មានបុរសធ្វើដំណើរនៅលើវាលខ្សាច់ម្នាក់បានវង្វេងក្រុមរបស់ខ្លួន រឺឯទឹកសំរាប់ផឹកដែលដាក់
តាមខ្លួននោះក៏ជិតអស់ទៅទៀត។
ដោយអស់សង្ឃឹមបុរសនោះក៏បួងសួងអធិដ្ឋាន ៖
- ឱព្រះជាម្ចាស់អ៊ើយ ! តើព្រះអង្គទុកអោយកូនស្លាប់បែបនេះមែនទេ ?
ស្រាប់តែពេលនោះក៏មានសំលេងបន្លឺចេញពីមេឃាមក ៖
- យើងមិនអាចនាំយកទឹកមកអោយកូនបានទេ ប៉ុន្តែយើងអាចឆ្លើយនឹងសំនួររបស់កូនបាន!
បុរសនោះត្រេកអរខ្លាំងណាស់ រួចក៏ចាប់ផ្តើមសួរ៖
- ដូច្នេះសូមព្រះអង្គប្រាប់អោយកូនដឹងពីទីកន្លែងដែលមានទឹកនៅជិតបំផុតពីទីនេះផង ?
ព្រះជាម្ចាស់ឆ្លើយ ៖
- នៅជិតណាស់ មិននៅឆ្ងាយពីកូនប៉ុន្មានទេ គឺចំង៉ាយត្រឹមតែប៉ុន្មានម៉ែត្រពីទីកន្លែងដែលកូន
កំពុងឈរនេះប៉ុណ្ណោះ ។
បុរសនោះកាន់តែត្រេកអរណាស់ក៏សួរបន្ត ៖
- តើកូនត្រូវដើរសំដៅតាមទិសខាងណាមួយទៅព្រះអង្គ ? ខាងកើត ខាងលិច ខាងត្បូង រឺក៏
ខាងជើង?
ព្រះជាម្ចាស់តប ៖
- គឺត្រូវដើរទៅទិសខាងក្រោមណាកូន !
ដោយ Camnews.com.kh