រដូវវស្សា គឺជាពេលវេលាមួយ ដែលពោរពេញ ទៅដោយខ្យល់ និង ភ្លៀង ដែលវាអាចជាពេលវេលា ដ៏លំបាក សម្រាប់អ្នក ក្នុងការថែរក្សាស្បែក នៅក្នុងអាកាសធាតុដែលសើម និង ត្រជាក់បែបនេះ។ តែអ្នកមិនចាំបាច់មានការ ព្រួយបារម្ភអ្វីនោះទៀតទេ គឺថាអ្នកគ្រាន់តែ មានការប្រុងប្រយ័ត្ន ចំពោះបញ្ហាមួយចំនួន នោះអ្នកនឹងអាច ការពារ ខ្លួនអ្នកអោយផុត ពីបញ្ហាអាក្រក់ ដែលអាចនឹងកើត មានចំពោះស្បែកអ្នក។

នេះគឺជាពេលវេលាមួយ ដែលអ្នកអាចនឹងជួបប្រទះ នូវបញ្ហាមួយចំនួន ដូចជា៖ ស្បែកមានសភាពទន់ខ្លាំង, មានខ្លាញ់ច្រើន និង បញ្ហាជ្រុះសក់ជាដើម។ ហេតុដូចនេះហើយ ទើបបានជាវា គឺជាពេលវេលាមួយដ៏សំខាន់ សម្រាប់អ្នកបំផុត ក្នុងការថែរក្សាសក់របស់អ្នកដើម្បី អោយវាបានសិ្ថត នៅក្នុងសភាព ទន់រលោង និង រឹងមាំ។

បញ្ហាដ៏សំខាន់ជាងគេ ចំពោះស្បែក នៅក្នុងរដូវភ្លៀងនោះគឺ ការចំលងរោគពពួកផ្សិត។ មេរោគនេះ គឺមានការ កើតឡើង នៅក្នុងអាកាសធាតុដែល មានសំណើម ហើយវាកាន់តែមាន ភាពងាយស្រួលនឹង រីកដុះដាល និង ជ្រាប ចូលទៅក្នុងស្បែក តាមរយៈរន្ធញើស ដែលសើម។ ជាលទ្ធផល នោះអ្នកនឹងមានភាពរម៉ាស់, កន្ទួលក្រហម, ស្នាម របបស្បែកនៅលើខ្លួនប្រាណ, នៅក្រោមដៃ និង នៅជុំវិញដើមទ្រូងចំពោះស្ត្រី។

តើអ្នកត្រូវធ្វើអ្វីខ្លះ ?

អ្នកត្រូវជៀសវាង ការប្រើប្រាស់ផលិតផល សម្រាប់សក់ច្រើនជ្រុល និង ប្រើតែសាប៊ូណា ដែលមានកម្រិត ស្រាល និងប្រើក្រែមបន្ទន់ សក់រួមជាមួយផង។

- ធ្វើការកក់សំអាត សក់របស់អ្នក អោយបានជាទៀងទាត់។
- ប្រើក្រែមបន្ទន់ បន្ទាប់ពីអ្នកបានកក់សក់រួច។ អ្នកមិនត្រូវលាបវានៅលើឬសសក់ ឬ នៅលើស្បែកក្បាល នោះទេ តែអ្នកត្រូវលាបវា នៅលើចុងសក់។
- អ្នកត្រូវ ផឹកទឹកអោយបានច្រើន។
- ទទួលទានអាហារដែលសម្បូរទៅដោយ សារជាតិប្រូតេអ៊ីន រួមជាមួយផងដែរនូវ បន្លែ និង ផ្លែឈើស្រស់ៗ ។

វិធីក្នុងការថែរក្សាស្បែក ៖

- ប្រើសាប៊ូលាងមុខដែល មានជាតិខាត់ ដើម្បីសំអាតកោសិកា ដែលងាប់ចេញពីលើស្បែកមុខ។
- ជៀសវាងការប្រើក្រែមផ្តល់ សំណើម ដែលមានកម្រិតខ្លាំង ឬ មានជាតិខ្លាញ់ និង ផ្សៅផាត់មុខដែលមាន លក្ខណៈជាក្រែម។
- លាងសំអាតស្បែកមុខ ជាមួយសាប៊ូដែល ផ្សំចេញពីផ្លែឈើ មានដូចជាផ្លែក្រូច ដើម្បីជួយអោយ ស្បែកមាន ភាពស្រស់ថ្លា។ ប្រើវាជារៀងរាល់ថ្ងៃ ដើម្បីរក្សាស្បែកអ្នក អោយមានសំណើម និង យកចេញនូវសារជាតិ ខ្លាញ់ចេញពីផ្ទៃមុខអ្នក។
- ប្រើទឹកលាងសំអាត ធូនណ័រ នៅរាល់ពេល ដែលអ្នកលាងសំអាតមុខ ដើម្បីជួយបំបាត់ស្នាមរន្ធញើស និង រក្សានូវតុល្យភាព pH របស់ស្បែកឡើងវិញ។

ការដើរនៅក្នុងទឹកកក្វក់ នៅក្នុងរដូវភ្លៀង គឺអាចនាំមកនូវការចំលងរោគនូវ ពពួកមេរោគផ្សិតជាច្រើន ប្រភេទ ទៅក្នុងម្រាមជើង និង ក្រចករបស់អ្នក។ តែងតែថែរក្សាប្រអប់ ជើងរបស់អ្នក អោយស្ងួត និង ស្អាត ជានិច្ច។ ជៀសវាងការដើរ ឆ្លងកាត់ក្នុងទឹកកខ្វក់។ ទុកស្បែកជើង, ស្រោមជើង និង អាវភ្លៀងអ្នក អោយបាន ស្អាត និង ស្ងួតជានិច្ច។

អ្នកត្រូវតែផឹកទឹកស្អាត ឬ ទឹកបរិសុទ្ធ តាមដែលទឹកនៅក្នុងរដូវវស្សា អាចមានផ្ទុកមេរោគ ដែលអាចធ្វើ អោយអ្នកមានជំងឺរាគ និង ការចំលងរោគ នៅក្នុងក្រពះពោះវៀន។ ការផឹកទឹកដាំពុះគឺជា ការប្រសើរបំផុត សម្រាប់សុខភាពអ្នក៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល