CamNews

ទាហានស័ក្ដិ៥ បាញ់ បំបែកក្បាលខ្លួនឯង ព្រោះរកស៊ី ខាតឡុងចុង

កណ្ដាល ៖ មន្ដ្រីយោធា ពាក់ស័ក្ដិ៥ម្នាក់ បានសម្រេចចិត្ដដកកាំភ្លើង បាញ់បំបែកក្បាលខ្លួនឯង
ស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមនៅ បន្ទប់ផ្ទះជួលដ៏តូច ដែលតាមសេចក្ដីរាយការណ៍ពីស្ដ្រីជាប្រពន្ធ
ប្រាប់សមត្ថកិច្ចគឺមូល ហេតុនោះ បណ្ដាលមកពីតូចចិត្ដ និងមាន បញ្ហាក្នុងការរកស៊ីខាតឡុងចុង
ជាមួយមិត្ដភ័ក្ដិ ដែលធ្វើឱ្យមន្ដ្រី យោធារូបនេះសម្រេច ចិត្ដបាញ់សម្លាប់ខ្លួនឯងតែម្ដងទៅ ពុំមាន
ការស្ដាយស្រណោះជីវិតនោះឡើយ ។

អំពើអត្ដឃាត យកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង បណ្ដាលឱ្យស្លាប់មួយរំពេចធ្វើឱ្យ មានការភ្ញាក់
ផ្អើលយ៉ាង ខ្លាំងពីប្រជាពលរដ្ឋ និងមានការរន្ធត់ ពីស្ដ្រីជាប្រពន្ធបានកើតឡើង កាលពីវេលាម៉ោង
ប្រមាណ ៩និង៣០ នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅបន្ទប់ជួលរបស់ខ្លួន នៅភូមិ
ព្រែក សំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ
ខាងលើនេះ ស្រាប់តែគេឮ សូរសំឡេងផ្ទុះអាវុធ ចេញពីបន្ទប់ជួលខាង លើ ដោយដំបូងឡើយគេ
សង្ស័យថា មានអំពើ ប្លន់ប្រដាប់អាវុធ ឬក៏ជាជម្លោះរហូត ដល់ទាញកាំភ្លើងបាញ់គ្នា ។ ប៉ុន្ដែក្រោយ
ពីឮសំឡេងផ្ទុះអាវុធម្នាក់ៗ បាននាំគ្នាផ្អើលទៅមើល ស្រាប់តែឃើញជនរងគ្រោះដែលគេ អះអាង
ថា ជាទាហានពាក់ស័ក្ដិ៥បានបាញ់ សម្លាប់ខ្លួនឯង បណ្ដាលឱ្យស្លាប់មួយរំពេច ក្នុងថ្លុកឈាមចោល
ប្រពន្ធរបស់ខ្លួន ។

ជុំវិញអំពើអត្ដឃាតខាងលើនេះ អធិការ នគរបាលក្រុងតាខ្មៅ លោក ស៊ឹម ប៊ុតបណ្ឌិត នៅរសៀល
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ នេះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទថា
ជនរងគ្រោះ សឹង ថន អាយុ ៤២ឆ្នាំ ជាមន្ដ្រីយោធាថ្នាក់ វរសេនីយ៍ឯក ប៉ុន្ដែ មិនដឹងថា បម្រើការ
ងារ នៅអង្គភាពណានោះទេ ខណៈដែលសេចក្ដី រាយការណ៍ខ្លះបានឱ្យដឹងថា ជនរងគ្រោះ បម្រើ
ការងារនៅការិយាល័យភស្ដុភារ ។

អធិការនគរបាលក្រុងតាខ្មៅ បានបន្ដថា  តាមការសាកសួរ ពីស្ដ្រីជាប្រពន្ធបានប្រាប់ សមត្ថកិច្ចពី
មូលហេតុ ដែលនាំឱ្យប្ដីរបស់ខ្លួន បាញ់សម្លាប់យ៉ាងដូច្នេះ គឺមានបញ្ហាក្នុងការ រកស៊ីជាមួយមិត្ដភ័ក្ដិ
ប៉ុន្ដែ លោកមិន បានបញ្ជាក់ថា រកស៊ីអ្វីនោះឡើយ ។

លោក ស៊ឹម ប៊ុតបណ្ឌិត បានបញ្ជាក់ទៀត ថា មុនពេលកើតហេតុជនរងគ្រោះ និង ប្រពន្ធបាន
ជជែកគ្នា ពីរឿងរកស៊ី និងមុខរបរ ដែលប្ដីរបស់គាត់រកស៊ីជាមួយមិត្ដភ័ក្ដិ ស្រាប់តែភ្លាមៗនោះ
ខណៈដែលរូបគាត់ជា ប្រពន្ធ ដើរចេញពីបន្ទប់ជួលក៏ឮសំឡេងផ្ទុះអាវុធ ហើយក៏ប្រញាប់រត់
ចូលទៅក្នុង ស្រាប់តែឃើញប្ដីរបស់ ខ្លួនដេកស្លាប់ក្នុងថ្លុកឈាមទៅហើយ ។

អធិការនគរបាល ក្រុងតាខ្មៅរូបនេះបាន បន្ដថា ជនរងគ្រោះបានប្រើកាំភ្លើងខ្លីបាញ់ពី លើត្រចៀក
ខាងស្ដាំ ធ្លាយទៅត្រចៀកខាង ឆ្វេង ១គ្រាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗតែ ម្ដង។ យ៉ាងណាក៏ដោយ
ជនរងគ្រោះ និង ប្រពន្ធ ពុំមានកូននោះទេ ។

ប្រភពព័ត៌មានមួយចំនួន ពីប្រជាពលរដ្ឋ នៅក្នុងភូមិបានឱ្យដឹងថា ក្រៅពីបម្រើការងារ ជាមន្ដ្រីយោ
ធាជន រងគ្រោះមានការរកស៊ីច្រើន ជាមួយមិត្ដភ័ក្ដិរហូតដល់ឡុងចុង និងជំពាក់បុលគេវ័ណ្ឌក ទើប
ឈានទៅដល់ ការបាញ់សម្លាប់ខ្លួនយ៉ាងដូច្នេះ ។ ក្រោយកើតហេតុកម្លាំងនគរបាលក្រុងតាខ្មៅ និង
កម្លាំងនគរបាលបច្ចេក ទេស បានចុះទៅធ្វើ កោសល្យវិច័យសព ហើយបញ្ជាក់ថា ការស្លាប់របស់
ជនរងគ្រោះ បណ្ដាលមកពីការ ធ្វើអត្ដឃាតពិតប្រាកដមែន ។

ក្រោយពីធ្វើកោសល្យវិច័យរួចហើយ សមត្ថកិច្ច បានរៀបចំចាត់ចែងប្រគល់សពជនរងគ្រោះ ទៅឱ្យ
ស្ដ្រីជាប្រពន្ធ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល