CamNews

រកឃើញឪពុកកូនពីររូប នៅក្នុងព្រៃ ក្រោយរត់ភៀសខ្លួនបាត់ កាលពី ៤០ ឆ្នាំមុន

ព័ត៌មានអន្តរជាតិ ៖ ឪពុកកូនពីរនាក់ ត្រូវបានរកឃើញពីក្នុងព្រៃជ្រៅប្រទេសវៀតណាមក្នុង
រយៈពេល ៤០ ឆ្នាំក្រោយ  បន្ទាប់ពីបានរត់គេចចូលទៅទីនោះ  អំឡុងពេលមានសង្គ្រាមជា
មួយនឹងសហរដ្ឋអាមេរិក     នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារ
ព័ត៌មានបរទេស ដឹមីរ័រ ។

គួររំឭកផងដែរថា លោក Ho Van Thanh បានរត់ភៀសខ្លួនពីភូមិ Tra Kem ជាមួយនឹងកូន
តូចវ័យ ២ ឆ្នាំរបស់ខ្លួនឈ្មោះ Ho Van Lang ដោយសារតែមានភាពភ័យរន្ធត់  អំឡុងពេល
មានសង្រ្គាម    ជាមួយនឹងសហរដ្ឋអាមេរិក  ក្រោយពីមានការបំផ្ទុះគ្រាប់មីនសម្លាប់ភរិយា
របស់គាត់ និងកូនប្រុសពីររូបផ្សេងទៀត។

ទាំងពីរនាក់ឪកូនអាចរស់នៅក្នុងព្រៃនេះបាន ដោយធ្វើទីជម្រកនៅលើដើមឈើ  ក៏ដូចជា
បរិភោគបន្លៃ ផ្លែឈើធ្វើជាអាហារទទួលទាន។ ចាប់តាំងពីពេលភៀសខ្លួននោះមក គាត់ក៏
បានបាត់ទំនាក់ទំនងជាមួយនឹងក្រុមមនុស្សទាំងពួង។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចំណាយពេលអស់រយៈពេលជាង ៥ ម៉ោង ឪពុកកូនទាំងពីរ
នាក់នេះ ក៏ត្រូវបានរកឃើញ បន្ទាប់ពីក្រុមអ្នករកអូស  បានផ្តល់ព័ត៌មានថា បានរកឃើញ
មនុស្សចម្លែកពីរនាក់។  បើយោងតាមសម្តីមន្រ្តីផ្លូវការមកពីខេត្ត Quang Ngai  អោយដឹង
ថា មកទល់នឹងពេលបច្ចុប្បន្ននេះ លោក  Ho Van Thanh  ដែលត្រូវជាឪពុកនោះមានវ័យ
៨២ ឆ្នាំហើយ ខណៈពេលដែលកូនប្រុសឈ្មោះ Ho Van Lang មានវ័យ ៤២ ឆ្នាំហើយ៕

ដោយ​ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ