ភ្នំពេញៈ អស់រយៈពេល ពេញមួយឆ្នាំមកហើយ ដែលតារាប្រុសស្រី ចំនួន២០ដួង បានខិតខំពង្រឹង សមត្ថភាព ក្នុងការសម្ដែង គ្រប់ទម្រង់សិល្បៈ ដើម្បីយក ទៅប្រកួតប្រជែងគ្នា នៅលើឆាកដណ្តើម យកប្រជាប្រិយភាព និងពានរង្វាន់រៀងៗខ្លួន ។ ទីបំផុតអ្វីដែលជាការ ខំប្រឹងរបស់ពួកគេ បានចេញ ជាលទ្ធផលហើយ គឺកាលពីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤នេះ ដោយបានរៀបចំកម្មវិធី ឡើងនៅ សាលសន្និសីទ ចតុមុខ ក្រោយអធិបតីភាព រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងភរិយា រួមជាមួយសិល្បករ-សិល្បការិនី ប្រុសស្រីជាច្រើន ដួងទៀត ។

នៅក្នុងកម្មវិធី ប្រគល់ ពាន “អប្សរា Award” ដែលរៀបចំឡើង ដោយស្ថានីយ ទូរទស្សន៍ អប្សរា កាលពីរាត្រីយប់មិញ បានធ្វើឲ្យតារាប្រុសស្រី ទាំង២០ដួង មានអារម្មណ៍ក្តុកក្តួល រង់ចាំស្តាប់ ការប្រកាស ឈ្មោះ ទាំងភ័យបុកពោះគ្រប់ៗគ្នា ។ ចង់ដឹងថាតារាទាំង២០ ដួងនោះ មានតារាណាខ្លះ ដែល ទទួលបានពាន និងតារាណាខ្លះ ដែលទទួលបានពាន ២តែម្នាក់ឯង សូមទស្សនាជាមួយ Looking TODAY ដូចតទៅ៖

ពានរង្វាន់ផ្នែក មនោសញ្ចេតនា និងកំសត់ បានទៅលើតារាសម្តែង សាយ សៀរ៉ា , ស៊ិន សំនៀង, ហង្ស សំបើមស័ក្តិ លឹម ជាឡាយ ។ ចំណែកតារាសម្តែងស្រី បានទៅលើ ទឹម រដ្ឋា, សូ ដានីតា,ឈិត សុជាតា។ ពានរង្វាន់ផ្នែក តារាទឹកភ្នែកកំសត់ ពូកែរាំរបាំនិងតួកាច បានទៅលើតារាសម្តែង សម្បុរស្រអែម នី មុនីនាថ។ ពានរង្វាន់គោរព ពេលវេលាល្អឥតខ្ចោះ និងមានទំនាក់ទំនងល្អ គឺបានទៅលើ កញ្ញា ទឹម រដ្ឋា លោក ហង្ស សំបើមស័ក្តិ លោក រឿម រ៉ាម៉ូ និង លោក លឹម ជាឡាយ ។ ពានរង្វាន់គោរពពេល វេលាបានល្អ គឺបានទៅលើ អ្នកនាង ចន ច័ន្ទលក្ខិណា លោកស៊ិន សំនៀង លោក លឹម រដ្ឋា និងលោក សាយ សៀរ៉ា ។

សម្រាប់ពានរង្វាន់មួយទៀត ជាពានសំខាន់ជាងគេសម្រាប់កម្មវិធី នាយប់ម្សិលមិញ គឺការសម្តែង បានគ្រប់ទម្រង់ទាំងបុរាណ និងសម័យ ដែលជាតារាឆ្នើម (Super Star) ប្រចាំឆ្នាំ២០១៣ គឺ បានទៅលើ អ្នកនាង កែវ ពេជ្រពិសី លោក ញ៉ែម សុគន្ធ អ្នកនាង ចន ច័ន្ទលក្ខិណា លោក រឿម រ៉ាម៉ូ អ្នកនាង ស្វែង សុជាតា អ្នកនាង សារាយ សក្ខណា និង អ្នកនាង សឿ សុធារ៉ា ។

សម្រាប់ពានរង្វាន់ចុងក្រោយ គឺជាពានដែលទទួលបានការគាំទ្រច្រើនជាងគេ ពីការផ្ញើរសាគាំទ្រ របស់ទស្សនិកជន គឺបានទៅលើតារាប្រុស លោក ញ៉ែម សុគន្ធ និងតារាស្រីបានទៅលើ កញ្ញា នី មុនីនាថ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល