CamNews

កាត់​ប្រដាប់ភេទ​ប្ដី ព្រោះ​មិន​ដាក់នាម​ត្រកូល​កូន តាម​ខាង​ម្ដាយ

ក្នុងឱកាស​បុណ្យ​ឯករាជ​របស់​ចិន នៅក្នុង​ស្រុក Ningxiang (ចិនដីគោក) មាន​ករណី​ដ៏​សាហាវ​មួយ​បានកើត​ឡើង នៅពេល​បុរស​ម្នាក់​ត្រូវបាន​ប្រពន្ធ​កាត់​ប្រដាប់ភេទ ក្នុងពេល​កំពុង​គេង។

បុរសរងគ្រោះ​ខាងលើ មាន​អាយុ ៣១ឆ្នាំ ចំណែក​អ្នកដៃដល់​ក៏មាន​អាយុ ៣១ឆ្នាំ ជា​ប្រពន្ធ​កូនខ្ចី​របស់​ជនរងគ្រោះ។

បន្ទាប់ពី​ហេតុការណ៍​កើតឡើង ជនរងគ្រោះ​ជា​ប្ដី ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់។ ប៉ុន្ដែ ដោយសារ​អវយវៈ​ដែល​ប្រពន្ធ​បាន​កាត់​យកទៅ​នោះ មាន​រយៈពេល​យូរ ដូច្នេះ​មិនអាច​មាន​លទ្ធ​ភាព​នឹង​ប្រើប្រាស់​បាន ទើប​គ្រូពេទ្យ​បានសម្រេច​ព្យាបាល​តែម្ដង ។

បុរសរងគ្រោះ ត្រូវ​ប្រពន្ធ​កាត់​ប្រដាប់ភេទ​ចោល

ប្រភពព័ត៌មាន​ឱ្យដឹងថា មូលហេតុ​ដែលនាំឱ្យ​បញ្ហា​នេះ​កើតឡើង គឺ​ដោយសារ​ប្ដី​ប្រពន្ធ​នេះ មិន​យល់​ស្របគ្នា​ក្នុងការ​ដាក់ឈ្មោះ​ឱ្យ​កូន។ កូនស្រី​ច្បង​របស់​ពួកគេ បាន​ត្រូវ​ដាក់ឈ្មោះ​ត្រកូល​តាម​ខាង​ម្ដាយ។ ដល់​ខែកញ្ញា​កន្លងទៅ ស្ដ្រី​ជា​ប្រពន្ធ បង្កើតបាន​កូនប្រុស​ម្នាក់ ដូច្នេះ បុរស​ជា​ប្ដី​ក៏​​ចង់​​ដាក់​ឈ្មោះ​ត្រកូល​កូន​នេះ តាម​គ្រួសារ​ខាង​ខ្លួន ប៉ុន្ដែ ដោយសារ​ត្រកូល​ខាង​ប្រពន្ធ​មិនមាន​កូនប្រុស ទើប​ពួកគេ​ក៏​ចង់ឱ្យ​កូន​នេះ មានត្រកូល​ដូច​ខាង​ម្ដាយ​ទៀត។

ប៉ុន្ដែ បើតាម​អ្នកភូមិ​នៅក្បែរ​ខាង បាន​សន្និដ្ឋានថា មូលហេតុ​អាច​បណ្ដាលមកពី​ស្ដ្រី​ជា​ប្រពន្ធ កំពុង​ស្ថិត​​ក្នុងដំណាក់កាល​កូនខ្ចី មិនអាច “ឡើង​គ្រែ” ជាមួយ​ស្វាមី​បាន និង​បាន​សង្ស័យថា ប្ដី​របស់​ខ្លួន​​ក្បា​ត់​ចិត្ត។

មន្ដ្រី​ក្នុង​តំបន់​ម្នាក់ ឱ្យដឹងថា ៖ “ក្រោយពី​ហេតុការណ៍​បានកើត​ឡើង ស្ដ្រី​ជា​ប្រពន្ធ​បានដាក់​​ប្រដាប់​ភេទ​ដែល​បាន​កាត់​នោះ ទៅក្នុង​ថង់ ហើយ​បានគេច​ខ្លួន​ជាង ៤០ម៉ោង។

ឪពុក​របស់​ជនរងគ្រោះ ប្រាប់​ឱ្យដឹងថា ៖ “បច្ចុប្បន្ន របស់​ដែល​បាន​កាត់​នោះ ត្រូវ​រក្សាទុក​ក្នុង​ទូរ​ទឹក​កក ប៉ុន្ដែ វា​មិនមាន​នៅរស់​នោះទេ” ។ លោក​បន្ដថា កូនប្រសារ​ធ្វើបែបនេះ គឺ​បំផ្លាញ​ជីវិត​កូនប្រុស​គាត់​អស់ហើយ។

ភាគី​ខាង​គ្រូពេទ្យ​ឱ្យដឹងថា ផ្នែក​ដែល​នៅសល់ មាន​ប្រវែង​ត្រឹមតែ ២សង់ទីម៉ែត្រ និង​ខ្វះ​ស្បែក​មួយ​ស្រទាប់។ ប្រសិន​ជនរងគ្រោះ ចង់បាន​រូបរាង​ដូចដើម គឺ​ត្រូវ​វះកាត់ លើក​ទី​ពីរ។

បច្ចុប្បន្ន ក្រុមនគរបាល កំពុង​ឃ្លាំមើល​សកម្មភាព​របស់​ប្រពន្ធ​ជនរងគ្រោះ ដោយសារតែ​ស្ដ្រី​ដៃដល់​នេះ កំពុងស្ថិត​ក្នុងស្ថានភាព​កូនខ្ចី។

ព័ត៌មាន​ផ្សេង​ៗទៀត​​គួរ​ចាប់​អារម្មណ៍

កាត់"ប្រដាប់ភេទ"កូនប្រុស ដោយសារចង់បានកូនស្រី

ប្រដាប់ភេទ វែង និង ធំពេកស្មានតែកាំភ្លើងខ្លី ត្រូវបានឃាត់ខ្លួន

មិនមាន ប្រដាប់ភេទ មិនអោយធ្វើនគរបាល

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ SH