តាំងពីយូរមកហើយ គេកម្របានជួបប្រទះសត្វពស់ក្បាលពីរណាស់ គឺធ្លាប់តែបានឃើញ បានដឹង នៅក្នុងរឿងព្រេងដែលអ្នកវិទ្យាសាស្រ្តពិភពលោក បានកត់ត្រាតែប៉ុន្មានករណីប៉ុណ្ណោះ។ ប៉ុន្តែពេល ថ្មីៗនេះ គេបានប្រទះឃើញលេចចេញនូវសត្វពស់មួយក្បាល ដែលមានក្បាលដល់ទៅពីរកំពុងវារ នៅលើផ្លូវក្នុងភូមិមួយ ស្ថិតក្នុងទីក្រុង Burdwan, រដ្ឋ Bengal, ប្រទេសឥណ្ឌា។

បងប្រុស Apurba Ghosh គឺជាអ្នកដែលបានរហ័សដៃយកទូរស័ព្ទចេញមកថតបាន នូវរូបភាពរបស់ សត្វពស់ក្បាលពីរនេះ។ បើផ្អែកទៅលើរូបរាងខាងក្រៅនៃពស់នេះ គេបានឲ្យដឹងថា នេះគឺជាប្រភេទ ពស់ដែលមិនមានពិសនោះទេ។

ប្រភពបានឲ្យដឹងថា ដំបូងឡើយ សត្វពស់ក្បាលពីរនេះ បានបង្ហាញខ្លួននៅមុខផ្ទះអ្នកស្រុកមួយ ក្នុងភូមិ។ ក្រោយមកតែបន្តិច វាក៏បានគេចខ្លួនបាត់ស្រមោលយ៉ាងរហ័ស ក្នុងគម្ពោតព្រៃក្រាស់ៗ មុនពេលត្រូវបានអ្នកស្រុក ចាប់វា។

បើតាមប្រភពពី Apurba ដដែល ភូមិអ្នកស្រុកដែលគាត់បានកើតរស់នៅនោះ គឺជាកន្លែងដែល ជានិច្ចកាលតែងតែមានលេចចេញនូវសត្វពស់ ពីព្រោះនៅជុំវិញភូមិនោះ មានគម្ពោតព្រៃក្រាស់ៗ

ច្រើន។ ជាក់ស្តែង សត្វពស់នៅទីនោះ មិនបានវាយប្រហារមកលើមនុស្សនោះទេ។ អ្នកស្រុកនៅ

ទីនោះ មានការគោរពទៅលើពួកវា ព្រោះបើតាមទស្សនៈរបស់សាសនាហិនឌូ សត្វពស់គឺជានិមិត្ត

សញ្ញាដ៏វិសេសវិសាល សំដៅលើប្រផ្នូលល្អ។

សម្រាប់ភាពជាក់ស្តែង សត្វពស់ក្បាលពីរ ដែលមានការក្លាយ (បំលែង) ទៅជាមានច្រើនក្បាល គឺអត្រាដែលអាចកើតឡើង មានតិចតួចណាស់ (ករណីដ៏ក្រម)។ ជាធម្មតាប្រភេទសត្វកម្លាយដូច្នេះ អាចរស់នៅបានអតិបរមា តែពីរបីខែ ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14