ភ្នំពេញ ៖ ខេត្តសៀមរាប នៃប្រទេសកម្ពុជា ដែលជាទីតាំង របស់ប្រាសាទ អង្គរដ៏ល្បីល្បាញ ត្រូវបានជាប់ចំណាត់ថ្នាក់ ទី៤ ក្នុងបញ្ជីបណ្តាទីក្រុង ដ៏ល្អបំផុត របស់ពិភពលោកប្រចាំឆ្នាំ ២០១៤ ដែលរៀបចំដោយទស្សនាវដ្តី Travel + Leisure នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) ដែលដកស្រងចេញពីសារព័ត៌មានទេសចរណ៍ CNN ។

ជារៀងរាល់ឆ្នាំ អ្នកអានទស្សនាវដ្តី Travel + Leisure បានបោះឆ្នោតសម្រាប់ទីក្រុងគោលដៅ ដែលពួកគេពេញចិត្ត។

សារព័ត៌មានទេសចរណ៍ CNN បាននិយាយថា ទីក្រុងតូក្យូនៃប្រទេសជប៉ុន បានជាប់ចំណាត់ ថ្នាក់ទី១ ខណៈដែល ចំណាត់ថ្នាក់ទី១០ បានទៅលើទីក្រុង New Orleans របស់ ស.រ.អា.។ ទីក្រុងដែលបានជាប់ចំណាត់ថ្នាក់ ជាទីក្រុងល្អ បំផុតក្នុងពិភពលោក ប្រចាំឆ្នាំ២០១៤ ដទៃទៀតរួម មាន ៖ ទីក្រុង Charleston របស់ ស.រ.អា.ខាងត្បូង (ជាប់ ចំណាត់ថ្នាក់ទី២) ទីក្រុង Florence នៃប្រទេស អ៊ីតាលី (ជាប់ចំណាត់ថ្នាក់ទី៣) ទីក្រុង Rome នៃប្រទេសអ៊ីតាលី (ជាប់ចំណាត់ថ្នាក់ទី៥) ទីក្រុង Istanbul នៃប្រទេសតួកគី (ជាប់ចំណាត់ថ្នាក់ទី៦) ទីក្រុង Seville នៃប្រទេសអេ ស្បាញ (ជាប់ចំណាត់ ថ្នាក់ទី៧) ទីក្រុង Barcelona នៃប្រទេសអេស្បាញ (ជាប់ចំណាត់ថ្នាក់ទី៨) និងទីក្រុង Mexico (ជាប់ចំណាត់ថ្នាក់ទី៩)។

ទន្ទឹមនឹងនេះដែរ សារព័ត៌មានទេសចរណ៍ CNN បានបន្ថែមថា ខេត្តសៀមរាបនៃប្រទេស កម្ពុជាបាន ជាប់ចំណាត់ ថ្នាក់ទី ៧ ក្នុងចំណោមទីក្រុងចំនួន១១ ដែលមានភាពរួសរាយ រាក់ទាក់ជាងគេក្នុងពិភពលោក តាមការស្ទង់មតិ ជ្រើសរើសរបស់អ្នកអានជា រៀងរាល់ឆ្នាំនៃទស្សនាវដ្តី Conde Nast Traveler ។

ការស្ទង់មតិក្នុងឆ្នាំ២០១៤នេះ បានបង្ហាញថា ទីក្រុង Auckland នៃប្រទេសនូវែលហ្សេឡង់ និង ទីក្រុង Melbourne នៃប្រទេសអូស្រ្តាលី ត្រូវបានជាប់ឈ្មោះជា ទីក្រុងដែលមាន ភាពរួសរាយ រាក់ទាក់ ជាងគេក្នុងពិភពលោក ហើយទី ក្រុង Johannesburg របស់ ប្រទេសអាហ្រ្វិកខាងត្បូង ត្រូវបានជាប់ជាទីក្រុង ដែលគ្មានភាពទាក់ទាញជាងគេ ។

បន្ថែមពីលើនេះទៀត ប្រាសាទអង្គរវត្ត ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គ ការយូណេស្កូត្រូវបានទទួល ជាម្ចាស់ជើងឯក Archaeo Madness ប្រចាំឆ្នាំ បន្ទាប់ពីទទួល បានផ្តូលគូប្រកួត Caracol ដែលជាតំបន់ម៉ាយ៉ាធំបំផុត នៅប្រទេស Belize នៅក្នុងការ ប្រកួតជុំជើងឯកកាល ពីថ្ងៃទី១៧ ខែតុលា កន្លងទៅនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល