CamNews

ក្រុមកម្មករ បន្ដបិទផ្លូវ មុខក្រសួងការ ងារ បណ្ដាលឱ្យកកស្ទះ ចរាចរណ៍

ភ្នំពេញ ៖ រហូតមកដល់វេលាម៉ោង ២ និង៥០នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៣ នេះ កម្មករ-កម្មការិនី តាមបណ្ដា រោងចក្រ ក្នុងរាជធានីភ្នំពេញ នៅបន្ដការ តវ៉ាដោយបិទកំណាត់ ផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខក្រសួងការងារ ដើម្បីទាមទារសុំដំឡើង ប្រាក់ឈ្នួល រហូតដល់ ១៦០ដុល្លារបណ្ដាល ឱ្យការកកស្ទះចរាចរណ៍នៅទីនោះ កាន់តែ ខ្លាំងឡើង និងប្រជាពលរដ្ឋ ទូទៅមិនអាច ធ្វើដំណើរឆ្លងកាត់បាន ។

នៅវេលាម៉ោង ២រសៀលថ្ងៃដដែលនេះ គេសង្កេតឃើញតំណាងរាស្ដ្រ គណបក្ស សង្គ្រោះ ជាតិ លោកស្រី មូរ សុខហួរ និង ថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនរបស់ខ្លួនបាន ទៅថ្លែងសារ នយោបាយ ចំពោះកម្មករ- កម្មការិនីស្ដីពីប្រាក់ខែ។

ជាមួយគ្នានេះ ក្រុមកម្មករនៅតែមាន ចំនួនច្រើនដដែល ចំពោះការតវ៉ាបិទផ្លូវនៅ មុខក្រសួង ការងារ ។ ដោយឡែកកំណាត់ ផ្លូវជាតិលេខ៤ ត្រង់បញ្ជរបង់ប្រាក់នៃតំបន់ សេដ្ឋកិច្ចពិសេស ក្នុងសង្កាត់អន្ទោក ខណ្ឌ ពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង ២និង ៥០នាទីរសៀលថ្ងៃ ដដែលនេះ ការបិទផ្លូវ របស់កម្មករ នៅបន្ដកើតមានឡើង ប៉ុន្ដែ ការប៉ះទង្គិចគ្នាជាមួយ សមត្ថកិច្ចនោះ ពុំមាន អ្វីលេចចេញជារូបរាងនោះឡើយ ខណៈ ដែលកម្លាំងសមត្ថកិច្ចជា ច្រើននាក់ ត្រូវបាន ដាក់ពង្រាយ នៅក្នុងបរិវេណតំបន់សេដ្ឋកិច្ច ពិសេស ហើយយកទូកុង តឺន័រ មកដាក់ពាំង នៅក្លោងទ្វារចូលជៀសវាង និងទប់ស្កាត់ ការសម្រុកចូលរបស់កម្មករ ក្នុងហេតុការណ៍ ណាមួយនោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល