនោះ ស្រីស្រស់ រិន សុធារ៉ា ត្រូវបានស្ពន់ស័រទាក់ទងនាងឲ្យ ទៅច្រៀង
នៅ ប្រទេសអូស្រ្តាលី ជាមួយក្រុមនាយពែកមី នៅជាងមួយសប្តាហ៍ខាងមុខនេះ ។ នៅក្នុង
ជំនួបសម្ភាសន៍ ជាមួយគេទំព័រ LookingTODAY កញ្ញា រិន សុធារ៉ា បាននិយាយរៀបរាប់ ឲ្យ
ដឹងថា នៅសល់តែប៉ុន្មានថ្ងៃ ទៀតប៉ុណ្ណោះនាង និងចេញទៅច្រៀង នៅប្រទេសអូស្រ្តាលី
ជាមួយ តារាចម្រៀង និងតារាកំប្លែងមួយចំនួន នៅក្នុងក្រុមនាយពែកមី ។

តារាចម្រៀងវ័យ ២៥ឆ្នាំរូបនេះ បានបន្តទៀតថា "ខ្ញុំត្រូវបានស្ពន់ស័រ ទាក់ទងឲ្យខ្ញុំចេញ ទៅ
ច្រៀងនៅ ប្រទេសអូស្ត្រាលី នៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ។ ខ្ញុំត្រូវចេញទៅច្រៀង នៅ
ប្រទេសអូស្រ្តាលី រួមជាមួយក្រុមកំប្លែងបងពែកមី ក្នុងនោះមានដូចជា បងពែកមី នាងខ្ញុង
លីឡា និងអ្នកផ្សេង មួយចំនួនទៀត ។ ការចេញទៅច្រៀង និងសម្តែងនៅអូស្ត្រាលី នៅ
ពេលខាងមុខនេះ ខ្ញុំត្រូវចេញទៅ រយៈពេល១ខែកន្លះ"។

គួរបញ្ជាក់ថា កាលពីពេលកន្លង ទៅកញ្ញា រិន សុធារ៉ា ធ្លាប់បានច្រៀង ចេញទៅច្រៀងនៅ
ប្រទេសជប៉ុនម្តង រួចមកហើយ និងទទួលជ័យខ្លាំងផងដែរ ។ ដូច្នេះការចេញ ទៅច្រៀងនៅ
ប្រទេសអូស្ត្រាលី នាពេលខាងមុខនេះ នាងសង្ឃឹមថា នឹងទទួលបានជោគជ័យ បន្តទៀត
ព្រោះបានរួមដំណើរ ជាមួយ ក្រុមនាយពែកមី ដែលក្រុមមួយ ដ៏ល្បីស្រាប់ក្នុងប្រទេស ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល