CamNews

អតីតអ្នកចាំទី Real Madrid អះអាងថា Ronaldo និង Iker Casillas នឹងចាកចេញពីក្រុម នារដូវកាលថ្មីនេះហើយ

ព័ត៌មានកីឡា៖ ប្រភពព័ត៌មានពីបណ្ដាញវិទ្យុ Radio Marca របស់ប្រទេសអេស្ប៉ាញ បានធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ អតីតកីឡាករចាំទី Real Madrid​ ឈ្មោះថា Agustín Rodríguez បានអះអាងថា Ronaldo ព្រមទាំង Iker Casillas នឹងចាកចេញពី Real Madrid នារដូវកាលថ្មីខាងមុខនេះហើយ។

អតីតអ្នកចាំទី ជើងចាស់វ័យ ៥៥ ឆ្នាំធ្លាប់លេងឲ្យក្រុម Real Madrid រហូតដល់ទៅ ៩ រដូវកាល បានធ្វើការបង្ហាញពី ដំណើរបន្ទាប់ របស់ Ronaldo និង Iker Casillas ថា អ្នកទាំងពីរនឹង ចាកចេញពី Real Madrid ជាមិនខាន​ នារដូវកាលក្រោយនេះ ។

Agustín Rodríguez ដែលមានប្រវត្ដិចាស់ឆ្នាំក្នុងក្រុម Real Madrid ត្រូវបានគេស្គាល់​ថាជាកីឡាករដែលមានស្រគត​ស្រគំ ថែមទាំង មិនសូវមានឱកាសចូលរួមប្រកួតប៉ុន្មាននោះទេ ខណៈដែលកីឡាករត្រូវប្រឈម​មុខ​នឹងការប្រជែងជាមួយ កីឡាករដទៃទៀត ។

ប្រភពព័ត៌មានបានបន្ដទៀតថា Iker Casillas ធ្លាប់លេចឮពាក្យចរចារាមរួចម្ដងហើយថា នឹងចាកចេញពី Real Madrid ខណៈដែលក្រុម កំពុងតែមានទំនាក់ទំនង នឹងផ្ទេរជើងចាំទីពី Man United ដែលមានឈ្មោះ​ថា​​ ​​David De Gea ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 101greatgoals