ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង កញ្ញា ជេស ស៊ីកា ក្រោយពីដាក់ខ្លួនចូល ប្រឡូកសិល្បៈ អស់មួយខ្យល់ធំមកត្រូវបានទស្សនិកជន មើលឃើញថា នាង ក៏ចាប់ផ្តើមឡើងយឺអ៊ុន មានហាងឆេងទីផ្សារសិល្បៈខ្ពស់ មិនចាញ់តារាស្រីឯទៀតនោះទេ។ ខណៈដែលថ្មីៗនេះ នាងកំពុងតែក្ដាប់បានឱកាស សម្រាប់តំណែងជាតួឯក ក្នុងខែ្សភាពយន្តថ្មី ជាលើកទី១។

ជួបសំណេះសំណាល ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ តារាសម្តែង សាច់សខ្ចី កញ្ញា ជេស ស៊ីកា បានប្រាប់ឲ្យដឹងថា សម្រាប់អាជីពសិល្បៈផ្ទាល់ខ្លួនសព្វថ្ងៃនេះ គឺនាងមានការមមាញឹកខ្លាំង ទាំងការ សម្តែងខ្សែរឿង និងថតឈុតកាយវិកាខារ៉ាអូខេ ជាដើម។

តារាសម្តែង ជេស ស៊ីកា បាននិយាយបន្តថា «បច្ចុប្បន្ននេះ ខ្ញុំកំពុងតែជាប់ដៃ ក្នុងការសម្តែងកាយវិកាខារ៉ាអូខេ និងខ្សែរឿងភាគ ឲ្យទូរទស្សន៍ជាតិ ដែលនៅក្នុងសាច់រឿងនេះ អ្នកដឹកនាំការសម្តែង តម្រូវឲ្យខ្ញុំ គ្រងតំណែងជាតួឯក។ រឿងភាគនេះ មានចំណងជើងថា "ទឹកភ្នែកបុប្ផាបាត់ដំបង" ជាតួអង្គមានចរិកស្លូតបូតម្នាក់ និងជាប្រភេទរឿងអប់រំ លាយឡំនឹងឈុតឆាកស្នេហាកំសត់ »។

ជាមួយគ្នានេះ តារាសម្តែងកញ្ញា ជេស ស៊ីកា ក៏បាននិយាយឱ្យដឹងដែរថា សម្រាប់ការតួរ សម្តែ ងនៅក្នុងខ្សែ រឿងនីមួយៗ គឺតែងតែជូបនូវការលំបាកខ្លះ ប៉ុន្តែបើទោះបីជាមានការលំបាក និង នឿយហត់បន្តិត មែនក៏នាងនូវតែមានអារម្មណ៍ សប្បាយចិត្តនិងមិនរាថយនោះឡើយ។

តារាសម្តែងកញ្ញា ជេស ស៊ីកា បានបន្ថែមថា ចាប់តាំងពីឈានចូលដល់ឆ្នាំថ្មី ២០១៥នេះ ភ្លាមគឺ ការងារសិល្បៈក៏ចាប់ផ្តើមមានការ មមាញឹក និងមានភាពរីកចម្រើនខ្លាំង ជាងមុនច្រើន ព្រោះក្រៅ ពីសម្តែងតួឯក ក្នុងរឿងថ្មីនេះ នាងក៏កំពុងរវល់ខ្លាំង ក្នុងការសម្រុក ថតឈុត កាយវិកាខារ៉ាអូខេ ឱ្យផលិតកម្មមានធំៗមួយចំនួន ដូចជា ផលិតកម្មហង្សមាស, សាន់ដេ និង ផលិតកម្មថោន ជាដើម ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល