ភ្នំពេញ៖ចំណងស្នេហាធា្លប់ផ្អែមល្ហែមរវាង តារាសម្តែងរូបស្រស់កញ្ញា គង់ ចាន់ស្រីមុំជា មួយបុរសសង្ហា គឹម សីហា បានអូសបន្លាយ ពេលជាង១០ឆ្នាំមកហើយ។ប៉ុន្តែរយៈពេលមួយ ឆ្នាំចុងក្រោយនេះតែងលេចធ្លាយដំណឹងថា សម្ព័ន្ធស្នេហ៍របស់ពួកគេទាំងពីរ កំពុងជួបបញ្ហារ ង្គោះរង្គើ ពុំសូវឃើញបណ្តើរគ្នាស្អិតល្មួតដូចមុនទៀតឡើយ។ខណៈថ្មីៗនេះឮថាមានលោក ឧកញ៉ាវ័យក្មេងសម្បូរ ទ្រព្យស្តុកស្តម្ភម្នាក់ កំពុងចាំត្រងស្នេហ៍កញ្ញាគង់ ចាន់ស្រីមុំ បើសិនជានាងដាច់ស្រេចពីសង្សារ...។

តារាសម្តែងសាច់សម៉ដ្ឋរលោងកញ្ញា គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានសាងសម្ព័ន្ធមេត្រីស្នេហានេះឡើង អស់រយៈពេលជាច្រើនឆ្នាំ កន្លងមកហើយតែពួកគេបានពន្យារពេលរៀបការជាបន្តបន្ទាប់ ស្របពេលដែលមួយរយៈពេលចុងក្រោយនេះក៏កំពុងសាយភាយនូវព័ត៌មានមិនល្អ មកថា ស្នេហារបស់អ្នកទាំងពីរ កំពុងជួបបញ្ហារកាំរកូសមិនចុះសម្រុងនឹងគ្នាដែលនឹងអាចឈា នដល់ការប្រេះឆាក៏ថាបាន។

យោងតាមប្រភពពីអ្នកសិល្បៈ បានឱ្យដឹង ថា ចំណងស្នេហ៍របស់ពួកគេកំពុងតែជ្រុះបាត់អស់នូវភាពផ្អែមល្ហែមហើយ។ មិនតែប៉ុណ្ណោះអ្នកទាំងពីរ ក៏លែងបង្ហាញ វត្តមានរួមគ្នាឲ្យត្រសងដូចមុនទៀតនោះដែរ ហើយប្រសិនបើគូស្នេហ៍អ្នកទាំងពីរនៅតែគ្មានពេលវេលាដើម្បីបានជួបគ្នាឬមិន សាងភាពកក់ក្តៅឡើងវិញទេនោះ នឹងអាចឈានដល់ផ្លូវបែកបាក់ទៀតផង។

ប្រភពខាងលើនិយាយទៀតថា គង់ ចាន់ស្រីមុំ ពិតជានារី ដែលមានមន្តស្នេហ៍មិនធម្មតាឡើ យបើទោះបីជាពេលនេះសម្ព័ន្ធភាពស្នេហា វាងនាងជាមួយកំលោះសីហា កំពុងស្ថិតក្នុងស្ថានភាពអាក្រក់ ក៏ដោយតែបច្ចុប្បន្នក៏មានបុរសងារជាឧកញ៉ាម្នាក់ កំពុងប្រាថ្នារចង់បាន ចិត្តកាយមកប្រលោមថ្នមបីពោលគឺឧកញ៉ាវ័យជាង៤០ឆ្នាំរូបនោះកំពុងរង់ចាំត្រងស្នេហ៍ គង់ ចាន់ស្រីមុំ យ៉ាងប្រកិត។

ប្រភពដដែលបានបន្ថែមថា លោកឧកញ៉ារូបនោះបានប៉ងប្រាថ្នាយកបេះដូងកញ្ញា គង់ ចាន់ ស្រីមុំ ជាយូរមកហើយតែពេលដឹងថាបេះដូង ស្រីមុំ មានម្ចាស់ក៏បានដកខ្លួនថយវិញ។ ប៉ុន្តែថ្មីៗនេះអ្នកជំនួញរូបនោះក៏ហាក់មានសង្ឃឹមឡើងវិញពេលឮថា គង់ ចាន់ស្រីមុំ នឹងអាចផ្តាច់ ស្នេហ៍ជាមួយសង្សារចាស់លោក គឹម សីហា នោះ។

ស្របពេលជាមួយគ្នានេះដែរក៏មានការលើកឡើងដែរថា មានងារជាឧកញ៉ាហើយថែមទាំងសម្បូរទ្រព្យធនស្តុកស្តម្ភទៀតហេតុអ្វីត្រូវខ្វះស្នេហ៍ និង សុខចិត្តចាំត្រងស្នេហ៍ពីគេទៅវិញ? ប៉ុន្តែបើតាមការសង្កេតឃើញទំនងលោកឧកញ៉ារូបនោះពេញចិត្តនឹងរូបសម្រស់ដ៏ស្រស់សោ ភារបស់ ស្រីមុំ ហើយមើលទៅទើបសុខចិត្តចាំស្នេហ៍ពីនាងបែបនេះ។

គេហទំព័រLookingTODAY មិនទាន់អាចស្វែងរក ការបកស្រាយណាមួយពីសំណាក់កញ្ញា គង់ ចាន់ស្រីមុំ ជុំវិញការលេចឮព័ត៌មានខាងលើ នេះបាននៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល