បន្ទាយមានជ័យ ៖ ម្ចាស់ហាងវិមានរៀម បើករថយន្តលុច្សស៊ីស មួយគ្រឿង មិនប្រុងប្រយ័ត្ន គេច ម៉ូតូពីមុខ ហោះធ្លាក់ប្រឡាយខ្ទេច ស្ទើរទាំងស្រុង តែអ្នកបើកបររងរបួស កាលពីវេលាម៉ោង ២និង ៣០នាទីបរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិបន្ទាយនាង ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលប៉ុស្តិ៍ ឃុំបន្ទាយនាង បានប្រាប់ថា បើសំដីអ្នកឃើញហេតុការណ៍ គឺអ្នកបើកបររថយន្ត ជាម្ចាស់ហាងក្លិបកំសាន្ត វិមានរៀម នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង និងមាន គេស្គាស់ ឈ្មោះជ្រិន ចាន់រៀមអាយុ៣៨ឆ្នាំ ជាម្ចាស់ហាងក្លិប កំសាន្តវិមានរៀម ស្ថិតភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពបានបង្ហើបថា បុរសជាអ្នកបើក រថយន្តបានប្រាប់ថា នៅពេលគ្រោះថ្នាក់ កើតឡើង គឺរូបគាត់ បាន មកពីមើលក្លិបកំសាន្ត នៅខេត្តបាត់ដំបង ពេលដែលត្រឡប់មកវិញ ដល់ចំណុចគ្រោះថ្នាក់ បានបើកបរពីត្បូងមកជើង ក្នុងល្បឿនលឿន ស្របទិស គ្នាជាមួយម៉ូតូ២គ្រឿង មាន១គ្រឿងបាន ឡើងវ៉ា ហើយលោកបានបើករថយន្តគេច មិនប្រុងប្រយ័ត្ន ទៅផ្នែកខាងកើត ធ្លាក់ផ្លូវបណ្តាល ហោះ ប្រមាណជាង៣០ម៉ែត្រ បុកមាត់ស្រះក្រឡាប់ រថយន្តខ្ទេចស្ទើរទាំងស្រុង តែមិនបណ្តាល គ្រោះបន្តិច បន្តួចដល់អ្នកបើកបរ។

មន្ត្រីនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា ក្រោយពេលគ្រោះថ្នាក់កើតឡើង គឺម្ចាស់រថយន្តឃើញ ស្ត្រីទំនងជា ស្ត្រីបំរើក្នុងហាង ប្រមាណ២ទៅ៣នាក់ មានរថយន្ត១គ្រឿង មកទទួលយក។

ក្រោយកើតហេតុ រថយន្តបង្ក ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកមង្គលបុរី ដើម្បី រង់ចាំធ្វើការដោះស្រាយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល