ភ្នំពេញ ៖ អគ្គិភ័យមួយ បានឆាបឆេះ ផ្ទះវិឡា ស្ថិតនៅក្នុងបុរីចំការមន កាលពី វេលាម៉ោង ១
និង១០នាទី រសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០១៣ ប៉ុន្ដែ អគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ច
ពន្លត់អគ្គិភ័យ និង រថយន្ដពន្លត់អគ្គិ ភ័យ របស់មជ្ឈមណ្ឌល កោះពេជ្រ សរុប ៣គ្រឿង ចេញមក
ជួយ អន្ដរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិន បណ្ដាលឱ្យឆាបឆេះ ដល់ផ្ទះក្បែរខាង ប៉ុន្ដែ បាន
បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្ដិ និង សម្ភារៈក្នុងផ្ទះ វិឡាខាងលើ អស់មួយចំនួន។

មន្ដ្រីនគរបាល ពន្លត់អគ្គិភ័យបានឱ្យដឹង ថា នៅវេលាម៉ោងកើតហេតុស្រាប់តែមាន អគ្គិភ័យកើត
ឡើង នៅផ្ទះវិឡា លេខ 42F ផ្លូវ F កែងផ្លូវ G ក្នុង បុរីចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ដែល មូលហេតុនោះ បណ្ដាលមកពីទុស្សេខ្សែ ភ្លើង នៅចង្ក្រានដាំបាយ ។

មន្ដ្រីនគរបាលពន្លត់អគ្គិភ័យបានបន្ដថា នៅពេលគ្រោះអគ្គិភ័យនេះកើតឡើងម្ចាស់ ផ្ទះជាជនជាតិ
ចិន មិននៅផ្ទះនោះឡើយ សល់តែអ្នកនៅដាំបាយ ២ នាក់ ។ យ៉ាងណាក៏ដោយមិនទាន់មានការ
បញ្ជាក់ ពីទំហំទឹកប្រាក់ ដែលបាត់បង់ដោយ សារខាតបង់សម្ភារៈ នៅក្នុងផ្ទះវិឡា ខាងលើនេះទេ ។

បើយោងតាមមន្ដ្រី ពន្លត់អគ្គិភ័យរថយន្ដ ពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ក្នុងនោះ ១គ្រឿង របស់ការិ
យាល័យ ពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ និង ២ គ្រឿងទៀត មកពី មជ្ឈមណ្ឌលកោះពេជ្រ ដើម្បី
បាញ់ពន្លត់ អគ្គិភ័យមួយនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល