បរទេស៖ យោងទៅតាមចុះផ្សាយរបស់ទស្សនាវដ្តី Forbes បានឲ្យដឹងថា ក្នុងចំណោមហាសេដ្ឋីប្រមាណជា ១៦០០ នាក់ គឺមានតែចំនួន ០,៤ ភាគ រយប៉ុណ្ណោះត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីស្រឡាញ់ភេទដូចគ្នា ដោយក្នុងនោះបូក រួមទាំងបុរសស្រឡាញ់បុរស ស្ត្រីស្រឡាញ់ស្ត្រី ខ្ទើយ និងអ្នកប្ដូរភេទ ។

ខាងក្រោមនេះ ជាកំពូលមហាសេដ្ឋីស្រឡាញ់ភេទដូចគ្នាទាំង១០ ដែលមានជាងគេបំផុត ក្នុងពិភពលោកឆ្នាំ២០១៥៖

១. លោក David Geffen
ជាមហាសេដ្ឋីអាជីវកម្ម ផលិតករ នាយកប្រតិបត្តិនៃស្ទូឌីយោភាពយន្ត និងក៏ជាអ្នកស្នេហាជាតិរបស់សហរដ្ឋអាម៉េរិក ផងដែរ ។ បច្ចុប្បន្ននេះលោក David Geffen មានទ្រព្យសម្បត្តិសុទ្ធចំនួន ៦,៨ ពាន់លានដុល្លារអាម៉េរិក ។

២. លោក Peter Thiel
ជាសហគ្រិន អ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យអាម៉េរិក និងជាសហស្ថាបនិកនៃ PayPal ជាក្រុមហ៊ុនទូទាត់ប្រាក់ តាមប្រព័ន្ធ Online នៅទូទាំងពិភពលោក ។ បច្ចុប្បន្ននេះលោក Peter Thiel មានទ្រព្យសម្បត្តិសុទ្ធចំនួន ២,២ ពាន់ លានដុល្លារ ។

៣. លោក Jon Stryker
ជាស្ថាបត្យករ អ្នកស្នេហាជាតិ និងជាសកម្មជនការពារបុព្វហេតុសង្គម និងបរិស្ថានម្នាក់ក្នុងសហរដ្ឋអាម៉េរិក ដែលលោក មានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៩៧ ពាន់លានដុល្លារ ។

៤. លោកស្រី Jennifer Pritzker
មានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៧៩ ពាន់លានដុល្លារ ។ លោកស្រីត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីវិនិយោគ និងជា សប្បុរសជនដ៏ល្អមួយរូបរបស់អាម៉េរិក ។

៥. លោក Domenico Dolce
ជាអ្នករចនាម៉ូដ និងជាសហគ្រិនជនជាតិអ៊ីតាលី ដែលលោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៧ ពាន់លានដុល្លារ ។

៦. លោក Stefano Gabbana
ជាអ្នករចនាម៉ូដ និងជាសហស្ថាបនិកនៃ Dolce & Gabbana ជាក្រុមហ៊ុនម៉ូដដ៏ប្រណីតក្នុងប្រទេសអ៊ីតាលី ដែលបច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៧ ពាន់លានដុល្លារ ។

៧. លោក Michael Kors
ត្រូវបានគេស្គាល់ថា ជាអ្នករចនាម៉ូដសម្លៀកបំពាក់កីទ្បា សម្រាប់ស្ត្រីដ៏ល្បីឈ្មោះមួយរូបក្នុងទីក្រុង New York សហ រដ្ឋអាម៉េរិក ដែលលោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ១ ពាន់លានដុល្លារ ។

៨. លោក Chris Hughes
ជាសហគ្រិន និងជាសហស្ថាបនិកនៃក្រុមហ៊ុនបណ្តាញសង្គម Facebook ដែលលោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ៨៥០ លានដុល្លារ ។

៩. លោក Jann Wenner
មានទ្រព្យសម្បត្តិសុទ្ធចំនួន ៧០០ លានដុល្លារ ហើយលោកក៏ជាសហស្ថាបនិកជនជាតិអាម៉េរិក និងជាចាងហ្វាងទស្សនាវដ្តី Rolling Stone ផងដែរ ។

១០. លោក Tim Cook
ជាអ្នកជំនួញជនជាតិអាម៉េរិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដែលបច្ចុប្បន្ននេះលោក Tim Cook មានទ្រព្យសម្បត្តិសុទ្ធចំនួន ៤០០ លានដុល្លារ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល