CamNews

គ្រោះថ្នាក់ ចរាចរណ៍ ពីរករណី បណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ និង ៣នាក់ រងរបួស

កណ្តាល ៖ ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ចំនួនពីរករណី នៅត្រង់ផ្លូវកោង ខាងលិចសាលា ខេត្ត កណ្តាល បណ្តាលឲ្យមនុស្ស៣នាក់ បាត់បង់ជីវិត និង៣នាក់ទៀត រងរបួសធ្ងន់ ស្ថិតក្នុងភូមិ ដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ដែលមួយលើក បង្កឡើងដោយម៉ូតូ និងម៉ូតូបុកគ្នា និង ម៉ូតូបុករបងថ្មផ្ទះគេ ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ និងរបួសនោះ គឺទី១ មានឈ្មោះ មាស ស៊ីវថេង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ជាអ្នកបើកបរ ម៉ូតូស្កុបពី ស្លាប់នៅកន្លែងកើតហេតុ ទី២ ឈ្មោះ ក្លី លីហៀង ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិ ទឹកនឹង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលជា អ្នក បើកបរម៉ូតូវីវ៉ា ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ទី៣ ឈ្មោះ សូ រិទ្ធី ភេទប្រុស អាយុ ២៦ឆ្នាំ មាន ទីលំនៅ សង្កាត់អូឫស្សី ខណ្ឌ៧មករា បានស្លាប់ពេល បញ្ជូនដល់មន្ទីរពេទ្យ ជាអ្នកជិះម៉ូតូម៉ាកសេ ១២៥ បុករបងថ្ម ទី៤ ឈ្មោះ ពេជ្រ លីន ភេទប្រុស អាយុ២១ ឆ្នាំ មានទីលំនៅភូមិតេជោ ឃុំ សារិកាកែវ ស្រុកលាវឯម រងរបួសធ្ងន់ ទី៥ ឈ្មោះ ស៊ិន ធារ៉ូ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំ នៅ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងទី៦ មិនទាន់ស្គាល់អត្ត សញ្ញាណ ជាអ្នកជិះម៉ូតូម៉ាកសេ ១២៥ បុករបងថ្មរបួសធ្ងន់ ។

នគរបាលឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចណ៍នេះ កើតឡើង គឺដោយសារតែអ្នកបើកបរ បើកខ្វះ ការប្រុង ប្រយ័ត្ន និងមានល្បឿនលឿន ម្យ៉ាងវិញទៀត បើកបញ្រ្ចាសទិសទៀតផង ប្រសិនបើ បើកគោរពច្បាប់ ចរាចរណ៍ឲ្យបានត្រឹមត្រូវនោះ វាអាចជៀសផុតពីឧប្បត្តិហេតុទាំងនេះជាមិន ខានឡើយ ដូច្នេះហើយ ប្រជា ពលរដ្ឋទាំងឡាយ គួរតែគោរពច្បាប់ចរាចរណ៍ ឲ្យបានទាំងអស់ គ្នា ដើម្បីអាយុជីវិតផ្ទាល់ ក៏ដូចជាអ្នកដទៃ ផងដែរ ។

នគរបាលបន្តថា សពបន្ទាប់ពីពិនិត្យ និងវាស់វែងរួចក៏ប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃ ណី រីឯវត្ថុតាងទាំងអស់ ត្រូវយកទៅរក្សាទុក នៅអធិការដ្ឋានដើម្បីចាត់ការ បន្តទៅ តាមនីតិវិធីនៃច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល