CamNews
អាកាសធាតុត្រជាក់មិនធា្លប់មាននៅអ៊ឺរ៉ុបខាងកើត បណ្ដាលអោយមនុស្សស្លាប់ ៥០នាក់
នៅក្នុងរដូវរងា ដែលមានកម្រិតសីតុណ្ហភាពចុះទាបមិនធ្លាប់មាន បានធ្វើអោយមនុស្សរាប់
សិបនាក់នៅទូទាំងតំបន់អ៊ឺរ៉ុបកណ្ដាល និងអ៊ឺរ៉ុបខាងកើតត្រូវស្លាប់ ខណៈដែលតំបន់នេះនឹង
ត្រូវប្រឈមទៅនឹងអាកាសធាតុត្រជាក់ជាងនេះ ក្នុងរយៈពេលជាច្រើនថ្ងៃបន្ដទៀត។
ខាងក្រោមនេះ គឺជាបណ្ដារូបភាព ដែលគួរចាប់អារម្មណ៍បំផុតស្ដីអំពីអាកាសធាតុត្រជាក់
មិនធ្លាប់មានក្នុងអំឡុងពេល ៥០មកនេះ ៖
រថភ្លើងមួយខ្សែកំពុងធ្វើដំណើរឆ្លងកាត់តំបន់ព្រៃ ដែលត្រូវបានគ្របដណ្ដប់
ដោយព្រិលក្រាសនៅក្នុងឧទ្យានជាតិ Harz ភាគកណ្ដាលនៃប្រទេសអាឡឺម៉ង់។
មនុស្សម្នាក់ឡើងទៅកាន់ជ្រោះ
Radau ដែលបានកកជាទឹកកក នៅក្បែរ
តំបន់ Bad Harzburg ប្រទេសអាឡឺម៉ង់។
ទឹកបានកកនៅលើបឹង Oder របស់អាឡឺម៉ង់ ក្បែរព្រំដែន ប៉ូឡូញ។
ក្រុមអ្នកលេងស្គីព្រិលកំពុងធ្វើដំណើរឡើងទៅលើវិហារ Wendelstein ដែលត្រូវ
គ្របដណ្ដប់ទាំងស្រុងដោយព្រិល នៅលើភ្នំ Wendelstein ភាគខាងត្បូងអាឡឺម៉ង់។
ស្រ្ដីម្នាក់កំពុងបួងសួងនៅលើព្រិល ក្នុងឧទ្យានមួយនៃរដ្ឋធានី Kiev
ប្រទេស Ukraine។
ពន្លកឈើត្រូវរុំព័ន្ធដោយទឹកកក នៅបឹង Zwischenahner Meer ភាគ
ខាងជើងអាឡឺម៉ង់។
បុគ្គលិករបស់អង្គការកាកបាទក្រហម កំពុងយកទឹកតែក្កៅ និង
អាហារអោយអ្នកគ្មានផ្ទះសម្បែងនៅ Ukraine ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖
AP