ប្រធានអូឡាំពិកស៊ីហ្គេមអន្តរជាតិ លោក Jacques Rogge បានមានប្រសាសន៏ក្នុងកិច្ច
ប្រជុំ IOC EB នៃសហព័ន្ធអូឡាំពិកស៊ីហ្គេមអន្តរជាតិរដូវក្តៅ នៅឯទីក្រុង កេបិច(Quebec)
ប្រទេសកាណាដា នាថ្ងៃទី ២៣ខែ ឧសភាឆ្នាំ ២០១២ ថា ៖ ប្រទេសជប៉ុនត្រូវខិតខំស្វែងរក
ដំណោះស្រាយសម្រាប់បញ្ហាកង្វះខាតថាមពលអគ្គីសនីរបស់ខ្លួន មកផ្គត់ផ្គង់អោយបានគ្រប់
គ្រាន់ នៅពេលខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរដូវក្តៅនាឆ្នាំ ២០២០ខាងមុខ។

លោក Jacques Rogge

ប្រទេសជប៉ុនធ្លាប់បានទទួលរងគ្រោះមហន្តរាយមធ្មជាតិដ៏ធ្ងន់ធ្ងរ នៃព្យុះស្ស៊ូណាមិដែល
បានធ្វើអោយប្រទេសនេះជួបវិបត្តិកង្វះខាតថាមពលនុយក្លេអ៊ែយ៉ាងច្រើន ជាហេតុនាំ
អោយមានការប៉ះពាល់ដល់ការ ផ្គត់ផ្គង់ថាមពលអគ្គីសនី។ នេះបើតាមសំដីរបស់លោក
ប្រធាន Jacques Rogge ដែលបានមានប្រសាសន៍កាលពីថ្ងៃ ព្រហស្បតិ៏។

IOC និងខិតខំជួយរកដំណោះស្រាយមួយដ៏សមស្រប សំរាប់ជួយដល់ប្រទេសជប៉ុន ដែល
អាចធ្វើអោយប្រទេសនេះ ទទួលបានលទ្ធផលដ៏សមស្របមួយនាពេលខាងមុខ។ លោក
Jacques Rogge បានបន្តទៀតថា៖ ពួកយើងសុទ្ធតែ ជាប្រទេសអ្នកមាន និងមានសេដ្ឋ
កិច្ចរឹងមាំក្នុងពិភពលោក ដូច្នេះពួកយើងនឹងអាចធ្វើអ្វីៗបានល្អ។

សប្តាហ៍ក្រោយនេះ រាជរដ្ឋាភិបាលជប៉ុនអំពាវនាវសូមអោយប្រជាជនក្នុងស្រុក និងជា
ពិសេស អ្នកធ្វើជំនួញទាំងអស់ មេត្តាកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្កិសនីអោយ
បាន ១៥ភាគរយ ដើម្បីផ្គត់ផ្គង់ដល់រោងចក្រថាមពលនុយក្លេអ៊ែរបស់ខ្លួន៕

ដោយ៖ សារិន
ប្រពភ៖ bangkokpost