CamNews

ប្រកាសដំណាក់កាលថ្មី ស្វែងរក MH370 លុបចោល តាមរកលើអាកាស សម្រុក ទៅរក នៅបាតសមុទ្រ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អឺរ៉ូញូវ ដែលទើបតែ    បានចេញផ្សាយ   កាលពីប៉ុន្មានម៉ោងមុននេះ  អោយដឹងថា នាយករដ្ឋមន្រ្តីប្រទេស អូស្រ្តាលី បានប្រកាស ដំណើរការដំណាក់កាលថ្មី នៃការតាមដាន និង រុករកយន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួន ។

សេចក្តីរាយការណ៍   បញ្ជាក់អោយដឹងថា  ប្រតិបត្តិការ នៃដំណើរការ ដំណាក់កាលថ្មីលើកនេះ នឹង មានការដាក់   ពង្រាយឧបករណ៍  រុករក ក្រោមទឹកបន្ថែមទៀត ខណៈ ប្រតិបត្តិការ រុករក នៅលើអា កាសនឹងត្រូវលុបចោល    ។  គួរបញ្ជាក់ថា  ប្រតិបត្តិការ  សម្រុករុករក  នៅក្រោមសមុទ្រ លើកនេះ យ៉ាងហោចណាស់ ត្រូវការ ពេលវេលា  ចន្លោះពី  ៦  ទៅ ៨  ខែ ដើម្បីរកអោយឃើញបំណែកកំទេច កំទីយន្តហោះ   ម៉ាឡេស៊ី  MH370 ដែលបានបាត់ខ្លួន  កាលពី  ថ្ងៃទី  ៨  មីនា  កន្លងទៅ អមដោយ មនុស្ស​ មានគ្នាទាំងអស់ ២៣៩ នាក់ ។

លោក Tony Abbott នាយករដ្ឋមន្រ្តី   ប្រទេស  អូស្រ្តាលី  បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទីភ្នាក់ងារ​សារព័ត៌មានអោយដឹងថា ក្នុងរយៈពេល ៥២ ថ្ងៃមកនេះ ប្រតិបត្តិការរុករក ពុំទាន់មានបង្ហាញសញ្ញា ផ្លូវការណាមួយនៅឡើយនោះទេ ខណៈតម្រុយ ក៏ហៅលែងឭទៀត ពោលបំណែកកំទេចកំទីច្បាស់ ណាស់ វាពិតជាបានលិចចូលទៅក្នុងបាត សមុទ្រ បាត់ទៅហើយ ។

ដោយបង្វែរ សម្បទា ក្នុងការរុករក  ពីលើអាកាស  ក្នុងការប្រើយាន ស្វ័យប្រវត្តិក្រោមទឹកលើកនេះ អាចនឹងចំណាយប្រាក់ដល់ទៅ ៤០ លាន អឺរ៉ូ ខណៈវានឹង តាមដាន    ក៏ដូចជា  រុករក វិសាលភាព បាតសមុទ្រ មានទំហំដល់ទៅ ៣០,០០០ គីឡូម៉ែត្រ ការ៉េ ។ បេក្ខភាព នាយករដ្ឋមន្រ្តីដដែលរូបនេះ បញ្ជាក់អោយដឹងថា ភាពបរាជ័យ ក្នុងការ តាមដាន រកអោយឃើញ  បំណែកកំទេចកំទី នៅលើផ្ទៃ សាគរនោះ វាគឺជាករណី ដ៏ខកចិត្តមួយ   និងទាល់តម្រិះជាខ្លាំង  ខណៈគាត់សារភាព អោយដឹងថា យន្តហោះ អាចនឹងមិនត្រូវបានរកឃើញ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ