១/ យកសក់ ផ្ទៃមុខ រូបរាង ឬក៏សម្លៀកបំពាក់របស់នាង មកបង្អាប់លេងសើច ដាច់ខាតកុំធ្វើបែប
នេះឲ្យសោះ។

២/ កុំបញ្ឈឺចិត្តនាងៈ ក្នុងករណីមួយចង់លេងសើច ទោះបីជាការនិយាយបញ្ឈឺចិត្ត ជាភាសាដទៃ
ក៏ដោយក៏កុំធ្វើដែរ។

៣/ កុំញ៉ែនារីដទៃៈ ការចែចង់នារីដទៃ មិនត្រឹមតែធ្វើឲ្យនាងលេងត្រូវការយើងទៀតនោះទេ ថែម
ទាំងខឹងយើងផងដែរ។

៤/ កុំមានល្បិចកលជាមួយនាងៈ វិធីនេះដាច់ខាតកុំប្រព្រឹត្តរឿងនេះចំពោះនាង។

៥/ កុំសន្យាទាំងដឹងថាមិនអាចធ្វើបានៈ បើសិនជាអ្នកមិនគិតថា អ្នកមិនអាចធ្វើរឿង នោះបានទេ
កុំនិយាយវាឡើងឲ្យសោះ។

៦/ កុំនិយាយថា “បងស្រឡាញ់អូន”នៅពេលគ្មានន័យបែបនេះ។

៧/ កុំកុហក៖ អ្នកនឹងត្រូវនាងចាប់បាននៅថ្ងៃណាមួយ បើសិនជាអ្នកនៅប្រើប្រាស់ ពាក្យកុហក
ដដែលៗទៅកាន់នាង។ លើកក្រោយសំដីរបស់អ្នក នឹងគ្មានប្រសិទ្ធភាព។

៨/ បដិសេធការពិតៈ បើសិនជានារីម្នាក់ជំរិតសួរអ្នរឿងអ្វីមួយដែល នាងបានដឹងការពិតរួចទៅ
ហើយ ។ ពាក្យបដិសេធនឹងកាន់តែធ្វើឲ្យនាង ខឹងកាន់តែខ្លាំង។ ព្យាយាមបកស្រាយ ការពិតនិង
ពន្យល់នាងឲ្យសមហេតុផល។

៩/ ដាក់សម្ពាធលើនាងៈ បើសិនជានាងចង់ធ្វើអ្វីជាមួយអ្នក នាងនឹងធ្វើហើយ កុំបង្ខំនាងឲ្យសោះ។

១០/កុំនិយាយរឿងនារីដទៃនៅមុខនាងៈ កុំនិយាយថា នាងនេះឬនាងនោះ សិចស៊ី ស្អាតល្អជាង
ឲ្យសោះ។ ព្រោះនាងមិនត្រូវការស្តាប់ពាក្យ សរសើរនារីដទៃនៅមុខនាងនោះទេ។

១១/ កុំនិយាយអំពីមិត្តប្រុសចាស់របស់នាងៈ បើអ្នកនិយាយរឿងល្អ នាងនឹងស្មានថាអ្នក នៅតែ
ចូលចិត្តមិត្តប្រុសចាស់របស់នាង ។តែបើសិនជាអ្នកនិយាយអាក្រក់នោះ នាងស្មានថា ថ្ងៃណា
មួយអ្នកក៏ធ្វើទង្វើអាក្រក់ ដាក់នាងដូចមិត្តប្រុសចាស់ដែរ។

១២/ កុំនិយាយអាក្រក់ពីក្រោយនាងៈ មិនថាអ្នកព្យាយាមលាក់បាំងប៉ុណ្ណានោះទេ នាងនឹងដឹង
រឿងនេះជាមិនខាន។

១៣/ សម្តែងការគ្រឺតខ្នាញ់ នៅមុខមិត្តភ័ក្តរបស់នាងៈ នាងប្រហែលគិតថា គ្រាន់តែជារឿងលេង
សើច ប៉ុន្តែតាមពិតនាងគិតថា អ្នកគ្មានខ្នាញ់នាងនោះទេ។

១៤/ កុំព្យាយាមស្វែងរកអ្វីមួយ មកបង្ហាញថានាងពិតជាមានកំហុស ដើម្បីយករួចខ្លួនឯង។ វានឹង
ធ្វើឲ្យរឿងរ៉ាវកាន់តែអាក្រក់ទៅ។

១៥/ កុំសួរហេតុអ្វីនាងធ្វើបែបនេះមកលើអ្នកៈ អ្នកគួរតែនិយាយថា អ្នកធ្វើខុស និងសុំទោស ទៅ
បានហើយ។ កុំព្យាយាមនិយាយថា អ្នកមិនបានធ្វើអ្វីខុសឲ្យសោះ ព្រមទាំងកុំនិយាយថា បើសិន
នាងហ៊ានធ្វើនោះ អ្នកនឹងធ្វើអ្វីមួយប្រឆាំងនាង។

១៦/ កុំយកពាក្យបែកគ្នាជារឿងលេងសើចៈ អ្នកនឹងក្លាយជាមនុស្សពោះម៉ាយ ឬក៏ឯកោ មុនពេល
អ្នកប្រាប់ការពិតទៅនាងថា អ្នកនិយាយលេងសើច។

១៧/ កុំប្រាប់ថា នាងធ្វើហួសហេតុឲ្យសោះ៖ បើសិនអ្នកនិយាយថា នាងធ្វើអ្វីមួយគ្មានគិតគូរជាមុន
នោះ នាងនឹងកំរោលចូលដូចបិសាចជាមិនខាន។

១៨/ កុំទៅចូលរួមពិធីជប់លៀង ឬទៅក្រៅជារើយៗជាមួយអ្នកដទៃ ដោយគ្មានមិត្តស្រីរបស់អ្នក៖
វាគ្មានបញ្ហានោះទេថា តើនាងជឿអ្នកឬក៏មិនជឿនោះ ប៉ុន្តែនាងនៅតែបារម្ភដដែល។

១៩/ កុំព្យាយាមសុំទោសដដែលៗ៖ ពេលកំហុសកើតឡើង កុំព្យាយាមរត់គេចដោយគ្រាន់តែសុំ
ទោស។

២០/ កុំនិយាយរឹងទទឹង នៅពេលអ្នកធ្វើរឿងអ្វីឡើងៈ អ្នកជំនះធ្វើអ្វីមួយឡើង និងបញ្ចប់ទៅវិញ
ដោយវិប្បដិសារី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល