CamNews

ថៃសុំទោស ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលបានស្លាប់ ដោយសារទាហាន របស់ខ្លួនបាញ់

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការជាតិថៃ លោកប្រាវិត វង្សសុវណ្ណ បានធ្វើការសុំអភ័យទោស ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលបានស្លាប់ ដោយសារយោធារបស់ខ្លួន បាញ់សម្លាប់ឲ្យស្លាប់ និងរងរបួស អស់រាប់សិបនាក់ កាលពីកន្លងទៅ ហើយថាការបាញ់នេះ គឺជាការយល់ច្រលំប៉ុណ្ណោះ។

ថ្លែងនៅក្នុងសន្និសីទរូមគ្នារវាង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ទៀ បាញ់ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១០ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ប្រាវិត វង្សសុវណ្ណ បានលើកឡើងថា ភាគីថៃមិនមានចេតនាពិតៗ ក្នុងការបាញ់សម្លាប់ប្រជាជនកម្ពុជា ខណៈដែលពួកបានលួចចូលឆ្លងដែន ដោយខុសច្បាប់ទៅកាន់ ប្រទេសថៃនោះឡើយ។

នាយឧត្តមសេនីយ៍ប្រាវិត បានបញ្ជាក់ថា «យើងមិនមានចេតនានោះទេ ហើយភាគីយើងទាំងពីរ នឹងត្រូវពិភាក្សាគ្នាបន្តទៀត ទាក់ទងនឹងបញ្ហានេះ ហើយយើងមិនចងឲ្យករណីនេះកើតមាន ឬបាញ់អ្នកណាឲ្យស្លាប់នោះឡើយ ហើយមួយវិញទៀត ភាគីថៃក៏បានសងសំណង នូវការខួចខាត់មួយចំនួនផងដែរ ដល់ជនរងគ្រោះ (ខ្ញុំមិនដឹងថាវាកើតឡើង ចេញពីមូលហេតុអ្វី ហើយខ្ញុំសូមអភ័យទោស)»។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានប្រជាពលរដ្ឋខ្មែរ រាប់សិបនាក់បានបាត់បង់ជីវិត និងរងរបួស ដោយសារតែការបាញ់ប្រហារយ៉ាងព្រៃផ្សៃ ពីសំណាក់យោធាថៃ នៅតាមបណ្តោយព្រំដែន ខណៈដែលប្រជាពលរដ្ឋខ្មែរទាំងនោះ បានលួចចូលទឹកដីរបស់គេ។
បញ្ហាយោធាថៃ បាញ់សម្លាប់ប្រជាជនកម្ពុជានេះប្រមុខទូកកម្ពុជា បានផ្ញើកំណត់ទូតតវ៉ាជាច្រើនលើកច្រើនសា មកហើយទៅកាន់ភាគីថៃ ក៏ប៉ុន្តែហាក់បីដូចជា មិនមានប្រសិទ្ធភាពនោះឡើយ។

ដោយឡែងនាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា ការបាញ់ប្រជាពលរដ្ឋខ្មែរ ពីសំណាក់យោធាថៃនេះ គឺជាការយល់ច្រឡំ ហើយករណីនេះ ក៏វាមិនបានកើតឡើង ជាញឹកញាប់ផងដែរ។

ឆ្លើយតបនឹងអ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍បានបញ្ជាក់ «រឿងនេះវាមិនមែនថ្ងៃណាវាកើតនោះទេប្រាកដទៅ គឺរឿងរ៉ាវខ្លះវាមានការភន្តច្រឡំម្តងម្កាលកើតឡើងពិតប្រាកដមែន ហើយយើងក៏មិនមែនថាមិនដោះស្រាយនោះទេ យើងតែងតែមានការទំនាក់ទំនងនឹងគ្នា ដោះស្រាយជាមួយគ្នាជាបន្តបន្ទាប់ ហើយពិតប្រាកដណាស់យើង បានកាត់បន្ថយជាបន្តបន្តាប់តែវាមិនទាន់អស់»។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍បានព្រមានថា នឹងមានការដាក់ទោសចំពោះមន្រ្តី ឬក៏បុគ្គលណា ដែលមានជាប់ពាក់ព័ន្ធនឹងការអនុញ្ញាត ឲ្យប្រជាជនកម្ពុជាលួចចូលទឹកដីថៃ ដោយខុសច្បាប់ និងលួចចូលកាប់ឈើប្រទេសគេជាដើមនោះ។

សូមរំលឹកថា ជានិច្ចកាលអាជ្ញាធកម្ពុជា នៅតាមច្រកព្រំដែនមួយចំនួន តែងតែធ្វើការហាមឃាត់ប្រជាពលរដ្ឋខ្មែរ ដែលមានគោលបំណង លួចចូលទឹកដីថៃដោយខុសច្បាប់ យកមកអប់រំផងដែរ ក៏ប៉ុន្តែសកម្មភាពនេះ នៅតែបន្តកើតមាន ដោយសារតែកំហឹងភាពក្រីក្ររបស់ពួកគេ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល