CamNews

ព័ត៌មានលម្អិតអំពីការចូលទស្សនាឧទ្យាន​​ស្ថា​ន​ទូត នាទិវាបេតិកភណ្ឌអឺរ៉ុបនៅស្ថានទូតបារាំងប្រចាំកម្ពុជា

ទេសចរណ៍ ៖ បន្ទា​ប់​ពីទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រារព្ធ​ទិវា​បេតិកភណ្ឌអឺរ៉ុប​កាល​ពីឆ្នាំ​២០១៥ ស្ថាន​ទូតបារាំង​នឹង​បើកទ្វា​រជាថ្មីម្តង​ទៀត​ទទួល​សាធារណ​ជន​ទស្សនា​ដោយសេរីនៅ​ថ្ងៃសៅរ៍​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៦ ពេល​ព្រឹ​ក​ចាប់​ពីម៉ោង​៩៖០០​ដល់​ម៉ោង​១២៖០០ និង​ពេល​រសៀល​ពី​ម៉ោង១៤៖០០ ដល់​១៦៖៣០​។

ដោយ​បាន​ឆ្លង​កាត់​ប្រវត្តិ​សាស្រ្ត​ជា​ច្រើន​ដំណាក់​កាល ស្ថាន​ទូតបា​រាំង​ប្រចាំ​កម្ពុជា​បានតាំង​នៅ​ក​ន្លែ​ង​ដដែល​នេះ​អស់​រយ:​ពេល​ជាង​៦០​ឆ្នាំ​មក​ហើយៗ​ស្ថិត​ក្នុង​ចំណោម​សួន​បៃ​តង​ដ៏ធំនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញផងដែរ។

ក្នុង​ឱកាសពិ​សេស​ខាង​លើ សាធា​រណជ​ន​អាចចូល​ទស្សនា​អគា​រដ្ឋ​បាល រួម​ទាំង​និ​វេស​ន​ដ្ឋានលោក​ឯក​អគ្គ​រដ្ឋ​ទូត រួម​ទាំង​សួន​ច្បារ​លម្អ​ដោយ​ដើម​ឈើ​ទំហំ៤,៥ហិ​ចតា​ផង​ដែរ​។

បែបបទ​នៃ​ការ​ទស្សនា៖

អ្នក​ទស្សនា​​ត្រូ​វមក​ដល់​ស្ថាន​​ទូត​​បា​​រាំង ចន្លោះ​​ពីម៉ោ​ង​​៩៖០០ និង​ម៉ោង​១២៖០០ និង​ពីម៉ោង​១៤៖០០ ដល់​​​ម៉ោង​​១៦៖​៣០។ បន្ទាប់​ពីការចេ​ញ​ដំណើរ​ទស្សនា​របស់​ក្រុម​នីមួយៗ រយៈ​ពេល​រង់​ចាំមា​ន​ប្រមាណ​២០​នា​ទី។ ការទ​ស្សនា​របស់​ក្រុមនីមួយៗ​មាន​រយៈ​ពេ​ល​ប្រហែល​​៣០​​នា​ទី ដោយ​មាន​​ការ​​រៀប​រាប់​​ពន្យ​​ល់​​​​ជា​ភាសា​​បា​រាំង ខ្មែរ និង​អង់​គ្លេស។ ការ​ទស្សនា​អម​ដោយ​ការពន្យល់​រៀប​​រាប់​ជា​ភាសា​ជប៉ុន​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង១១​ព្រឹក​។

អ្នក​ទស្សនា​ម្នាក់ៗ​​ត្រូវ​បង្ហាញ​​ឯក​សារ​​សម្គាល់​​ខ្លួ​​ន​​នៅ​ពេល​​ចូល​​ស្ថាន​ទូត​។

អ្នក​ទស្សនា​​នឹងមិន​ត្រូវ​​អនុញ្ញាត​​អោយ​ចូល​ស្ថាន​ទូត​ជាមួយ​យាន​ជំនិះនោះ​ទេ។

ក្មេង​​អាយុ​ក្រោ​​ម​១​​​២​​ឆ្នាំ មិន​​អនុញ្ញាត​​អោយ​​ចូលទស្សនា​ឡើយ​។

អ្នកដែល​​មាន​កាយ​សម្បទាជើង​មិន​​គ្រប់​គ្រាន់​​មិនអាច​ចូល​ទស្សនាឧទ្យាន​​ស្ថា​ន​ទូត​​​​បានទេ​។

កាបូប​ធំ​ៗ នឹង​មិន​ត្រូវបាន​អនុញ្ញាត​អោយ​យក​ចូល​​ឡើយ​ ហើយ​កាបូប​ទាំង​អស់​​នឹង​​ត្រូវត្រួត​​ពិនិត្យ​​​មើល​​​។

ក្រុម​ទស្សនា​នឹង​ដើរ​ទៅ​តាម​ទិស​ដៅ​​កំណត់​​ ហើយ​អ្នក​ជូន​​ភ្ញៀវ​ទស្សនា​ត្រូវ​ធានា​​ថា​ភ្ញៀវទស្ស​នា​​ស្ថិត​​នៅ​​ជុំ​​គ្នា​។

កា​រ​ថត​រូប​​(ដោយ​​ប្រើ​ម៉ាស៊ីន​​ថ​ត ឬ​ទូរ​​ស័ព្ទ​​ដៃ) នឹង​ត្រូវ​អនុញ្ញាត​តែក្នុង​កន្លែង​មួយ​​ចំ​នួនប៉ុណ្ណោះ រួម​​មាន​​៖ ទីធ្លា​​ការិយាល័យ​ស្ថាន​អធិការ​បតី ផ្ទាំង​ថ្មផ្នូរ ក្លោងទ្វា​រ​សល់​ពីសម័យ​មុន (ហាម​ថត​​ផ្នែកខា​​ង​ក្រៅ​នៃនិវេសនដ្ឋានចេញ​​ពីកន្លែង​​នេះ)​ កន្លែង​ទទួល​​ភ្ញៀវ និង​​កន្លែងទទួល​​ទាន​​អាហារ​​នៃនិវេសន​ដ្ឋាន​ ​ដោយ​​អាច​ថត​រូប​បែរ​ទៅ​រក​សួន​ច្បារ​)​។ ពុំ​អនុញ្ញាត​​អោយ​ថត​រូបផ្នែកខាងក្រៅ​អគារ​​នោះ​​​ទេ នៅ​ពេលធ្វើដំណើរពីកន្លែង​​​មួយ​​​ទៅ​កន្លែង​​មួយ។​

-ចុចអាន ៖ កន្លែងសម្រាប់ Selfie ដែលល្អបំផុត!! ឧទ្យានស្ថានទូតបារាំងនៅរាជធានីភ្នំពេញស្អាត និងធំគួរឲ្យទាក់ទាញ

ដោយ ៖ គន្ធា

ប្រភព ៖ ambafrance