ភ្នំពេញៈ តារាកំប្លែង ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង នឹងរៀបចំពិធី ឡើងគេហដ្ឋានថ្មីស្រឡាង របស់នាងដែលមានទីតាំងនៅក្នុង បុរីសុភមង្គល ក្នុងខណ្ឌឫស្សីកែវនៅក្បែរ ស៊ីធីអិន ក្រោយឱកាសបុណ្យចូលឆ្នាំខ្មែររួចរាល់ ។

ថ្លែងប្រាប់នៅក្នុងជំនួប សម្ពោធ រឿង “ក្រឡអីហ្នឹង?” អ្នកនាង ខ្ញុង បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននាងបានរស់នៅ ផ្ទះនោះ ហើយ គ្រាន់តែ នាងនៅមិនទាន់ បានរៀបចំពិធីឡើងគេហដ្ឋាន ដោយសារតែចង់ រង់ចាំ បងស្រីធម៌មកពី ក្រៅប្រទេស ។ ពេលនេះបងស្រី នាងបាន មកដល់ស្រុកខ្មែរ ហើយទើបនាងចាត់ចែង រកវេលារៀបចំពិធីតែម្តង ។

ខ្ញុង បាននិយាយទៀតថា "ពិធីឡើងគេហដ្ឋានថ្មីនេះ គឺធ្វើនៅថ្ងៃទី២១ ខែមេសា ខាងមុខនេះ ខ្ញុំមិនសូវបានអញ្ជើញ ភ្ញៀវអ្នក សិល្បៈច្រើនទេ ព្រោះខ្ញុំខ្លាចចិត្តគេ ហើយសម្រាប់បងប្អូនសាច់ញាតិ ក៏ខ្ញុំមិនសូវមានដូចគ្នា ពោលគឺខ្ញុំ ធ្វើត្រឹមតែ១៥-២០តុ ប៉ុណ្ណោះ"។

តារាកំប្លែងសម្បូរវោហារ នាង ខ្ញុង បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ទុនចំណាយ ក្នុងការឡើងគេហដ្ឋានថ្មីនេះ នាងមិនទាន់ដឹងទេ ថា ត្រូវចំណាយប៉ុន្មាននោះ ព្រោះថាជាធម្មតា ទាំងការទិញផ្ទះ និងការ រៀបចំពិធី គឺបងស្រីធម៌ ដែលជាម្ចាស់ហាងសំអាងការ សុខគាបូតា ជាអ្នកចាត់ចែងរៀបចំទាំងអស់ "ហើយឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់ អរគុណទៅដល់បងស្រីធម៌ ខ្ញុំខ្លាំងមែនទែន ដែលគាត់បានទិញផ្ទះ ឲ្យខ្ញុំ ធ្វើឲ្យក្តី ស្រមៃខ្ញុំក្លាយជាការពិត កន្លងមកខ្ញុំមិនដែលគិតទេថា ខ្ញុំអាចមានអ្វីៗដូចសព្វថ្ងៃនេះ ទាល់តែសោះ "៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល